en     km
en     km

រដ្ឋមន្ត្រីអាមេរិក៖ ប្រធានាធិបតីស៊ីរីអាចបាត់បង់អំណាចនៅពេលឆាប់ៗនេះ

Share

រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក James Mattis បានព្រមានថា ប្រធានាធិបតី​ស៊ីរី​លោក បាសាអាល់​ អាសាដ នឹងត្រូវអស់​អំណាចនៅថ្ងៃណាមួយដោយសារតែបាត់បង់កិត្តិយសលើឆាកអន្តរជាតិ  និងប្រជាជនស៊ីរី ។

សារព័ត៌មានរុស្ស៊ី  Sputnik បានចុះផ្សាយនៅថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ថា ការព្រមានរបស់រដ្ឋមន្ត្រីការពារជាតិ​អាមេរិកធ្វើឡើងនៅក្នុងកិច្ចពិភាក្សា​ជាមួយវិទ្យាស្ថានសន្តិភាព​អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារម្សិលមិញនេះ។

លោក Mattis បានលើក​ឡើងថា៖ « ហេតុផលដែលខ្ញុំគិតថា​គង់តែមានថ្ងៃ​ណាមួយ លោក អាស្សាដ នឹងត្រូវអស់អំណាច ហើយខ្ញុំមិនគិតថា ការបោះឆ្នោតរៀបចំ​ឡើងដោយរបបដឹកនាំ​ស៊ីរីបច្ចុប្បន្ន នឹងទទួលបាន​ការជឿទុកចិត្ត ក៏ដូចជាគំាទ្រពី​ប្រជាជនស៊ីរី និងសហគមន៍​អន្តរជាតិនោះទេ»។

បើតាមលោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក សហរដ្ឋអាមេរិក​នៅតែបន្តប្ដេជ្ញាចិត្ត​គាំទ្រដល់កងកម្លាំង​ឧទ្ទាមស៊ីរី និងស្វែង​រក​ដំណោះស្រាយ និងការផ្សះផ្សា​តាមរយៈកិច្ចចរចា​ទីក្រុងហ្សឺណែវ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង​របស់បេសកជន​ពិសេស UN​ ។

លោក អាល់អាសាដ ត្រូវបានតុលាឧក្រិដ្ឋកម្មអន្តរជាតិICC កសាងសំណុំរឿងប្រឆាំងនឹងលោកករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដោយសារលោក ជាប់ពាក់ព័ន្ធសង្រ្គាមស៊ីវិល។ ប្រទេសស៊ីរីបានធ្លាក់ក្នុងសង្រ្គាមស៊ីវិលនៅឆ្នាំ២០១១ដោយបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់៕  

Share

Image
Image
Image