en     km
en     km

រដ្ឋមន្ត្រីការបរទេសកូរ៉េប្រកាសថាសង្គ្រាមជាមួយអាមេរិកជិតផ្ទុះហើយ

Share

រដ្ឋមន្រ្ដីកូរ៉េខាងជើងបានប្រកាសប្រាប់ពិភពលោកថា សង្រ្គាមនុយក្លេអ៊ែររវាងប្រទេសរបស់លោកជាមួយអាមេរិកដើរដល់ចំណុចដែលត្រូវផ្ទុះហើយ។

លោក Ri Yong Ho បានប្រកាសដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងព្យុងយ៉ាងហើយដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី (TASS )កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១២តុលា ។

លោកបានបញ្ជាក់ថា សង្រ្គាមពាក្យសម្ដីឬការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មកលើកូរ៉េខាងជើង គឺ ធ្ងន់ធ្ងរណាស់​ដែលបញ្ជាក់ថា ពេលវេលានៃការផ្ទុះសង្រ្គាមពិតជាមកដល់ហើយ។

លោកត្រាំដែលស្រង់សម្ដីដោយការសែត New York Post ថា ការចរចាជាមួយកូរ៉េខាងជើងគឺគ្មានប្រយោជន៍អ្វីទេ ព្រោះកើតឡើងច្រើនឆ្នាំមកហើយ ដោយមិនបានលទ្ធផលអ្វីឡើយហើយមានតែមួយត្រូវកំទេចរបបក្រុងព្យុងយ៉ាង។

ការព្រមានរបស់រដ្ឋមន្រ្ដីការបរទេសអាមេរិក ធ្វើឡើងបន្ទាប់ពីយន្ដហោះទម្លាក់គ្រាប់បែករបស់អាមេរិកចំនួន ២គ្រឿងបានធ្វើសមយុទ្ធហោះតាមព្រំដែនកូរ៉េខាងជើង។

លោករដ្ឋមន្រ្ដីកូរ៉េខាងជើងបានបញ្ជាក់ទៀតថា ការធ្វើសមយុទ្ធរបស់អាមេរិកលើកនេះ គឺធ្ងន់ធ្ងរណាស់ ព្រោះបានរំលោភលើដែនអាកាសរបស់ខ្លួនទៀតផង។

កាលពីថ្ងៃទី១១ តុលា លោកត្រាំ បានបញ្ជាឱ្យនាវាមុជទឹកដ៏ធំមួយគ្រឿងថែមទៀត ដែលផ្ទុកគ្រាន់នុយក្លេអ៊ែរអោយទៅសមុទ្រកូរ៉េ ដើម្បីត្រៀមធ្វើសង្រ្គាម៕ New York Post

Share

Image
Image
Image