en     km
en     km

រដ្ឋមន្ត្រីការបរទេសកម្ពុជាជួបសមភាគីរ៉ូវ៉ាន់ដានិងហ្គីណេសំដៅពង្រឹងទំនាក់ទំនងការទូត

Share

ភ្នំពេញ៖ នៅថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ លោកស្រី Louise Mushikiwabo រដ្ឋមន្រ្ដីការបទេសកិច្ចសហប្រតិបត្តិការ និងសហគមន៍អាហ្វ្រិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងលោក Mamadi Touré រដ្ឋមន្រ្ដីការបរទេសនៃប្រទេសហ្គីណេ នឹងជួបពិភាកក្សាការងារជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេ និងសហប្រតិបត្តិការអន្ដរជាតិ។

តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចុះនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ឱ្យដឹងបន្ដថា កិច្ចប្រជុំនេះ នឹងផ្ដោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការក្រុមប្រទេសនិយាយភាសាបារាំង និងការស្វែងរកការគាំទ្ររបស់កម្ពុជា ចំពោះបេក្ខាភាពលោកស្រី Louise Mushikiwabo ជាអគ្គលេខាធិការអង្គការក្រុមប្រទេសនិយាយភាសាបារាំង​ដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ នៅប្រទេសអាម៉េនី។

លោកស្រី Louise Mushikiwabo និងលោក Mamadi Touré កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងរកការគាំទ្រ សម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង៕

Share

Image
Image
Image