en     km
en     km

រដ្ឋមន្ដ្រី​កសិកម្ម​៖​ គេ​មិន​អាច​ជួយ​តម្លៃ​ស្រូវ​អង្ករ​កសិករ​បាន​ទេ​ បើ​វិស័យ​ឯកជន​មិន​សហការ​គ្នា​បាន​ល្អ​

Share

ភ្នំពេញ​៖​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ថា​ មិន​អាច​ជួយ​សម្ព័ន្ធ​ស្រូវ​អង្គរ​វិស័យ​ឯក​ជន​ទេ​ រឿង​តម្លៃ​ស្រូវ​ចុះថោក​ បើសិនជា​មិន​សហការ​ជាមួយ​សហគមន៍​កសិកម្ម​។​

កសិករថៃកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ តែអ្នកនយោបាយថៃវិញ​កំពុងទាញយកស្ថានភាពនេះមករកប្រជាប្រិយភាពតៅវិញ។រូបភាពពីReuters
កសិករថៃកំពុងជួបបញ្ហាស្រូវធ្លាក់ថ្លៃ តែអ្នកនយោបាយថៃវិញ​កំពុងទាញយកស្ថានភាពនេះមករកប្រជាប្រិយភាពតៅវិញ។រូបភាពពីReuters
លោក​ វេ​ង​ សា​ខុន​ រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​លើក​ឡើង​ដូចនេះ​ នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្ដី​ពី​ «​ច្បាប់​ដី​កសិកម្ម​»​ ដែល​បាន​ធ្វើ​ឡើង​នៅ​ពី​ថ្ងៃ​ទី​ ១៩​ ធ្នូ​ ឆ្នាំ​២០១៦​ នៅ​សណ្ឋាគារ​អ៊ី​ន​ធ័​រ​ខន​ ទី​ណ​ង់​ថ​ល​ ដែល​មានការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ី​វិល​ អង្គការ​ដៃគូ​អភិវឌ្ឍន៍​ កសិករ​  ក្រុមហ៊ុន​វិស័យ​ឯកជន​ ស្ថាប័ន​រដ្ឋាភិបាល​  និង​ជនជាតិ​ដើម​ភាគតិច​  ប្រហែលជា​ ៣០០​នាក់​។​

​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​នោះ​  លោក​ វេ​ង​ សា​ខុន​ បាន​លើក​ឡើង​ដូចនេះ​៖​ «​ ប្រសិនបើ​វិស័យ​ឯកជន​ សម្ព័ន្ធ​ស្រូវ​អង្ករ​ មិន​ធ្វើការ​ជាមួយនឹង​សហគមន៍​កសិកម្ម​ទេ​ គឺ​ ក្រសួងកសិកម្ម​មិន​ធ្វើការ​ជាមួយ​។​ ទី​មួយ​.​ត្រូវ​ចងសម្ព័ន្ធភាព​ជាមួយ​សហគមន៍​កសិកម្ម​ ទី​ពីរ​.​ត្រូវ​តែ​អនុវត្ត​តាម​អ្វី​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កសិកម្ម​ តាម​កិច្ចសន្យា​ ដែល​យើង​បាន​ចេញ​តាំងពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​មក​ម្ល៉េះ​ យើង​មិន​ព្រម​អនុវត្ត​»​។​

​លោក​ វេ​ង​ សា​ខុន​ បាន​លើក​ឡើង​បន្ដ​ថា​ កន្លង​មក​សហគមន៍​កសិកម្ម​មួយ​ចំនួន​ធ្វើ​កិច្ចសន្យា​ជាមួយ​និង​វិស័យ​ឯកជន​ ឬ​អង្គការ​ណាមួយ​ គឺ​ ស្រូវ​អង្ករ​ មាន​តម្លៃ​ខ្ពស់​ ដល់​ ១០.៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ ប៉ុន្ដែ​ដោយឡែក​ កសិករ​មួយ​ចំនួន​ដែល​មិន​មាន​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​  គឺ​ តម្លៃ​ស្រូវ​អង្ករ​លក់​ចេញ​ បាន​ត្រឹម​ ៧០០​រៀល​ ទៅ​៨០០​រៀល​ តែ​ប៉ុណ្ណោះ​។​  លោក​ ថា​ បើ​ចង់ឱ្យ​កិច្ចការ​ទាំងនេះ​ដំណើរការ​បាន​ល្អ​ប្រសើរ​ លុះត្រាតែ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​និង​ក្រសួងកសិកម្ម​។​

​លោក​ វេ​ង​ សា​ខុន​ បាន​លើក​ឡើង​បន្ដ​ដូចនេះ​ ៖​ «​ ទី​មួយ​.​ ត្រូវ​ចងសម្ព័ន្ធភាព​ជាមួយ​សហគមន៍​កសិកម្ម​ ទី​ពីរ​.​ត្រូវ​តែ​អនុវត្ត​តាម​អ្វី​ដែល​រដ្ឋាភិបាល​ បាន​ដាក់​ចេញ​កសិកម្ម​ តាម​កិច្ចសន្យា​ ដែល​យើង​បាន​ចេញ​តាំងពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​ ២០១២​មក​ម្ល៉េះ​ យើង​មិន​ព្រម​អនុវត្ត​»​។​

Share

Image
Image
Image