en     km
en     km

រដ្ឋបាល​ខេត្ដកោះកុង​ ព្រមាន​អ្នករាន​ យក​ដី​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​

Share

​ភ្នំពេញ​ ៖​ រដ្ឋបាល​ខេត្ដកោះកុង​ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន​កាលពី​ថ្ងៃ​ទី​២៩​ ខែសីហា​ ម្សិលមិញ​ ដោយ​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​ដែល​ចូល​ទៅ​ កាប់​គាស់​ រុករាន​ យក​ដី​ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​

​រដ្ឋបាល​ខេត្ដកោះកុង​ បាន​បញ្ជាក់​ថា​ អ្នក​កាប់​គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ ឈូស​ឆាយ​ សង់ផ្ទះ​ សង់​តូប​ សង់រោង​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ នឹង​ត្រូវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​ អាជ្ញាធរ​ខេត្ដកោះកុង​ ស្នើ​ឲ្យ​អ្នក​ដែល​ប្រើប្រាស់​ប័ណ្ណកម្មសិទ្ធិ​ ដីធ្លី​ ដែល​ខុសច្បាប់​ ត្រូវ​យក​ទៅ​ប្រគល់​ ឲ្យ​រដ្ឋបាល​ខេត្ដកោះកុង​វិញ​ ដើម្បី​មោឃភាព​ ឬ​កម្ទេច​ចោល​តាម​នីតិវិធី​ច្បាប់​។​

​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ នៃ​តំបន់ការពារធម្មជាតិ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​១៩៩៣​។​ តំបន់​នេះ​ មាន​ផ្ទៃដី​សរុប​ទំហំ​ ២​ម៉ឺន​ ៥​ពាន់​ ៨៩៧​ហិ​កតា​ (២៥៨៩៧​ហិ​កតា​)​។​ ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប​ ខេត្ដកោះកុង​ ត្រូវ​បាន​បែងចែក​ជា​ ៤​ តំបន់​ ដែល​រួម​មាន​តំបន់​ស្នួល​ តំបន់​អភិរក្ស​ តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ និង​តំបន់​សហគមន៍​ សម្រាប់​គ្រប់គ្រង​ ថែរក្សា​ អភិរក្ស​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ប្រកបដោយ​និរន្ដរភាព​៕

Share

Image
Image
Image