en     km
en     km

រដ្ឋបាលខេត្តស្ទឹងត្រែងប្រកាសអាសន្នទឹកជន់លិចនាពេលខាងមុខនេះ

Share

ស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែងប្រកាសអាសន្នចំពោះទឹកជំនន់នឹងត្រូវជន់លិចនៅថ្ងៃទី២៨ កក្កដា ឆ្នំា២០១៧ខាងមុខនេះចំពោះប្រជាពលរដ្ឋដែលរស់នៅភូមិក្បាលរមាស ឃុំក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន។

 

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ចុះថ្ងៃទី២៤ ខែកក្កដា បានឱ្យដឹងថាដោយផ្អែកតាមស្ថានភាពនៃកម្ពស់ទឹកបន្តកើនទ្បើងជាបន្តបន្ទាប់ក្រោយពីដំណើរការបិទទ្វារទឹកនៃទំបន់វារីអគ្គីសនីសេសានក្រោម២តាមផែនការបច្ចេកទេស និងការបន្តកើនទ្បើងនូវបរិមាណទឹកភ្លៀងនឹងធ្វើឱ្យតំបន់ទំាងនេះមានការជន់លិច។

តាមសេចក្តីជូនដំណឹងដដែលនៅថ្ងៃទី២៨ ខែកក្កដា ឆ្នំា២០១៧ ខាងមុខនេះកម្ពស់ទឹកនៅមូលដ្ឋានឃុំស្រែគរចាស់នឹងកើនទ្បើងដល់កម្រិត ៦៨ម៉េត្រដែលជាកម្រិតខ្ពស់ទឹកត្រូវប្រកាសអាសន្ន ហើយនឹងត្រូវលិចឃុំស្រែគរចាស់។

ក្នុងន័យនេះរដ្ឋបាលខេត្តស្ទឹងត្រែងអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ឱ្យមានការប្រុងប្រយ័តន្នខ្ពស់បំផុត និងសហការជាមួយអាជ្ញាធរមូលដ្ឋាន កម្លំាងមានសមត្ថកិច្ចក្នុងមូលដ្ឋានដើម្បី រុះរើផ្ទះសម្បែង ដឹកជញ្ជូនសម្ភារ ឧបករណ៍ ក្រុមគ្រួសារប្រជាពលរដ្ឋ ជម្លៀសសត្វពាហនៈរបស់ខ្លួនទៅទីតំាងលំនៅដ្ឋានថ្មីដែលមានសុវត្ថិភាព។

ទន្ទឹមនឹងនេះអាជ្ញាធរមូលដ្ឋាននិងគ្រប់ផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវត្រៀមបង្ការឱ្យបានគ្រប់ជ្រុងជ្រោយទុកជាមុនដើម្បីអន្តរាគមន៍ជួយដល់គ្រួសារប្រជាពលរដ្ឋបានទាន់ពេលវេលា៕

Share

Image
Image
Image