en     km
en     km

រដ្ឋធម្មនុញ្ញកម្ពុជាមានអាយុ២៥ឆ្នាំជាអ្នកត្រួសត្រាយឱ្យមានរបបប្រជាធិបតេយ្យសេរីពហុបក្ស

Share

រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេសទាំងអស់នៅលើពិភពលោក ។ ប្រទេសណាដែលគ្មានរដ្ឋធម្មនុញ្ញ ប្រៀបបាននឹងផ្ទះដែលគ្មានដំបូល។សម្រាប់ ប្រទេសកម្ពុជា ក៏ចាត់ទុករដ្ឋធម្មនុញ្ញជាច្បាប់កំពូលដែរ។ គេអាចនិយាយថា រដ្ឋធម្មធម្មនុញ្ញប្រៀបបានជាអ្នកចង្អុលផ្លូវសម្រាប់ស្ថាបប័នជាតិធំៗមាន ស្ថាប័ននីតិបញ្ញត្តិ  ស្ថាប័ននីតិប្រតិបត្ត ស្ថានប័នតុលាការនិង ស្ថាប័នក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

រដ្ឋធម្មនុញ្ញកម្ពុជាសព្វថ្ងៃនេះ មានអាយុ ២៥ឆ្នាំហើយ ចាប់តាំងពីកើតឡើងរូបរាងឡើងកាលពីថ្ងៃទី ២៤ កញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីប្រទេសកម្ពុជា មានសន្តិភាព តាមរយៈកិច្ចព្រមព្រៀងសន្តិភាព  ក្រុងប៉ារីស ២៣តុលា១៩៩១។

សូមស្ដាប់រអត្ថាធិប្បាយរបស់លោកកែវ សុខា ដូចទៅ៖

ជាការពិតប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញ ចំនួន ៥លើកមកហើយ ចាប់តាំងពីឆ្នាំ ១៩៤៧មក គឺនៅឆ្នាំ១៩៤៧នៃសម័យសង្គមរាស្ត្រនិយម  ឆ្នាំ ១៩៧២ សម័យសាធារណរដ្ឋខ្មែរ ឆ្នាំ ១៩៧៦ សម័យកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ ១៩១៨១ សម័យប្រជាមានិតកម្ពុជា និង១៩៨៩ សម័យរដ្ឋកម្ពុជា។

ព្រឹត្តិការណ៍មុនការបង្កើតរដ្ឋធម្មនុញ្ញសម័យរាជាណាចក្រទី២

នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូបតំណាង ឲ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ។ការបោះឆ្នោតក្រោមការរៀបចំដោយអាជ្ញាធរបណ្ដោះអាសន្នអ៊ុនតាក់ មាន គណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ ជាលទ្ធផល ចុងក្រោយគឺ គណបក្សហ្វ៊ុន ស៊ិនប៉ិច ទទួលបានចំនួន៥៨អាសនៈ គណបក្សប្រជាជនកម្ពុជាទទួលបានចំនួន ៥១អាសនៈ គណបក្សសេរីនិយមព្រះពុទ្ធសាសនាទទួលបាន ១០អាសនៈ និងគណបក្សមូលីណាការទទួលបាន០១ អាសនៈ។

បន្ទាប់ពីបោះឆ្នោតរួចសភាធម្មនុញ្ញ បានចូលប្រជុំយ៉ាងសកម្មដើម្បីតាក់តែង រហូតដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ទើបបានអនុម័តរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដោយសំឡេង ៩៧% គាំទ្រ ហើយត្រូវបានព្រះមហាក្សត្រនៃប្រទេសកម្ពុជាព្រះបាទនរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

សភាធមនុញ្ញកម្ពុជា ជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញនេះ  ក្រោមការដឹកនាំរបស់សម្ដេចបវរសេដ្ឋសឺនសាន គឺក្រោយ មហាគ្រួសារខ្មែរ បានផ្សះផ្សាគ្នាឡើងវិញ។ យោងតាមរដ្ឋធម្មនុញ្ញ បានធ្វើអោយកម្ពុជា ជារាជាណាចក្រ ប្រកាន់របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។

រដ្ឋធម្មនុញ្ញដែលកម្ពុជា កំពុងប្រើប្រាស់នាពេលបច្ចុប្បន្នជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានព្រះមហាក្សត្រ នៃប្រទេសកម្ពុជា ព្រះបរមរតនកោដ្ឋ ព្រះវររាជបីតា ឯករាជជាតិ នរោត្តម សីហនុ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា។

រដ្ឋធម្មនុញ្ញចែកចេញជំពូកហើយ ជំពូកចែកចេញជាមាត្រា ក្នុងនោះជំពូកស្ដីពីអធិបតេយ្យភាព តួនាទី​ និង​ឋានៈ​របស់​ព្រះមហាក្សត្រ សិទ្ធិ​ជា​មូល ដ្ឋាន​របស់ ប្រជាពលរដ្ឋ​ខ្មែរ សេដ្ឋកិច្ច ការអប់រំ វប្បធម៌​ និង​កិច្ចការ​សង្គម ការប្រព្រឹត្តទៅ​នៃ​រដ្ឋសភា ព្រឹទ្ធសភា សមាជ​និង​រាជរដ្ឋាភិបាល ការប្រព្រឹត្តទៅ​នៃ​ស្ថាប័ន​តុលាការ ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋបាល​និង​សភាជាតិ។

នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បាន រំលឹកដល់កូនខ្មែរផងដែរថា កម្ពុជាបានធ្លាក់ខ្លួនដ៏រន្ធត់ក្នុងអំឡុងពីរទសវត្ស ចុងក្រោយនេះ បានឆ្លងកាត់ទុក្ខសោក វិនាសកម្ម ទ្រុឌទោម ឱនថយ មហាសោកកស្ដាយយ ។ ការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ «យើងជាប្រជារាស្ត្រខែ្មរ ដែលធ្លាប់មានអារ្យធម៌ឧត្តុងឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រ ពណ្ណរាយ បានធ្លាក់ខ្លួន ដ៏សែនរន្ធត់ ក្នុងអំទ្បុងពីរទសវត្សរ៍ចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោក វិនាសអន្តរាយទ្រុឌទ្រោមឱនថយមហាសោកស្តាយ បានភ្ញាក់រលឹកក្រោកឈរទ្បើង ចងបាច់ឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នាពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យ ថ្លៃថ្លា និងអារ្យធម៌អង្គរ ដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា «កោះសន្តិភាព» ទ្បើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទិ្ធមនុស្ស កោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនា អនាគត ជាតិឱនបានឈានឡើងរីកចម្រើន លូតលាស់សម្បូររុងរឿងជានិច្ចនិរន្តរ៍។

រដ្ឋធម្មនុញ្ញ ដែលមានវត្តមានក្រោយការបញ្ចប់សង្រ្គាមនេះ មកពេលបច្ចុប្បន្ន មានអាយុកាល ២៥ឆ្នាំហើយ។ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០១៨នេះ រដ្ឋធម្មនុញ្ញនេះ បានធ្វើវិសោធនកម្ម០៨ លើកហើយ។

ចុងបញ្ចប់នៃសៀវភៅរដ្ឋធម្មនុញ្ញ គឺនិយាយអំពីសច្ចាប្រណិធាន ។ សច្ចាប្រណិធាន គឺតាំងនាមយើងខ្ញុំជាប្រធាន អនុប្រធាន និងសមាជិករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើសច្ចា ប្រណិធាននៅចំពោះព្រះភ័ក្រ្ដព្រះមហាក្សត្រ ព្រះភ័ក្រ្ដនៃព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ​ដូចតទៅ៖

ក្នុងពេលប្រតិបត្តិការតាមមុខដំណែងខ្លួន និងក្នុងការបំពេញបេសកកម្ម ដែលប្រជារាស្រ្ដកម្ពុជា បានប្រគល់ជូនចំពោះទូលព្រះបង្គំយើងខ្ញុំគ្រប់ៗរូប ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញគោរពរដ្ឋធម្មនុញ្ញ បំរើជានិច្ច​ ទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវផលប្រយោជន៍របស់ប្រជារាស្រ្ដ ប្រជាជាតិ និងមាតិភូមិកម្ពុជា។

ទូលព្រះបង្គំយើងខ្ញុំ សូមសច្ចាថា មិនកេងប្រវ័ញ្ចនូវផលប្រយោជន៍ជាតិសម្រាប់ផ្ទាល់ខ្លួន ឬសម្រាប់គ្រួសារ ឬសម្រប់ក្សពួក ឬសម្រាប់ភាគីរៀងៗខ្លួនឡើយ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាប្ដូរផ្ដាច់ហ៊ានបូជាជីវិត ដើម្បីការពារជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគតនូវ៖

.ឯករាជ្យភាពទាំងស្រុងនៃមាតុភូមិកម្ពុជ

.អធិបតេយ្យភាពជាតិពេញបរិបូណ៌

.បូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់នៅក្នុងព្រំដែនដីគោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ ១៩៦៣ ដល់ ១៩៦៩ ។ ឯកភាពជតិ ហើយមិនអនុញ្ញាតអោយមានការបែងចែង ឬ ការធ្វើអបគមន៍ណាមួយឡើយ។

ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញារក្សាទុកជានិច្ច ទាំងក្នុងបច្ចុប្បន្នទាំងក្នុងអនាគត នូវអព្យាក្រឹត្យភាព និងភាពមិនចូលបក្សសម្ព័ន្ធ សម្រាប់កម្ពុជា ហើយមិនអនុញ្ញាតជាដាច់ខាតឲ្យជនណាក៏ដោយ ដែលចង់ជ្រៀតជ្រែកចូលក្នុងផ្ទៃក្នុងនៃកម្ពុជា  ឬមកបង្គាប់បញ្ជាចំពោះគោលនយោបាយជាតិ និងអន្ដរជាតិរបស់កម្ពុជាបានឡើយ។

ទូលព្រះបង្គំយើងខ្ញុំ មិនបំរើជាដាច់ខាតនូវផលប្រយោជន៍បរទេសហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជារាស្រ្ដ ប្រជាជាតិ និងមាតុភូមិកម្ពុជាឡើយ។

ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិ និងអន្ដរជាតិ ទូលព្រះបង្គំយើងខ្ញុំនឹងបំបាត់ចោលទាំងស្រុង នូវអំពើហិង្សាគ្រប់បែបយ៉ាង។ ប៉ុន្ដែព្រះរាជាណាចក្រកម្ពុជ សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹងការរំលោភឈ្លានពានមកពីក្រៅ ដើម្បីការពារជតិមាតុភូមិខ្លួន។

ទូលព្រះបង្គំយើងខ្ញុំសូមប្ដេជ្ញាគោរពជានិច្ចទាំងក្នុងបច្ចុប្បន្ន ទាំងក្នុងអនាគត នូវលទ្ធិប្រជាធិបតេយ្យ សេរីនិយម ដែលមានរបបសភា និងពហុបក្ស ព្រមទាំងមានការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះសិទ្ធិមនុស្ស ដូចមានចែង្នុងសេចក្ដីប្រកាសជាសកល ស្ដីអំពីសិទ្ធិមនុស្ស។

ទូលព្រះបង្គំយើងខ្ញុំ សូមប្ដេជ្ញាតស៊ូប្រឆាំងអំពើពុករលួយគ្រប់បែបយ៉ាងប្រឆាំងអយុត្ដិធម៌សង្គម ហើយតស៊ូដើម្បីផ្សះផ្សាជាតិ ដើម្បីឯករាជ្យភាពជតិ ដើម្បីសន្ដិភាពសង្គម និងសន្ដិភាពជាតិ ដើម្បីភាពសម្បូរសប្បាយនៃប្រជារាស្រ្ដកម្ពុជា និងដើម្បីភាពរុងរឿង ថ្កើងថ្កាន នៃមាតុភូមិកម្ពុជា ជាទីគោរពសក្ការៈ និងជាទីស្នេហានៃទូលព្រះបង្គំយើងខ្ញុំគ្រប់រូប៕

 

Share

Image
Image
Image