en     km
en     km

រកឃើញជ័យលាភីរត់ប្រណាំងកម្សាន្ត ១២នាក់ក្នុងពិធីបុណ្យសមុទ្រនៅខេត្តកោះកុង

Share

កោះកុង៖ យ៉ាងហោចណាស់អ្នករត់ប្រណាំងកម្សាន្តចំងាយ៣គីឡូ និង៥គីឡូម៉ែតទាំងផ្នែកបុរស និងស្រ្តីចំនួន ១២នាក់បានទទួលជ័យលាភីក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី ៧នៅថ្ងៃទី១៤ ធ្នូដែលជាថ្ងៃទី១នៃការចាប់ផ្តើមពិធីនេះ ក្នុងខេត្តកោះកុង។

                                                              កីឡាករកំពុងទទួលពានរង្វាន់ ក្នុងពិធីបុណ្យសមុទ្រ។

 

នៅថ្ងៃទី១នៃពិធីបុណ្យសមុទ្រក្នុងខេត្តកោះកុង កីឡាករជាយុវជន សិស្ស និស្សិត មន្ត្រីរាជការ ប្រជាពលរដ្ឋជាច្រើនរយនាក់ រួមទាំងប្រជាពលរដ្ឋថៃផង បានចូលរួមក្នុងព្រឹត្តិការណ៍កីឡារត់ប្រណាំងកម្សាន្តចំងាយ ៣គីឡូ និង ៥គីឡូម៉ែត ដែលកម្មវិធីនេះប្រព្រឹត្តិទៅនៅទីតាំងរង្វង់មូលជាប់ស្ពានខេត្តកោះកុង។

ក្នុងព្រឹត្តិការណ៍នេះបានរកឃើញម្ចាស់ជ័យលាភីចំនួន១២រូប គឺអ្នករត់ប្រណាំងក្នុងចំងាយ៣គីឡូម៉ែតមានចំនួន៦រូប ស្រី ៣នាក់ និងបរុស៣នាក់។ ចំណែកជ័យលាភីក្នុងចំងាយ៥គីឡូម៉ែតមានចំនួន៦នាក់ គឺស្រី៣នាក់ និងបរុស៣នាក់។

សូមបញ្ជាក់ថា ប្រភេទកីឡាដែលមានក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះរួមមាន៖ រត់ប្រណាំងកម្សាន្ត ទ្រីយ៉ាត្លុង ជិះកង់កម្សាន្ត អុក ចក្ត្រង្គ ប្រដាល់គុនខ្មែរ ជេតស្គី ទូកក្តោង ថាសហោះ ម៉ូតូធំ សីស្លាប និងរាំអន្តរជាតិ។

ថ្លែង​ក្នុង​ពីធី​បើក​​បុណ្យ​សមុទ្រ​លើក​ទី ៧ ​នៅ​ខេត្ត​​កោះ​កុងកាលពីថ្ងៃម្សិលមិញលោក​ ថោង ​ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា​ ខេត្តកោះកុង​​នឹង​​ទទួល​ភ្ញៀវ​ទេស​ចរ​ជាតិ​បាន​ចំនួន ៦​០ម៉ឺន​នាក់​នារយៈពេលនៃពិធីបុណ្យសមុទ្រនេះ។

​លោករដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍​បាន​ព្យាករណ៍​ថា ខេត្ត​តំបន់​​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​​នឹង​ទទួល​ភ្ញៀវ​ទេស​ចរ​បាន ៤,៤២​ លាន​នាក់​ត្រឹម​ចុង​ឆ្នាំ​ ២០១៨​ ខណៈ​ភ្ញៀវ​បរទេស នឹង​កើន​ឡើង​ដល់​ ៩២ម៉ឺន​នាក់​ និង​ទេស​ចរ​ក្នុង​ស្រុកនឹង​មាន​ចំនួន​ ៣,៥ ​លាន​នាក់​។

របាយ​ការណ៍​របស់​ក្រសួង​ទេស​​ចរ​ណ៍រយៈពេល ១០​ខែបង្ហាញថា​ ​​ភ្ញៀវ​អន្តរជាតិ​បាន​​កើន​​​ដល់ ៧​៧ម៉ឺន នាក់​​នៅ​ក្នុង​ខេត្ត​​តំបន់​ឆ្នេរ​ ដែល​​កើន​​ឡើង​ ២៧ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​​​ពី​ឆ្នាំ​មុន៕

Share

Image
Image
Image