en     km
en     km

ក្មេង​ប្រុស​ម្នាក់​ស្លាប់​និង​រង​របួស​៣​នាក់​ករណី​​​ផ្ទុះមីននៅខេត្តបាត់ដំបង​

Share

​ភ្នំពេញ​៖​ ​ក្មេង​ប្រុស​ម្នាក់​ស្លាប់ ​និង​ក្មេងប្រុសស្រី ​៣ ​នាក់​ទៀត​រង​របួសធ្ងន់ ​ករណី​ជាន់​គ្រាប់​មីន​ផ្ទុះ​ ស្ថិត​នៅ​ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ មេ​សា​ ឆ្នំា ២០១៨។​

  ឪពុកត្រកងកូនប្រុសរងរបួសធ្ងន់ដោយសារគ្រាប់មីនបញ្ជូនទៅមន្ទីរពេទ្យ។រូបភាព៖ Facebook CMAC

​បើ​យោង​តាម ​លោក​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ​(CMAC) បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា​ នៅ​វេលា​ម៉ោង​ ៥​ រសៀល​ ថ្ងៃ​ ព្រហស្បតិ៍​ ម្សិលមិញ​ មាន​ករណី​ផ្ទុះ​មីន​មួយ​គ្រាប់​បណ្តាល​ឲ្យ​កុមារ​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ស្លាប់​។​

​កុមារ​វ័យ​ជំ​ទង​ឈ្មោះ​ សំ​ ប្រុស​ អាយុ​ ១៣​ ឆ្នាំ​ ស្លាប់​ ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​ ករណី​នេះ​នាំ​ឲ្យ​ក្មេង​ប្រុស​ស្រី​ ៣​ នាក់​រង​បួស​ធ្ងន់​គឺ​ ក្មេង​ប្រុស​ឈ្មោះ​ ប៊ុ​ន​ វ៉ា​ន​ អាយុ​ ១២​ ឆ្នាំ​ និង​ កុមា​រា​ ឈ្មោះ​ សំ​ ថាប់​ អាយុ​ ៤​ ឆ្នាំ​ និង​កុមារី​ ឈ្មោះ​ ភាក់​ ស្រី​ពេ​ជ​ អាយុ​៣​ ឆ្នាំ​។​

​លោក​ ហេង​ រតនា​ បញ្ជាក់​ថា​ ឃុំ​កំពង់​ល្ពៅ​នេះ​ មាន​គ្រាប់​មីនតោន​ច្រើន​ណាស់​ហើយ​ ភាគច្រើន​មាន​២-៣​ជាន់​ ដែលគេ​សំរុក​ដាក់​នៅ​ចុងឆ្នាំ​១៩៩៧-៩៨​។​ លោក​សូម​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​ និង​គ្រួសារ​រង​របួស​និង​កុមារៗ​រង​របួស​ឆាប់​ជា​ស្បះ​ស្បើយ​ឡើង​វិញ​៕

Share

Image
Image
Image