en     km
en     km

យោធាកម្ពុជា និងយោធាកូរ៉េនឹងពង្រឹងទំនាក់ទំនងគ្នាឡើងវិញ

Share

ភ្នំពេញ៖ យោធាកម្ពុជា និងយោធាកូរ៉េ រីករាយនឹងពង្រឹងចំណងមិត្តភាព នៃទំនាក់ទំនងយោធានៃប្រទេសទាំងពីរសារឡើងវិញ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងការពារជាតិនៅថ្ងៃទី ០៤ សីហានេះ។

យោតាមការចុះផ្សាយនេះដដែលបញ្ជាក់ថា យោធាកូរ៉េខាងជើងដែលតំណាងដោយលោក Jong Nam Chol អនុព័ន្ធយោធានៃសាធារណៈប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំនៅកម្ពុជា ក្នុងជំនួបការងារ និងជាការលា លោក ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិកាលពីថ្ងៃទី ៣ សីហាម្សិលមិញ។ ​

ក្នុងជំនួបនោះ លោក Jong Nam Chol មានប្រសាសន៍ថា រូប​លោក​ផ្ទាល់បាន​កាន់​តំណែង​ជា​អនុព័​ន្ធយោធា​សាធារណៈរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រចាំ​កម្ពុជា ​តាំងពី​ខែ​មិថុនា ​ឆ្នាំ​២០១៥​ ហើយបាន​ធ្វើ​ការ​ជា​មួយ​ភាគី​កម្ពុជារហូតមក​។​

មិនតែប៉ុណ្ណោះ លោក​ Jong Nam Chol រំលឹកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការណ៍តាំងពីដើមមក រវាងកម្ពុជា និងកូរ៉េ ពោលគឺតាំងពីសេនាប្រមុខ គីម អ៊ីលស៊ុង។ យ៉ាងណាមិញលោកបន្ថែមថា កន្លងមកទំនាក់ទំនងរវាងប្រទេសទាំងពីរមានឱបសគ្គខ្លះៗផងដែរ។

លោក Jong Nam Chol បង្ហាញគំនិតថា ចង់​ជំរុញ​ឲ្យ​នាយកដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ រិះ​រក​វិធី​សាស្ត្រ​យ៉ាង​ណា​ ដើម្បី​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​ការ​ពារ​ជាតិ ​និង​កង​ទ័ពនៃ​ប្រទេស​ជាតិ​ទាំង​ពីរ ​ត្រូវ​បាន​ពង្រឹង ​និង​ជិត​ស្និត​ដូច​ដើម​វិញ​។

 ជាការឆ្លើយតប ភាគីកម្ពុជា សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​លើង​ឡើង​របស់​​លោក Jong Nam Chol ចំពោះគំនិតចង់​ជំរុញ​ឲ្យ​នាយកដ្ឋាន​ទំនាក់​ទំនង​ការ​បរទេស​ នៃ​ក្រសួង​ការពារ​ជាតិ​ទាំង​ពីរ​ បាន​ជួប​ពិភាក្សា​គ្នា​លើ​កិច្ច​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់​ទំនង​ដ៏​ល្អ​ប្រសើរ​ឡើង​វិញ​ រវាង​ក្រសួង​ការពារ​ជាតិ ​ក៏ដូចជាកង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ គឺកម្ពុជា​ និង​ កូរ៉េ ​នៅ​ក្នុង​ដំណាក់​កាល​ថ្មី​ ៕

Share

Image
Image
Image