en     km
en     km

យុវជន​ និង​ក្មេងៗ​នៅ​វៀតណាម​ ចាម​ផ្ដើម​វក់វី​ នឹង​ព្រឹ​ត្ដិ​ការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុ​ស្ស៊ី​

Share

​គេហទំព័រ ​វៀតណាម​ Vietnam Net ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ នេះ​ថា​ យុវជន​ និង​ក្មេង​ជំទង់ៗវៀតណាម​​បាន​សស្រាក់​ស្រាំ​ នាំ​គ្នា​ទៅ​ប្រមូលផ្ដុំ​ នៅ​ក្នុង​ហាង​បាយ​ ឬ​ក៏​ទីប្រជុំជន​ ដើម្បី​ទស្សនា​ព្រឹ​ត្ដិ​ការណ៍​ នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ ដែល​កំពុង​ប្រព្រឹត្ដ​ទៅ​នៅ​ប្រទេស​រុ​ស្ស៊ី​។​ កាលពី​ថ្ងៃ​ម្សិលមិញ​ ពិធី​នេះ​បាន​ធ្វើ​ឡើង​ដោយ​ការ​ប្រគុំ​តន្ដ្រី​ មុន​នឹង​ការ​ប្រកួត​រវាង​កីឡាករបាល់ទាត់​ ប្រទេស​រុ​ស្ស៊ី​ និង​​ប្រទេស​ អា​រ៉ា​ប៊ី​សា​អូឌីត​ ចាប់ផ្ដើម​ឡើង​ នៅ​ម៉ោង​ប្រមាណ​ជា​ជាង១០​យប់​ ម៉ោង​នៅ​ប្រទេស​វៀតណាម​។​

​យុវជន​វៀតណាម​ និង​ក្មេងៗ​ទាំងនោះ​ត្រូវ​បាន​រាយការណ៍​មក​ថា​ នាំ​គ្នា​ទៅ​ទិញ​អាវយឺត​ ដែល​មាន​រូប​ព្រឹ​ត្ដិ​ការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុ​ស្ស៊ី​ ។​ សារព័ត៌មាន​វៀតណាម​បាន​បញ្ជាក់​ទៀត​ថា​ ពលរដ្ឋ​វៀតណាម​មិន​ត្រឹមតែ​យុវជន​វ័យក្មេង​នោះ​ទេ​ សូ​ម្បី​មនុស្ស​ចាស់​ក៏​ស្នេហា​កី​ឡា​ដែរ​។​ តែ​បែប​នេះ​ក្ដី​ ប្រទេស​វៀតណាម​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​គុម្មុយ​នី​ស​ បាន​រឹត​បន្ដឹង​ជា​ខ្លាំង​ទៅ​លើ​ការ​ប្រកួត​ល្បែងស៊ីសង​ទាំងឡាយ​ណា​ដែល​ខុសច្បាប់​។​ មិន​ថា​ឡើយ​នៅ​ប្រទេស​វៀតណាម​នេះ​ទេ​ ដែល​យុវជន​កំពុង​តែ​ជ្រួលជ្រើម​ នឹង​ព្រឹ​ត្ដិ​ការ​បាល់ទាត់​ពិភពលោក​នេះ​ នៅ​ប្រទេស​ថៃ​ ម៉ា​ឡេ​ស៊ី​ ឥណ្ឌូ​នេ​ស៊ី​ កូរ៉េ​ខាងត្បូង​ និង​ប្រទេស​ជា​ច្រើន​ទៀត​ ក៏​យុវជន​របស់​ប្រទេស​ទាំងនោះ​ បង្ហាញ​ភាព​ពេញ​និយម​ ចំណង់​ចំណូលចិត្ដ​របស់​ពួក​គេ​ អំពី​ព្រឹ​ត្ដ​ការណ៍​នេះ​ដែរ​។​

​ដោយឡែក​ប្រទេស​នៅ​ ទ្វីបអឺរ៉ុប​ ទ្វីបអាមេរិក​ និង​ទ្វីបអាហ្វ្រិក​ ក៏​យុវជន​របស់​ប្រទេស​ទាំងនោះ​នាំ​គ្នា​ទស្សនា​ព្រឹ​ត្ដិ​ការណ៍​បាល់ទាត់​នេះ​ ដោយ​សប្បាយ​រីករាយ​។​ នេះ​ជា​ព្រឹ​ត្ដិ​ការណ៍​ ៤​ឆ្នាំ​ទើប​មាន​ម្ដង​។​ កាលពី​ឆ្នាំ​២០១៤​ ព្រឹ​ត្ដិ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​ម្ដង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​។​ ប្រទេស​ដែល​ទទួល​ពានរង្វាន់​ជើងឯក​ គឺ​កីឡាករ​ មក​ពី​ព្រ​ទេស​អា​ឡឺ​ម៉​ង់​ ។​ ចំណែកឯ​ អា​ហ្ស​ង់​ទី​ន​ ទទួល​បាន​ពានរង្វាន់​លេខ​ ២​។​ ឥឡូវនេះ​មិន​អាច​ទស្សន៍​ទាយ​ថា​ តើ​ក្រុមណា​អាច​ឈ្នះ​ពានរង្វាន់​នេះ​ទេ​ ដោយ​ការ​ប្រកួត​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​១​នៅឡើយ​៕

Share

Image
Image
Image