en     km
en     km

យុវជន​គង់​រ៉ៃ​យ៉ា​ត្រូវ​បាន​ដោះ​លែង​នៅ​ព្រឹក​នេះ​ 

Share

ភ្នំពេញ ៖ ​យុវជន​ម្នាក់​ដែល​ត្រូវ​បាន​កាត់ទោស​ដោយសារ​ផ្សព្វផ្សាយ​ពី​បដិវត្ត​ពណ៌​ត្រូវ​បាន​ដោះ​លែង​នៅ​ព្រឹក​នេះ​ បន្ទាប់​ពី​ទទួលទោស​គ្រប់​ចំនួន​ហើយ​នោះ​។​

លោក គង់ រ៉ៃយ៉ា ដែលតុលាការផ្ដន្ទាទោស ១៨ខែ
លោក គង់ រ៉ៃយ៉ា ដែលតុលាការផ្ដន្ទាទោស ១៨ខែ

​យុវជន​នេះ​ គឺ​ ឈ្មោះ​ គង់​ រ៉ៃ​ យ៉ា​ ។​ គាត់​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​ដោយសារ​តែ​បាន​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​មានការ​ចូលរួម​ធ្វើ​បដិវត្ត​ពណ៌​ការ​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​នៅ​កម្ពុជា​។​

​យុវជន​នេះ​ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធ​ធានា​គារ​ព្រៃ​សរ​ នៅ​ម៉ោង​ ៩​ព្រឹក​នេះ​ បន្ទាប់​ពី​គាត់​ជាប់​ឃុំខ្លួន​នៅ​ទីនោះ​ រយៈពេល​ ១​ឆ្នាំ​ ៦​ខែ​ ។​ តែ​យ៉ាងនេះ​ក្ដី​ យុវជន​រូប​នេះ​បាន​ចាត់​ទុក​ការ​ឃុំខ្លួន​របស់​គេ​ ថា​ ជា​រឿង​អយុត្ដិធម៌​ បើ​ធៀប​នឹង​ទោស​កំហុស​របស់​មន្ដ្រី​ ឬ​សកម្មជន​បក្ស​កាន់​អំណាច​។​

​យុវជន​ គង់​ រ៉ៃ​ យ៉ា​ ធ្លាប់​និយាយ​ថា​ អ្វី​ដែល​ខ្លួន​បាន​បង្ហោះ​សារ​នោះ​ ក៏​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ​មួយ​ដែរ​ ហើយ​មិន​មែ​ម​ជា​ការ​ធ្វើ​សកម្មភាព​ ឬ​ចលនា​ខុសច្បាប់​ឡើយ​៕
​ 

Share

Image
Image
Image