en     km
en     km

យុវជន​ការពារ​បរិស្ថាន​ពីរ​នាក់​បងប្អូនកំពុងត្រូូវបាន​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ នាព្រឹកមិញនេះ

Share

ភ្នំពេញ​៖​ ក្រុម​គ្រូពេទ្យកំពុង​ជួយ​សង្គ្រោះ​បន្ទាន់ យុវជន​ការពារ​បរិស្ថាន​ពីរ​នាក់​បងប្អូន ​នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០១៦​ នេះ​ ដោយ​អាកា​រៈ​សន្លប់​ធំ បន្ទាប់ពីត្រូវបានអាជ្ញាធរឡាវដោះលែងមកវិញ​។

youth-environment-activistយុវជន​ទាំង​ពីរ​នាក់​បងប្អូននោះ​ ត្រូវបាន​អាជ្ញាធរ​ឡាវ​ចាប់ខ្លួន​ ដោយសារ​ពួក​គេ​ចូល​ទៅ​ថតរូប​ភាព​ពី​ការ​សាងសង់​វា​រី​អគ្គី​ស​នី​ដ​ន​សា​ហុង​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ក្រោយមក​អាជ្ញាធរ​ឡាវ​ បានដោះ​លែងមកវិញ​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ​ខែមករា​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ កញ្ញា​ យ៉ែ​ម​ ដា​លី​ស​ សកម្មជន​ការពារ​បរិស្ថាន​ដែល​នៅ​ជាប់​ផ្ទាល់​ជាមួយ​យុវជន​ទាំង​ពីរ​។​

​WMC​ មិន​ទាន់​អាច​ទាក់ទង​ខាង​មន្ទីរពេទ្យ​ ដើម្បី​សាកសួរ​ពី​មូលហេតុ​នៃ​ការ​សន្លប់​របស់​យុវជន​ទាំង​ពីរ​នោះ​ បាន​នៅឡើយ​នៅ​ថ្ងៃនេះ​។​ សូម​បញ្ជាក់​ថា​ សកម្មជន​ការពារ​បរិស្ថាន​ដែល​ត្រូវជា​បងប្អូន​បង្កើត​នឹង​គ្នា​នោះ​ មានឈ្មោះ​ លោក​ ជុំ​ ហួត​ និង​លោក​ ជុំ​ ហួរ​។​

​សូម​រំឭក​ថា​ លោក​ ជុំ​ ហួត​ និង​លោក​ ជុំ​ ហួរ​ ត្រូវ​បាន​អាជ្ញាធរ​ឡាវ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​ ២៤​ ខែមករា​ ឆ្នាំ​២០១៦​ ខណៈ​សកម្មជន​បរិស្ថាន​ទាំងនោះ​ ព្យាយាម​ថតរូប​ពី​ស្ថានភាព​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​៕

Share

Image
Image
Image