en     km
en     km

យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ផ្អាក​មួ​យស​ប្ដា​ហ៍​ទៀត​ រង់ចាំ​ដំណោះស្រាយ​​នយោបាយ​​ឆ្នាំ​ថ្មី​នេះ​?

Share

ភ្នំពេញ​៖​ តំណាង​ស្ដ្រី​បឹង​កក់​បាន​អះអាង​ថា​ យុទ្ធនាការ​«​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​នឹង​ផ្អាក​មួ​យស​ប្ដា​ហ៍​ទៀត​ ដើម្បី​រង់ចាំ​ដំណោះ​រវាង​គណបក្សកាន់ អំណាច​ និង​គណបក្សប្រឆាំង​ ស្ដី​ពី​ការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ក៏​ដូច​ជា​ស្ត្រី​សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ ឲ្យ​មាន​សេរីភាព​នៅ​ដើមឆ្នាំ​ ២០១៧​ នេះ​។​ យ៉ាងណា​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បញ្ជាក់​ថា​ ការ​ដោះ​លែង​មន្ដ្រី​សមាគម​អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ គឺ​អាស្រ័យ​ទៅ​លើ​សំណុំរឿង​ និង​នីតិវិធី​របស់​តុលាការ​ដំណើរការ​ចប់​សព្វគ្រប់​ជា​មុន​សិន​។​

 

រូបមន្រ្តីអាដហុក មន្រ្តីគ.ជ.ប និងអ្នកស្រី ទេព វន្នី។រូបភាពពីfacebooks Sorphorn Chheng
រូបមន្រ្តីអាដហុក មន្រ្តីគ.ជ.ប និងអ្នកស្រី ទេព វន្នី។រូបភាពពីfacebooks Sorphorn Chheng
ខណៈ​អនាគត​នៃ​សេរីភាព​របស់​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ដ្រី​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ក៏​ដូច​ជា​ម្ចាស់​ជា​ជ័យ​លា​ភី​រង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​របស់​អង្គការ​ Vital​ Voices​ អ្នកស្រី​ ទេព​ វ​ន្នី​ នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​នោះ​ តំណាង​ស្ដ្រី​រង​គ្រោះ​ដីធ្លី​សហគមន៍​បឹង​កក់​ ដែល​តែងតែ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​អស់​រយៈពេល​ជាង​ ៣០​ ស​ប្ដា​ហ៍​កន្លង​មក​បាន​អះអាង​ថា​ យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​នេះ​នឹង​ផ្អាក​មួ​យស​ប្ដា​ហ៍​ទៀត​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​រវាង​អ្នកនយោបាយ​នៅ​ឆ្នាំ​ថ្មី​នេះ​។

អ្នកស្រី​ បូ​វ​ សោភា​ តំណាង​ស្ដ្រី​រង​គ្រោះ​ដីធ្លី​សហគមន៍​បឹង​កក់​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​ ១០២​ ដឹង​នៅ​ថ្ងៃអាទិត្យ​ ទី​០១​ មក​រា​ នេះ​ថា​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដែល​គ្រង​ធ្វើ​នៅ​ថ្ងៃ​ទី​ ០២​ ខែមករា​ ឆ្នាំ​២០១៧​ ស្អែក​នេះ​ គឺ​ក្រុម​ស្ត្រី​បឹង​កក់​មិន​ធ្វើ​នោះ​ទេ​ ព្រោះ​សង្ឃឹមថា​ មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ នឹង​ត្រូវ​ដោះ​លែង​តាម​ការ​អះអាង​របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​។​

​ប៉ុន្ដែ​អ្នកស្រី​បញ្ជាក់​ថា​ បើ​ដល់​ស​ប្ដា​ហ៍​ទី​ពីរ​នៃ​ខែមករា​ នៅ​តែ​មិន​មាន​សញ្ញា​ការ​ដោះ​លែង​ពួក​គាត់​ទៀត​ក្រុម​ស្ត្រី​បឹង​កក់​នឹង​នៅ​តែ​បន្ដ​ធ្វើ​យុទ្ធនា ការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​បន្ដ​ទៀត​។​ អ្នកស្រី​ បូ​វ​ សោភា​៖«​ពួក​ខ្ញុំ​នៅ​តែ​សង្ឃឹម​យ៉ាង​មុតមាំ​ទៅ​លើ​លោក​ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ ដែល​គាត់​នឹង​អាច​ផ្ដល់​យុត្ដិធម៌​ និង​សេរីភាព​ជួន​ពួក​គាត់​ទាំង​៦​នាក់​ឲ្យ​មាន​សេរីភាព​ ក្នុង​ឆ្នាំ​២០១៧​នេះ​ ទាំងអស់​គ្នា​យើង​បានដឹង​ហើយ​ថា​គាត់​មិនមែន​ជា​ជនល្មើស​ដែល​ព្រឹ​ត្ដ​ដូច​ការ​ចោទប្រកាន់​ទេ​»​។​

សកម្មភាពយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនាពេលកន្លងទៅ។ រូបអ្នកស្រី ទេព វន្នី (ឆ្វេង) អ្នកស្រី ប៉ូ សោភា (កណ្តាល) និងអ្នកស្រី សុង ស្រីលាប(ស្តាំ)។រូបភាពពីfacebooks Sorphorn Chheng
សកម្មភាពយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនាពេលកន្លងទៅ។ រូបអ្នកស្រី ទេព វន្នី (ឆ្វេង) អ្នកស្រី ប៉ូ សោភា (កណ្តាល) និងអ្នកស្រី សុង ស្រីលាប(ស្តាំ)។រូបភាពពីfacebooks Sorphorn Chheng
ជា​ការ​ឆ្លើយ​តប​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​ សុខ​ ឥ​សាន្ដ​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​អេ​ហ្វ​អឹ​ម​១០២​ ដឹង​ថា​ ការ​ដោះ​លែង​មន្ដ្រី​ការ​ព​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ និង​មន្ដ្រី​នៃ​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ គឺ​មិន​ទាន់​អាច​កំណត់​ថា​យ៉ាងណា​នោះ​ទេ​ ព្រោះ​តុលាការ​កំពុង​បន្ដ​នីតិវិធី​ ហើយ​មួយ វិញទៀត​សំណុំរឿង​របស់​អ្នក​ជាប់​ឃុំ​ក៏​កំពុង​ជាប់​គាំ​នៅឡើយ​។​ លោក​ សុខ​ ឥ​សាន្ដ​ «​រឿង​ហ្នឹង​មិន​ទាន់​អាច​ថា​យ៉ាងណា​បាន​ទេ​ ព្រោះ​តុលាការ​នៅ​ដំណើរការ​នីតិវិធី​ ហើយ​សំណុំរឿង​លោក​ខ្លះ​នៅ​តុលាការ​វា​ជាប់​គាំង​ »​។​

កាលពី​ថ្ងៃ​ទី​០៧​ ធ្នូ​ ឆ្នាំ​ ២០១៦​ ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌​មាននៅ​មន្ទី​រដ្ឋសភា​សម្ដេច​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ បន្ទាប់​ពី​ជួប​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ មន្ត្រី​សង្ក​ម​ស៊ី​វិល​ទាំងនោះ​អាច​នឹង​ត្រូវ​ដោះ​លែងឱ្យ​មាន​សេរីភាព​នៅ​មុន​បំណាច់​ខែធ្នូ​ឆ្នាំ​២០១៦​។​ បន្ទាប់​ពី​មាន​ដំណឹង​ពី​សញ្ញា​នៃ​ការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​នេះ​ភ្លាម​ អង្គការ​សង្គម​ស៊ី​វិល​ជា​ច្រើន​នៅ​កម្ពុជា​ បាន​បង្ហាញ​ក្ដី​រីករាយ​ជា​ខ្លាំង​។​ ក៏​ប៉ុន្ដែ​រហូត​ដល់​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​ នេះ​គេ​នៅ​មិន​ទាន់​ទទួល​ដំណឹង​ណាមួយ​ ស្ដី​ពី​ការ​ជួប​ចរចា​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដើម្បី​ដោះស្រាយ​រឿង​អ្នក​ជាប់​ឃុំ​នៅឡើយ​នេះ​ទេ​។​

អ្នកស្រី​ បូ​វ​ សោភា​ បញ្ជាក់​ថា​ ក្រុម​ស្ដ្រី​បឹង​កក់​ក្រៅ​តែ​ពី​សង្ឃឹមថា​ នឹង​មានការ​ដោះ​លែង​មន្ដ្រី​សិទ្ធិ​មនុស្ស​ទាំង​ ៤​ រូប​ និង​មន្ត្រី​ គ​.​ជ​.​ប​ ១​ រូប​ នោះ​ហើយ​ ក្រុម​អ្នកស្រី​ក៏​សង្ឃឹមថា​ អ្នកនយោបាយ​នឹង​ស្រុះស្រួល​គ្នា​ឈាន​ដល់​ការ​ដោះ​លែង​អ្នកស្រី​ ទេព​ វ​ន្នី​ ដែល​ជា​តំណាង​របស់​ក្រុម​អ្នកស្រី​ឲ្យ​មាន​សេរីភាព​ដូច​គ្នា​។​ តំណាង​ស្ដ្រី​រង​គ្រោះ​ដីធ្លី​បឹង​កក់​រូប​នេះ​បញ្ជាក់​ថា​ អ្នកស្រី​ ទេព​ វ​ន្នី​ ជា​ស្ដ្រី​មេម៉ាយ​កូន​ ២​ និង​មាន​ម្ដាយ​វ័យ​ចំណាស់​មួយ​រូប​ផង​ក្នុង​បន្ទុកគ្រួសារ​។​ បន្ទាប់​ពី​អ្នកស្រី​ ទេព​ វ​ន្នី​ ជាប់​ពន្ធនាគារ​បន្ទុក​ទាំងអស់​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​ម្ដាយ​វ័យ​ចំណាស់​ ខណៈ​ជី​វិភាព​គ្រួសារ​កំពុង​តែ​លំបាក​។

​កាលពី​ថ្ងៃ​ទី​ ១៦​ ខែធ្នូ​ ឆ្នាំ​២០១៦​ អ្នកស្រី​ ស៊ី​ ហៀ​ប​ ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ បាន​ទៅ​ឈរ​បង្ហូរទឹកភ្នែក​នៅ​ចំពោះ​មុខ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ ដោយ​សុំ​ឲ្យ​ដោះ​លែង​កូនស្រី​របស់​ខ្លួន​ត្រឡប់​មក​វិញ​ ដើម្បី​ឲ្យ​បាន​ជួបជុំ​ជាមួយ​កូន​នឹង​រូប​គាត់​វិញ​។​

សកម្មភាពតវ៉ារបស់សហគមន៍បឹងកក់ ឱ្យមានការ ដោះលែងអ្នកស្រី ទេព វន្នី ។ អ្នកស្រី សុង ស្រីលាប កាន់រូបថតអ្នកស្រី ទេព វន្នី ។រូបភាពពីfacebooks Sorphorn Chheng
សកម្មភាពតវ៉ារបស់សហគមន៍បឹងកក់ ឱ្យមានការ ដោះលែងអ្នកស្រី ទេព វន្នី ។ អ្នកស្រី សុង ស្រីលាប កាន់រូបថតអ្នកស្រី ទេព វន្នី ។រូបភាពពីfacebooks Sorphorn Chheng
]ទាក់ទិន​ការ​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដាក់​ពន្ធនាគារ​នេះ​ដែរ​ គេ​សង្កេត​ឃើញ​អ្នកលេង​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​មតិយោបល់​ដោយ​បង្ហាញ​ការ​មិន​ពេញចិត្ដ​ចំពោះ​ការ​ចាប់ខ្លួន​ ស្ដ្រី​អ្នក​តវ៉ា​រឿង​ដីធ្លី​រូប​នេះ​។​ អ្នក​ទាំងនោះ​បាន​រៀបរាប់​ថា​ ការ​ចាប់ខ្លួន​អ្នកស្រី​ ទេព​ វ​ន្នី​ ដាក់គុក​ម្នាក់​ គឺ​ប្រៀប​ដូច​ជា​ដាក់គុក​មនុស្ស​បី​នាក់​ទៀត​ដែល​ជា​គ្រួសារ​របស់​អ្នកស្រី​ មាន​ដូច​ជា​ម្ដាយ​របស់​អ្នកស្រី​ ទេព​ វ​ន្នី​ និង​កូនប្រុស​ស្រី​ទាំង​ពីរ​ដែល​ប្រឈម​នឹង​ការ​បោះបង់​ការ​សិក្សា​ ខណៈ​ម្ដាយ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​។​

​អ្នកស្រី​ ទេព​ វ​ន្នី​ កាលពី​ពេល​កន្លង​ទៅ​នេះ​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធ​នា​ គារ​រយៈពេល​ ៦​ខែ​ និង​ ៦​ ថ្ងៃ​ក្នុង​រឿង​ក្ដី​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​។​ បទ​ចោទ​ទាំងនោះ​រួម​មាន​ បទ​ជេរ​ប្រមាថ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ និង​រឿង​ក្ដី​មួយទៀត​ គឺ​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ចំនួន​ ៤​រូប​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ១​រូប​។​

​ចំណែក​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​ រូប​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ១​ រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នា​ គារ​តាំងពី​ខែឧសភា​ ឆ្នាំ​ ២០១៦​ រហូត​ដល់​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៧​ នេះ​ គឺ​ស្ថិត​ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ និង​ សមគំនិត​សូកប៉ាន់​សាក្សី​ ក្នុង​សំណុំរឿង​អ្នក​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ អ្នក​នាង​មាន​ស្នេហា​លួចលាក់​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ទាំង​ ៤​ រូប​នោះ​មាន​លោក​ នី​ សុខា​  លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ នឹង​លោកស្រី​ លឹ​ម​ មុ​នី្ន​ ចំណែក​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គឺ​លោក​ នី​ ចរិយា​៕

Share

Image
Image
Image