en     km
en     km

ម៉ា​ឡេ​​ស៊ី​​ប្រាប់​​ចិន​​អំពី​​ទូក​​នេសាទ​​ចិន​​ជា​ច្រើន​​រំលោភ​​ចូល​​ដែន​ទឹក​​ម៉ា​ឡេ​​ស៊ី​ ​

Share

​ម៉ា​ឡេ​ស៊ី​៖​ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា​ ខ្លួន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្ដាប់​ការ​តវ៉ា​ចំពោះ​អ្វី​ដែល​ក្រុង​កូ​ឡា​ឡាំ​ពួរ​ និយាយ​ថា​ទូក​នេសាទ​ចិន​ជា​ច្រើន​គ្រឿង​បាន​ចូល​ដែនទឹក​របស់​ខ្លួន​។​

Malasya-China-WMC
​នាវាល្បាតម៉ាឡេស៊ី ដេញនាវាចិនពីដឹដែនទឹក​របស់​ម៉ា​ឡេ​ស៊ី

​សារព័ត៌មាន​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ស្រង់​សំដី​របស់​មន្ដ្រី​សន្ដិសុខ​សមុទ្រ​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ម្សិល​​ម៉ិ​ញ​ថា​ ទូក​នេសាទ​ចិន​ប្រមាណ​ជា​ ១០០​ គ្រឿង​បាន​បើក​ចូល​ដែនទឹក​របស់​ម៉ា​ឡេ​ស៊ី​នៅ​រយៈពេល​ចុង​ក្រោយ​​នេះ​។​

​រដ្ឋមន្ដ្រី​ការ​បរទេស​ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​ថា​ ទូក​នេសាទ​ដែល​ដោត​ទង់ជាតិ​ចិន​ចំនួន​ដ៏​ច្រើន​នេះ ​​បាន​ចូល​ដែន​ទឹក​​​របស់​​ម៉ា​ឡេ​ស៊ី​ហើយ​ទូក​ទាំងនោះ​ការពារ​ដោយ​នាវារ​ល្បាត​ចិន​ទៀត​ផង​។​

​ក្រសួងការបរទេស​ម៉ា​ឡេ​ស៊ី​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថា​ការ​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​គឺ​ដើម្បី​បញ្ជាក់​ថា​ ​ម៉ា​ឡេ​​​ស៊ី​​​ជំទាស់​​ដាច់​​ខាត​ ចំពោះ​ការ​លុកលុយ​ដែនទឹក​របស់​ខ្លួន​។​

​កាលពី​ខែ​មុន​ឥណ្ឌូ​នេ​ស៊ី​ ​​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្ដាប់​ការ​តវ៉ា​ដូច​ករណី​នេះ​ ម្តង​រួច​មក​ហើយ​។​ ប៉ុន្តែ​​​ចិន​​តែងតែ​បដិ​សេធ​ ហើយ​អះអាង​ថា​ វា​ជា​តំបន់​ភូមិសាស្ដ្រ​ប្រវត្តិសាស្ដ្រ​របស់​ចិន​។​

​ចិន​មាន​ជំ​លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ប្រទេស​ហ្វី​លី​ពី​ន​ វៀតណាម​ ព្រុយ​ណេ​ និង​កោះ​តៃវ៉ាន​គឺ​ករណី​ការ​ដណ្ដើម​កាន់កាប់​កោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕

​ប្រភពៈ​CNA

Share

Image
Image
Image