en     km
en     km

ម៉ា​ឡេ​ស៊ី​ រឹត​បន្តឹង​សន្តិសុខ​ បន្ទាប់​ពី​ពួក​សកម្មប្រយុទ្ធ​ លួច​វាយប្រហារ​បាន​ម្ដង​

Share

​អាជ្ញាធរ​ប្រទេស​ម៉ា​ឡេ​ស៊ី​ រឹត​បន្ដឹង​សន្ដិសុខ​យ៉ាង​រឹង​មាំ​នៅ​តាម​ចំណុច​សំខាន់ៗ​ជា​ច្រើន​ ដូច​ជា​នៅ​ព្រ​លាន​យន្ដហោះ​ នៅ​ស្ថានីយ​រថភ្លើង​ បន្ទាប់​ពី​ប្រទេស​ឥ​ស្លា​ម​មួយ​នេះ​នៅ​បន្ដ​រង​ការ​គំរាមកំហែង​ថ្មីៗ​ទៀត​ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​ISIS​ ។​

Malaysia
​កង​សន្ដិសុខ​ជា​ច្រើន​រយ​នាក់​បាន​ដាក់​ពង្រាយ។ រូបភាពពី៖ AFP

​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asian​ បាន​រាយការណ៍​ថា​កង​សន្ដិសុខ​ជា​ច្រើន​រយ​នាក់​បាន​ដាក់​ពង្រាយ​គ្រប់​ចំណុច​ជា​ច្រើន​ ជា​ពិសេស​នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ក្រុង​កូ​ឡា​ឡាំ​ពួរ​និង​ស្ថានីយ​រថភ្លើង​។​

​កាលពី​ថ្មីៗ​នេះ​ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​បាន​ព្រមាន​ថា​ ពួក​គេ​នឹង​ធ្វើសង្គ្រាម​មួយ​លើ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​ ។​

​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន​ប្រទេស​បង់​ក្លា​ដេ​ស​ស្ថិត​នៅ​តំបន់​អាស៊ី​ខាងត្បូង​ បាន​រង​ការ​វាយប្រហារ​ពី​ពួក​សកម្មប្រយុទ្ធ​ផង​នោះ​ បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​២០​នាក់​បាន​ស្លាប់​ហើយ​ភាគច្រើន​ ពួក​គេ​ជា​ជនបរទេស​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​ពួក​ភេរវកម្ម​នៃ​បណ្ដាញភេរវកម្ម​រដ្ឋ​ឥ​ស្លា​ម​ និង​អាល់​កៃ​ដា​៕​ ប្រភព​:​ Channel​ News​ Asian

Share

Image
Image
Image