en     km
en     km

មេ​បក្ស​ប្រឆាំង​សង្ឃឹមថា​ការ​បោះ​ឆ្នោត​២០១៨​ នឹង​មានការ​ផ្ទេរអំណាច​ដោយ​រលូន​

Share

ភ្នំពេញ ៖ ​ប្រធាន​គណបក្សប្រឆាំង​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​និ​រ​ទេ​ស​ខ្លួន​ បាន​បង្ហាញ​ការ​ជំទាស់​ របស់​លោក​ ចំពោះ​អ្នកវិភាគ​ប្រវត្តិសាស្ដ្រ​ម្នាក់​ដែល​ថា​ ប្រមុខ​រដ្ឋាភិបាល​សម្ដេច​ ហ៊ុន​ សែន​ នឹង​មិន​ចុះ​ពី​តំនែង​ បើ​ទោះជា​ចាញ់ឆ្នោត​ក៏​ដោយ​នោះ​ ដោយ​គណបក្សប្រឆាំង​រូប​នេះ​ អះអាង​ថាឆ​ន្ទះ​របស់​ប្រជាជន​ និង​មិន​អនុញ្ញាត​ឱ្យ​មានការ​ក្រាញ​អំណាច​ទៀត​បាន​ឡើយ​ ។​

sam-ransy-text
​ប្រធាន​គណបក្សប្រឆាំង លោក​ សម​ រ​ង្ស៊ី។

​លោក​ សម​ រ​ង្ស៊ី​ បាន​បញ្ជាក់​ដូចនេះ​ នៅ​ពេល​លោក​ឆ្លើយ​តប​និង​ការ​ចោទសួរ​មួយ​ របស់​កាសែត​ Cambodia​ Daily​ ហើយ​ត្រូវ​បាន​លោក​ ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​លោក​នៅ​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ ទី​១៩​ខែឧសភា​នេះ​ ។​​

​ការ​អត្ថាធិប្បាយ​និង​ការ​វិភាគ​របស់​អ្នកប្រវត្តិសាស្ដ្រ​ David​ Chandler​ បាន​ព្យាករណ៍​ ថា​ សម្ដេច​ ហ៊ុន​ សែន​ និង​មិន​អនុញ្ញាត​ឱ្យ​មានការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ទេ​ នៅ​ឆ្នាំ​២០១៧-២០១៨​ ខាង​មុខ​នេះ​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ សម្ដេច​ ហ៊ុន​ សែន​ និង​មិន​ចុះ​ចេញពី​អំណាច​ឡើយ​ ។​ ដោយ​ការ​ព្យាករណ៍​ដូចនេះ​ ធ្វើ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ មិន​អាច​ទទួលយក​បាន​ ។ ​លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ថា​ការ​ទស្សន៍​ទាយ​មិន​មាន​ជា​វិទ្យាសាស្ដ្រ​ពិត​នោះ​ទេ​ តែ​គេ​អាច​ទស្សន៍​ទាយ​បាន​តែ​ទៅ​លើ​ព្រហ្ម​លិខិត​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​ ។​​

​មេ​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ដោយ​ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​  ការ​បោះ​ឆ្នោត​ ឆ្នាំ​២០១៧-១៨​ ពិតជា​ឆ្លងកាត់​តាម​ឆន្ទៈ​របស់​ប្រជាជន​យ៉ាង​ពិតប្រាកដ​ ដែល​លោក​សង្ឃឹមថា​ ការ​បោះ​ឆ្នោត​ដែល​មានការ​កែទម្រង់​នេះ​ និង​នាំ​អោយ​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ពិតប្រាកដ​ ។​ លោក​ បញ្ជាក់​ថា​ ដោយសារ​តែ​មើលឃើញ​ការ​រៀបចំ​សេណា​រ៉េ​យូ​ ដ៏​អាក្រក់​នេះ​ហើយ​ គឺ​គេ​ត្រូវ​តែ​មាន​គម្រោង​រៀបចំ​ផែនការ​កុំអោយ​ស្ថានភាព​អាក្រក់​កើត​មាន​ឡើង​បាន​នោះ​ ។​​

​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​ប្រមុខ​គណបក្សប្រឆាំង​រូប​នេះ​ កើតឡើង​ទន្ទឹម​នឹង​ សហគមន៍​អន្ដរជាតិ​ ចាប់ផ្ដើម​ជួយ​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​យ៉ាង​សកម្ម​ ។​ ក្នុង​នោះ​ សហភាព​អឺរ៉ុប​ បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង​១០​លាន​ដុល្លារ​ ទៅ​ឱ្យ​ស្ថាប័ន​បោះ​ឆ្នោត​ ជាមួយ​និង​សំភារៈ​កុំព្យូទ័រ​រាប់​ពាន់​គ្រឿង​ ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​ ក៏​ចូលរួម​ផ្ដល់​ជំនួយ​ទាំង​បច្ចេកទេស​និង​កុំព្យូទ័រ​ប្រមាណ​ជាង​៣​ពាន់​គ្រឿង​ ហើយ​សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​ក៏​សន្យា​ ចូល​ជួយ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ផង​ដែរ​ ។​​

​កម្ពុជា​នឹង​មានការ​បោះ​ឆ្នោត​សំខាន់​ចំនួន​ពីរ​ នៅ​ពេល​ខាង​មុខ​នេះ​ គឺ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ២០១៧​ និង​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៨​ ៕

Share

Image
Image
Image