en     km
en     km

មេដឹកនាំ​ G7​ ពិភាក្សា​លើ​ របៀបវារៈ​ហានិភ័យ​សេដ្ឋកិច្ច​ វិបត្តិ​ជនភៀសខ្លួន​និង​អំពើ​ភេរវកម្ម​

Share

​ពី​ទីក្រុង​តូ​ក្យូ​:​ មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ G7​ ដែល​មាន​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃនេះ​ នៅ​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ដោយ​ផ្ដោត​សំខាន់​ លើ​ហានិភ័យ​សេដ្ឋកិច្ច​  អំពើ​ភេរវកម្ម​ វិបត្តិ​ជនភៀសខ្លួន​  និង​ជំ​លោះ​ ដែនសមុទ្រ​ជាមួយ​ប្រទេស​ចិន​ ។​​

G7-Japan
មេដឹកនាំ​ G7​ ពិភាក្សា​លើ​ របៀបវារៈ​ហានិភ័យ​សេដ្ឋកិច្ច​ វិបត្តិ​ជនភៀសខ្លួន​និង​អំពើ​ភេរវកម្ម​ ។ រូបភាពពី៖ AFP

​មេដឹកនាំ​ទាំង​៧​ ប្រទេស​នេះ​មាន​ ប្រធានាធិបតី​អា​មេ​រិ​ក​ ប្រធានាធិបតី​បារាំង​ អធិការបតី​អា​ល្លឺ​ម៉​ង់​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី​ និង​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ដែល​ជា​ម្ចាស់ផ្ទះ​ ។​​

​តាម​ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​នៅ​ ពាសពេញ​ ប្រទេស​ជប៉ុន​ ដើម្បី​ការពារ​សុវត្ថិភាព​ របស់​មេដឹកនាំ​ទាំងនេះ​ ប៉ុន្តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ សន្តិសុខ​ ត្រូវ​បាន​រឹត​បន្តឹង​ថែម​ទៀត​ ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​លោក​ អូ​បា​ម៉ា​ ទៅ​កាន់​ កោះ​ Hiroshima​  ដែល​ជា​ និមិត្តរូប​នៃ​ការ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ ជន​រង​គ្រោះ​ ដោយសារ​អា​មេ​រិ​ក​ ទម្លាក់​គ្រាប់បែក​ប៉ា​រា​ម៉ា​ណូ​ ឬ​គ្រាប់​អា​តូ​មិច​ ដោយ​សម្លាប់​ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ ។​​

​ប្រទេស​ចិន​ ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ លើ​ពិភពលោក​ មិន​មាន​វត្តមាន​នៃ​កិច្ចប្រជុំ​ កំពូល​នេះ​ទេ​ ខណៈ​ប្រទេស​មហាអំណាច​រុ​ស្ស៊ី​ ត្រូវ​បាន​ព្យួរ​សមាជិកភាព​ នៃ​សមាជិក​ ទី​៨​ របស់​ ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ ដោយ​បាន​លុកលុយ​ តំបន់​គ្រី​មៀ​នៃ​ទឹកដី​ ប្រទេស​ អ៊ុយ​ក្រែ​ន​ ៕​​

ប្រភព ៖ Channel​ News​ Asia​

Share

Image
Image
Image