en     km
en     km

មេដឹកនាំ​ពិភពលោក​ល្បីៗ​ជួប​គ្នា​នៅ​ញូ​វ​យ៉​ក​ ខណៈ​មេដឹកនាំ​នៃ​ប្រទេស​ផ្ដាច់​ការ​អវត្តមាន​

Share

ភ្នំពេញ៖ មហាសន្និបាត​អង្គការសហប្រជាជាតិ​ ចាប់ផ្ដើម​ហើយ​ នៅ​ថ្ងៃ​ទី​២០​កញ្ញា​នេះ​ ដែល​ជា​ព្រឹត្តិការណ៍​ ពិភពលោក​ មួយ​ឆ្នាំ​មាន​ម្ដង​នៅ​ ទីក្រុង​ញូ​វ​យ៉​ក​ សហរដ្ឋអាមេរិក​។​ ព្រឹត្តិការណ៍​នេះ​ គឺជា​ការ​ជួបជុំ​ មេដឹកនាំ​ មក​ពី​បណ្ដា​ប្រទេស​ ជា​សមាជិក​ អង្គការសហប្រជាជាតិ​ ចំនួន​ ១៩៣​ ប្រទេស​ មក​ជួបជុំ​គ្នា​នៅ​ទីនោះ​ ដើម្បី​ឱ្យ​ពួក​គេ​ មាន​ចំណាប់អារម្មណ៍​ ពី​បញ្ហា​ពិភពលោក​ ក៏​ដូច​ជា​ បញ្ហា​តំបន់​ ឬ​បញ្ហា​ប្រទេស​ ពួក​គេ​ផ្ទាល់​។​ លោក នួន បូរិន រាយការណ៍៖

 

un-20
តាម​សេចក្ដីរាយការណ៍​ ពី​គេហទំព័រ​ បរទេស​ និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CNN​ មេដឹកនាំ​ ដូច​ជា​ ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ ឬ​ព្រះមហាក្សត្រ​ បាន​មក​កាន់​ស្នាក់​ការ​កណ្ដាល​ អង្គការសហប្រជាជាតិ​ តាំងពី​ថ្ងៃ​ទី​ ១៨​កញ្ញា​ ដើម្បី​ចូលរួម​មហាសន្និបាត​ លើក​ទី​៧១​។​

​មហាសន្និបាត​ ឆ្នាំ​នេះ​ មាន​របៀប​វារៈសំខាន់​ជា​ច្រើន​ ដូច​ជា​ ជម្លោះ​ តំបន់​ បញ្ហា​សិទ្ធិ​មនុស្ស​   បញ្ហា​ជនភៀសខ្លួន​ បញ្ហា​បរិស្ថាន​ សុខភាព​សាកល​។​

​បញ្ហា​ជំ​លោះ​តំបន់​ និង​ការ​រំលោភសិទ្ធិ​មនុស្ស​
​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​នេះ​ ក៏​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ​ គឺ​ផ្ដោត​ សំខាន់​ ជម្លោះ​ប្រដាប់​អាវុធ​ និង​សង្គ្រាម​ ប្រយុទ្ធ​ប្រឆាំង​ លើ​ ពួក​សកម្មប្រយុទ្ធ​រដ្ឋ​ឥ​ស្លា​ម​ IS​ នៅ​ ប្រទេស​ស៊ី​រី​ បញ្ហា​ ភេរវកម្ម​ នៅ​តំបន់​មួយ​នៃ​ពិភពលោក​ បញ្ហា​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ធ្វើ​ឡើង​ដោយ​ របប​កុ​ម្មុ​យ​និ​ស្ត​ នៃ​ប្រទេស​ កូរ៉េ​ខាងជើង​។​ ករណី​ ប្រទេស​រុ​ស្ស៊ី​ចូល​ដណ្ដើម​ កាន់កាប់​ តំបន់​ គ្រី​មៀ​ នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​  និង​ ភាព​តានតឹង​នៃ​តំបន់​មួយ​ចំនួន​ ។​ ក្រៅពី​នេះ​ ត្រូវ​ផ្ដោត​ លើ​ ភាព​អត់ឃ្លាន​ និង​ ករណី​ ការ​ធ្លាក់​ចុះ​សិ​ទិ្ធ​មនុស្ស​ នៃ​ប្រទេស​មួយ​ចំនួន​។

​វិបត្តិ​ជនភៀសខ្លួន​
​នៅ​ឆ្នាំ​នេះ​ ពិភពលោក​ ជួប​ផល​លំបាក​ យ៉ាង​ខ្លាំង​ គឺ​បញ្ហា​ជនភៀសខ្លួន​។​ ជនភៀសខ្លួន​ ឬ​ ជន​ ចំណាកស្រុក​ ដោយ​សង្គ្រាម​ នៅ​ប្រទេស​ស៊ី​រី​  និង​ នៅ​ប្រទេស​មួយ​ចំនួន​ នៃ​ទ្វីប​ អា​ហ្រិ្វ​ក​ គឺជា​ របៀបវារៈ​សំខាន់​ជាងគេ​ ដែល​លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ បាន​ឡើង​ថ្លែង​សុន្ទរកថា​ ដើម្បី​ទាញ​ការ​ចាប់អារម្មណ៍​ពី​ មេដឹកនាំ​ប្រទេស​ ជា​សមាជិក​។​ បន្ថែម​លើ​នេះ​ មេដឹកនាំ​ប្រទេស​នៅ​អឺរ៉ុប​ ក៏​ត្រូវ​ថ្លែង​ចាប់អារម្មណ៍​ដែរ​ ខណៈ​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ ទទូច​ឱ្យ​ ជួយ​ដល់​ជនភៀសខ្លួន​ទាំងនោះ​ ឱ្យ​បាន​ខ្លាំងក្លា​ ថែម​ទៀត​។

​បញ្ហា​បរិស្ថាន​
​បញ្ហា​បរិស្ថាន​ ក៏​ជា​របៀបវារៈ​សំខាន់​មួយ​ដែរ​ ក្នុង​ចំណោម​ របៀបវារៈ​ជា​ច្រើន​ទៀត​។​ មហាសន្និបាត​ នៅ​ឆ្នាំ​នេះ​ ត្រូវ​រំលឹក​ឡើង​វិញ​ កិច្ចព្រមព្រៀង​ អាកាសធាតុ​ក្រុងប៉ារីស​ កាលពី​ឆ្នាំ​២០១៥​ ដែល​ប្រទេស​ជិត​២០០​បានឱ្យ​សច្ចាប័ន​។​ មេដឹកនាំ​ ប្រទេស​ ត្រូវ​ឡើង​ថ្លែង​ចាប់អារម្មណ៍​ និង​សន្យា​ជួយ​ កាត់​បន្ថយ​ការ​ឡើង​កំ​ដៅ​ផែនដី​។​

បញ្ហា​សុខភាព​សាកល​
កាលពី​ឆ្នាំទៅ​មិ​ញ​ពិភពលោក​ មានការ​ព្រួយ​យ៉ាង​ខ្លាំង​ដោយសារ​ការ​ផ្ទុះ​ ជម្ងឺ​អេ​បូ​ឡា​ នៅ​ប្រទេស​មួយ​ចំនួន​ នៃ​ទ្វីប​អា​ហ្រិ្វ​ក​ ដោយ​ សម្លាប់​មនុស្ស​ រាប់​ពាន់​នាក់​។​ ចំពោះ​មហាសន្និបាត​ អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​នេះ​  គឺ​បញ្ហា​ដែល​ លើក​មក​ ធ្វើការ​ចាប់អារម្មណ៍​ គឺ​ការ​ផ្ទុះ​ជម្ងឺ​ Zika​ ដែល​ជា​ ប្រភេទ​ជម្ងឺឆ្លង​មួយទៀត​ ដោយ​វា​បាន​ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ហើយ​វា​ប៉ះពាល់​ខ្លាំង​ចំពោះ​ ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ និង​ កុមារ​តូចៗ​។​

មេដឹកនាំ​ ចាប់អារម្មណ៍​ជាងគេ​ និង​អវត្តមាន​ មេដឹកនាំ​ផ្ដាច់​ការ​ 
មេដឹកនាំ​ ដែល​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាងគេ​ គឺ​មាន​តែ​លោក​ អូ​បា​ម៉ា​ ប្រធានាធិបតី​អា​មេ​រិ​ក​ ដែល​នឹង​លែង​មាន​វត្តមាន​ទៀត​ ហើយ​ នៅ​ឯ​មហាសន្និបាត​ របស់​ ពិភពលោក​ មួយ​នេះ​ ដែល​លោក​តែងតែ​ឡើង​ថ្លែង​ក្នុង​នាម​ជា​ ប្រទេស​មហាអំណាច​និង​ ជា​ម្ចាស់ផ្ទះ​។​

​នៅ​ឆ្នាំ​នេះ​ លោក​ អូ​បា​ម៉ា​ បាន​ឡើង​ថ្លែង​បើក​កម្មវិធី​ដោយ​ មាន​ប្រសាសន៍​ជម្រាបលា​ មិត្ត​ភ័​ត្តិ​ជា​មេដឹកនាំ​ ប្រទេស​ជា​មហាមិត្ត​ និង​ជា​មិត្ត​អា​មេ​រិ​ក​ ខណៈ​លោក​ត្រូវ​ចាក​ចេញពី​សេត​វិមាន​ នៅ​ដើមឆ្នាំ​ ២០១៧​ បន្ទាប់​ពី​លោក​បាន​កាន់​អំណាច​ ជា​ប្រធានាធិបតី​អា​មេ​រិ​ក​ បាន​ពីរ​អាណត្តិ​ រយៈពេល​ ៨​ឆ្នាំ​។​

​នៅ​ពេល​ លោក​ អូ​បា​ម៉ា​ ថ្លែង​ ជម្រាបលា​មិត្ត​ភ័ក្តិ​  គឺ​បន្ទាប់​មក​ លោក​ បាន​ គី​មូ​ន​ អគ្គ​លេខា​ង​ធិ​ការ​អង្គការសហប្រជាជាតិ​ ។​ លោក​បាន​គី​មូ​ន​ នៅ​ឆ្នាំ​អស់​ឱកាស​ដើម្បី​ក្លាយជា​មេដឹកនាំ​ របស់​ស្ថាប័ន​ ពិភពលោក​ នេះ​ដែរ​។​ លោក​បាន​ឡើង​កាន់​តំណែង​នេះ​ បន្ទាប់​ពី​ លោក​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ពាណិជ្ជកម្ម​ នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​។​

​លោក​បាន​ថ្លែង​បើក​មហាសន្និបាត​ដោយ​ក្ដី​រំភើប​នឹង​រីករាយ​ ក្នុង​ឋានៈ​លោក​ បានកាន់​តំណែង​ ជា​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ តាំងពី​ឆ្នាំ​២០០៧​មក​នោះ​។​

​ប៉ុន្តែ​អ្វី​ដែល​ មិន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ គឺ​ មេដឹកនាំ​ ប្រទេស​ នៃ​របប​ អត្តា​ធិ​ប​តេ​យ្យ​ ឬ​ ផ្ដាច់​ការ​ និយាយ​ ដែល​គេ​ថា​ ជា​រដ្ឋ​រំលោភសិទ្ធិ​មនុស្ស​ ធ្ងន់ធ្ងរ​ ដូច​ជាមេដឹកនាំ​ប្រទេស​ មួយ​ចំនួន​ នៅ​អាហ្វ្រិក​ អាស៊ី​ និង​ ម​ជ្ឈឹ​ម​បូព៌ា​ មិន​បាន​ទៅ​ចូលរួម​ ក្នុង​មហាសន្និបាត​មួយ​ឆ្នាំ​ម្ដងនេះ​។​ មេដឹកនាំ​ ដូច​ជា​ ប្រទេស​ កូរ៉េ​ខាងជើង​ គឹ​ម​ ជុង​ អ៊ុ​ន​ ប្រធានាធិបតី​ ស៊ី​រី​ បាល​សា​អាសា​ដ​ និង​ ប្រធានាធិបតី​ នៃ​ប្រទេស​ ហ្ស៊ិ​ម​ បា​វ៉េ​ អាយុ​ ៩២​ លោក​ Robert​ Mugabe​ មិន​មាន​វត្តមាន​ នោះ​ទេ​។​ ប្រទេស​ ដែល​កាន់​របប​ បែប​ផ្ដាច់​ការ​និយម​ ទាំងនេះ​ ច្រើន​តែង​ចាត់តាំង​រដ្ឋមន្ត្រី​ការ​បរទេស​របស់​ខ្លួន​ទៅ​ ជា​តំណាង​ នៅ​ ក្នុង​មហាសន្និបាត​នេះ​៕​


Share

Image
Image
Image