en     km
en     km

មេដឹកនាំ​ប្រទេស ​G7 ​ប្រជុំ​កំពូល​នៅ​ជប៉ុន​ដើម្បី​ពិនិត្យ​មើល​ហានិភ័យ​សេដ្ឋកិច្ច​សាកល​

Share

​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជឿនលឿន​ G7​ បាន​ចាប់ផ្ដើម​ជួប​ប្រជុំ​កំពូល​ជាមួយ​គ្នា​នៅ​ថ្ងៃនេះ​ នៅ​ទីក្រុង​តូ​ក្យូ​ ដើម្បី​ពិ​និ​ត្យ​​មើល​​ហា​និភ័យ​នៃ​សេដ្ឋកិច្ច​សាកល​។​

G7-Japan-US-Fa-Eng-WMC
មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ឧស្សាហ៍កម្មជឿនលឿន​ G7​ មានអា​មេ​រិ​ក​ អង់គ្លេស​ បារាំង​ កា​ណា​ដា​ អ៊ី​តា​លី​ អា​ឡឺ​ម៉​ង់​ និង​ជប៉ុន​ ជួបប្រជុំគ្នានាពេលកន្លងទៅ ។

​ពួក​មន្ដ្រី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព​ត៌​មាន​រ៉ូ​ទ័​រថា​នៅ​ថ្ងៃនេះ​ ក្រុម​រដ្ឋមន្ដ្រី​ការ​បរទេស​នៃ​ប្រទេស​ G7​ បាន​ចាប់ផ្ដើម​ជួប​ប្រជុំ​គ្នា​នៅ​មុន​សន្និសីទ​កំពូល​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងនេះ​ចាប់ផ្ដើម​។​

​ប្រទេស​ G7​ ឬ​គេ​ហៅ​ថា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​បំផុត​គឺ​មាន​ អា​មេ​រិ​ក​ អង់គ្លេស​ បារាំង​ កា​ណា​ដា​ អ៊ី​តា​លី​ អា​ឡឺ​ម៉​ង់​ និង​ជប៉ុន​ ។​

​ប្រទេស​រុ​ស្ស៊ី​ មានឈ្មោះ​ជា​ប្រទេស​ឧស្សាហកម្ម​ជឿនលឿន​ដែរ​ តែ​ប្រទេស​មហាអំណាច​នេះ​ត្រូវ​បាន​ព្យួរ​ដោយ​ បាន​ឈ្លានពាន​យក​តំបន់​គ្រី​មៀ​ទឹកដី​អ៊ុយ​ក្រែ​ន​ មក​ជា​ខេត្ត​របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​។​

​ប្រធានាធិបតី​ឬ​នាយក​រដ្ឋមន្ត្រី​ ទាំង​ ០៧​ ប្រ​ទេ​នេះ​កំណត់​ជួប​ប្រជុំ​នៅ​ក្រុង​តូ​ក្យូ​នៅ​ស​ប្ដា​ហ៍​នេះ​ ដោយ​របៀបវារៈ​សំខាន់​ផ្ដោត​លើ​ហានិភ័យ​សេដ្ឋកិច្ច​សាកល​ រយៈពេល​ ៣​ ខែ​មកនេះ​ ៕​

​ប្រភព​:​ Reuters

Share

Image
Image
Image