en     km
en     km

មេដឹកនាំ​ប្រទេស​ជា​ច្រើន​ រួម​ទាំង​កម្ពុជា​ អបអរសាទរ​ប្រធានាធិបតី​ថ្មី​ នៃ​ប្រទេស​វៀតណាម​

Share

​សារព័ត៌មាន​វៀតណាម​ Vietnam​ news​ បាន​ចុះ​ផ្សាយ​ថា​ មេដឹកនាំ​បណ្ដា​ប្រទេស​មួយ​ចំនួន​ បាន​បញ្ជូន​សារ​បន្ដបន្ទាប់​អបអរសាទរ​លោក​ ង្វៀ​ន​ ភូ​ជុង​ បាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​ នៃ​សារ​ធា​រណរដ្ឋ​សង្គមនិយម​វៀតណាម​។​ លិខិត​អបអរសាទរ​របស់​មេដឹកនាំ​ទាំងនោះ​ មាន​ទាំង​ព្រះមហាក្សត្រ​កម្ពុជា​ ព្រះបាទ​ នរោត្ដម​ សីហ​មុនី​ ប្រធានាធិបតី​សិង្ហ​បុរី​ នាយក​រដ្ឋមន្ដ្រី​សិង្ហ​បុរី​ ប្រធានាធិបតី​ អ៊ុយ​ក្រែ​ន​ ព្រះមហាក្សត្រ​ ប្រទេស​ ម៉ា​រ៉ុ​ក​ ប្រធានាធិបតី​ អ៊ី​រ៉​ង់​ ប្រធានាធិបតី​ ប៉ា​ណា​ម៉ា​ អគ្គលេខាធិការ​បក្ស​កុំ​ម្មុ​យ​នី​ស​បារាំង​ ព្រមទាំង​ឯកអគ្គរដ្ឋទូត​ ប្រទេស​ ឆី​លី​ អា​មេ​រិ​ក​ អង់គ្លេស​ ប្រេ​ស៊ី​ល​ ក៏​បាន​ផ្ញើ​សារ​អបអរសាទ​លោក​ ង្វៀ​ន​ ភូ​ជុង​ ផង​ដែរ​។​

​សារលិខិត​ និង​ព្រះរាជ​សារ​របស់​ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ និង​ព្រះមហាក្សត្រ​នៃ​ប្រទេស​ទាំងនោះ​ មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​ ដោយ​ជូនពរ​ឲ្យ​លោក​ ង្វៀ​ន​ ភូ​ជុង​ ប្រកបដោយ​សុខភាព​ល្អ​ និង​សង្ឃឹមថា​ ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងនោះ​ជាមួយ​វៀតណាម​ នៅ​បន្ដ​រឹង​មាំ​ថែម​ទៀត​។​

​សូម​ជម្រាប​ថា​ លោក​ ង្វៀ​ន​ ភូ​ជុង​ ត្រូវ​បាន​សភា​ប្រជាជន​វៀតណាម​ ជ្រើសតាំង​ចូល​កាន់​តំណែង​ប្រធានាធិបតី​ ទី​ ១៤​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៣​ តុលា​ ជំនួស​លោក​ ត្រាំ​ង​ ដាយ​ក័​ង​ ដែល​បាន​ធ្វើ​មរណកាល​។​ លោក​ ង្វៀ​ន​ ភូ​ជុង​ នៅ​មានមុខ​តំណែង​មួយទៀត​ ដ៏​ធំ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នោះ​ គឺ​អគ្គលេខាធិការ​បក្ស​កុំ​ម្មុ​យ​នី​ស​វៀតណាម​។​

​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ លោក​ ង្វៀ​ន​ ភូ​ជុង​ ដែល​កាន់​តំណែង​អគ្គលេខាធិការ​បក្ស​ផង​ និង​ប្រធានាធិបតី​ផង​ ក្នុង​ពេល​តែ​មួយ​ គឺជា​ការ​ផ្លាស់​ប្ដូរ​ភូមិសាស្ដ្រ​នយោបាយ​មួយ​ នៃ​ប្រទេស​សង្គមនិយម​មួយ​នេះ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែល​ពី​មុន​តំណែង​ប្រធានាធិបតី​ ឬ​ប្រមុខរដ្ឋ​ គ្រាន់តែ​ជា​ពិធីការ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​។​ សម្រាប់​លោក​ ង្វៀ​ន​ ភូ​ជុង​ នៅ​ពេល​នេះ​ គឺជា​អគ្គលេខាធិការ​បក្ស​ ដ៏​មាន​អំណាច​បំផុត​៕

Share

Image
Image
Image