en     km
en     km

មេដឹកនាំ​បក្ស​ GDP​ ប្រាប់​ឱ្យ​ពលរដ្ឋ​ស្នើ​ទៅ​រដ្ឋាភិបាល​អនុវត្ត​នយោបាយ​ ៥​ចំណុច​របស់​ខ្លួន​

Share

ភ្នំពេញ​៖​ លោក​ យ៉ង់​ សាំង​កុមារ​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​អោយ​ លើកទឹកចិត្ត​ទៅ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​ ដើម្បី​អនុវត្ត​គោលនយោបាយ​ចំនួន​ ៥​ ចំណុច​សំខាន់ៗ​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​ករប​ស់លោក​ នៅ​ថ្ងៃ​ទី​ ២៨​ សីហា​ ម្សិលមិញ​នេះ​។​

​យោង​តាម​ការ​បង្ហោះ​ជា​សាធារណៈ​លើ​ទំព័រ​ហ្វេ​សបុ​ករប​ស់លោក​ យ៉ង់​ សាំង​កុមារ​ គោលនយោបាយ​ ៥​ ចំណុច​ មាន​តទៅ​៖

១៖​ ឱ្យ​មាន​គ្រូ​កសិកម្ម​បម្រើ​កសិក​គ្រប់​ភូមិ​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក​ ទុន​ និង​ទីផ្សារ​

២៖​ ជម្រុញ​ឱ្យ​យុវជន​ចាប់ផ្ដើម​មុខរបរ​ផ្ទាល់ខ្លួន​

៣៖​ រៀបចំ​ឲ្យ​មាន​ម​ត្តេ​យ្យ​សាលា​ល្អ​គ្រប់​ភូមិ​

៤៖​ រដ្ឋ​ត្រូវ​ឧបត្ថម្ភ​ដល់​ចាស់ជរា​ ដោយ​ចាប់ផ្ដើម​ពី​ចាស់ជរា​គ្មាន​ទីពឹង​

៥៖​ ជំរុញ​ឲ្យ​សាលារៀន​ល្អ​ មន្ទីរពេទ្យ​ល្អ​ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ល្អ​ដោយ​អនុវត្តន៍​តាម​ស្តង់ដា​គ្រប់គ្រង​ ISO​ 9001​ ដើម្បី​ផលប្រយោជន៍​ទាំងអស់​គ្នា​។​

​សូម​បញ្ជាក់​ថា​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ របស់​លោក​ យង់​ សាំង​កុមារ​ មិន​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ក្នុង​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​ ៦​ កាលពី​ថ្ងៃ​ទី​ ២៩​ កក្កដា​នោះ​ទេ​។​ ជាង​នេះ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​បង្ហាញ​ជំហរ​គាំទ្រ​ ឧត្តម​ក្រុម​ព្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ខណៈ​គណបក្ស​នេះ​ ធ្លាប់​បាន​ប្រកាស​ថា​ មិន​ចូលរួម​ក្នុង​វេទិកា​នេះ​៕​ អត្ថបទដោយលោក សោម លាភ

Share

Image
Image
Image