en     km
en     km

មេដឹកនាំវេណេហ្ស៊ូអេឡាវាយប្រហារUN ខណៈUNដាក់ករណីប្រទេសនេះក្នុងមហាសន្និបាត

Share

ទាំងលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងអនុប្រធានាធិបតី Delcy Rodriguez  ចាប់ផ្ដើមវាយប្រហារទៅលើស្ថាប័នក្រុមប្រឹក្សាសិទ្ធិមនុស្ស បន្ទាប់ពីស្ថាប័ននេះ ចេញសេចក្ដីថ្លែងការណ៍ សម្ដែងការសោកស្ដាយការធ្លាក់ចុះនូវស្ថានភាពសេរីភាព និងសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ​ស្របពេលពលរដ្ឋប្រទេសនេះ សម្រុកចាកចេញពីប្រទេសជាច្រើនលាននាក់។

លោកស្រី Delcy Rodriguez បានចោទស្ថាប័ននេះថា ចុះរបាយការណ៍បំផ្លើសអំពីវិបត្តជនភៀសខ្លួនដែលលោកស្រីថា ស្ថាប័ននេះ មានបំណងចង់ធ្វើអោយមានអន្តរាគមន៍អន្តរជាតិចូលកិច្ចការផ្ទៃក្នុងប្រទេសវេណេហ្សូអេឡា។

លោកស្រីព្រមានថា ករណីនេះ ប្រទេសរបស់លោកស្រី ត្រូវដាក់ពាក្យតវ៉ាទៅលោកអគ្គលេខាធិការ។

តាមរបាយការណ៍អង្គការសហប្រជាជាតិផ្នែកជនភៀសខ្លួន គឺពលរដ្ឋវេណេហ្ស៊ូអេឡា បានចាកចេញទៅនៅប្រទេសជិតខាងដោយសារតែវិបត្តិនយោបាយនិងសេដ្ឋកិច្ច បានកើនដល់ ១លាន ៦សែននាក់ ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុវងវិបត្តិនយោបាយនៅចុងឆ្នាំ ២០១៦។

ករណីនេះ ក្រុមសិទ្ធិមនុស្សបាននិយាយថា​ ខ្លួននឹងរុញអោយមានរបៀបវារៈរឿងនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងធ្វើឡើងនៅថ្ងៃទី១៨ ដល់ ២៥កញ្ញា ខាងមុខនេះ៕

Share

Image
Image
Image