en     km
en     km

មេដឹកនាំវេណេហ្សូអេឡាបញ្ជាមិនឱ្យធ្វើចរាចរប្រាក់ដុល្លារដោយតម្រូវចាយប្រាក់យ័នចិនវិញ(មានសំឡេង)

Share

រដ្ឋាភិបាលវេណេហ្សអេឡា ព្រមានដាក់ទោសពលរដ្ឋខ្លួនឯងបើរកឃើញ កាន់ក្រដាស់ប្រាក់ដុលា្លរអាមេរិកចូលទីផ្សារ។ រដ្ឋាភិបាលប្រទេសនេះបញ្ជាក់ប្រាប់ពលរដ្ឋនិងស្ថាប័នឯកជន ឬ ស្ថាប័នរដ្ឋអោយចាប់ផ្ដើមអនុវត្តចរាចរប្រាក់យ័នប្រទេសចិននិងប្រាក់Bolivar ជំនួស ប្រាក់ដុល្លារអាមេរិក។ រដ្ឋមន្ត្រីម្នាក់ប្រកាសប្រាប់អ្នកសារព័ត៌មានថា នេះជាវិធានការមួយ ប្រឆាំងអាមេរិកដែលបានដាក់ទណ្ឌកម្មមកលើប្រទេសរបស់លោក។

លោក នួន បូរិន ជូនសេចក្ដីប្រែសម្រួល៖

រដ្ឋមន្ត្រីឧស្សាហកម្មនិងផលិតផលជាតិនៃប្រទេសវេណហ្សូអេឡា លោក Tareck El Aissami  បាននិយាយរដ្ឋាភិបាលបានសម្រេចចេញបំរាមប្រឆាំងនឹងការធ្វើចរាចរក្រដាស់ប្រាក់ដុល្លារអាមេរិក ដោយតម្រូវអោយពលរដ្ឋ ក្រុមហ៊ុនឯកជន និងស្ថាប័នរបស់រដ្ឋចាប់ផ្ដើមប្រើប្រាស់ ក្រដាស់ប្រាក់យ័នប្រទេសចិន ដើម្បីដោះដូរជំនួសក្រដាស់ប្រាក់ដុលា្លរ។

តាមបណ្ដាញផ្សាយវេណឡេហ្សូអេឡា TeleSur TV.net រដ្ឋាភិបាលវេណេហ្សូអេឡាក៏បានតម្រូវអោយធ្វើចរាចរក្រដាស់ប្រាក់អឺរ៉ូបផងដែរ។ តាមប្រភពដដែល ការដាក់ចុះសារាចរនេះ ធ្វើឡើង ដោយរដ្ឋមន្ត្រីឧស្សាហកម្ម​កាលពីថ្ងៃអង្គារទី ១៦តុលា ម្សិលមិញនេះខណៈលោកបានធ្វើសន្និសីទសារព័ត៌មានជាមួយប្រធានធនាគារកណ្ដាលរបស់ប្រទេសនេះ។លោករដ្ឋមន្ត្រីបញ្ជាក់ថា រាល់ការចរាចររូបិយប័ណ្ណ ត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យពីសមត្ថកិច្ច ហើយជនណា ឬក្រុមហ៊ុនឯកជនក្ដីមិនអនុវត្តតាមសារាចរនេះនឹងមានទោសតាមច្បាប់។ លោកថា នេះជាវិធានការមួយ ប្រឆាំងការដាក់ទ័ណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកមកលើប្រទេសវេណេហ្សូអេឡា។   

ស្របពេលនេះដែរ ការជូនដំណឹងរបស់ផ្សារហ៊ុនវេណេហ្សូអេឡា ប្រកាសថា អត្រាប្ដូរប្រាក់ដូល្លារអាមេរិកនិងប្រាក់ Bolivar របស់វេណេហ្សូអេឡាគឺប្រាំមួយលានBolivars ស្មើនឹង មួយដុល្លារអាមេរិកដែលចាប់ស្ទុះឡើងតាំង២សែនប្រាំម៉ឺន Bolivars ស្មើមួយដុល្លារអាមេរិក កាលពីចុងឆ្នាំ ២០១៧។

កាលពីសប្ដាហ៍មុន មូលនិធិរូបិយវត្ ថុIMF បានព្រមានថា អតិផរណានឹងហក់ឡើងជាងមួយលានភាគ​រយ ដែលនាំឱ្យសេដ្ឋកិច្ចប្រទេសវេណហ្សូអេឡាប់។

កាលពីមួយខែមុននេះ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានទៅកាន់ទីក្រុងប៉េកាំងដើម្បីខ្ចីលុយពីចិនប្រាំពាន់លានដុល្លារអាមេរិក ដើម្បីមកស្រោចស្រង់សេដ្ឋកិច្ចរបស់ប្រទេស ។ តែបែបនេះក្ដី អ្នកសេដ្ឋកិច្ចព្រមានថា ទោះយកលុយពីចិនមកទប់សេដ្ឋកិច្ចក៏ដោយ ក៏មិនអាចធ្វើសេដ្ឋកិច្ចរបស់ប្រទេសផលិតប្រេងដ៏ធំនេះ នៅតែក្រឡាប់។

អ្វីដែលធ្វើឱ្យមានការព្រមានដូចនេះ ដោយសារតែ បរិមាណផលិតប្រេងរបស់ប្រទេសបានធ្លាក់ចុះជាខ្លាំងដោយសារប្រទេសជិតខាង និងប្រទេសឧស្សាហកម្មធំៗ ដូចជា សហភាពសហរដ្ឋអាមេរិក ឥណ្ឌា បានកាត់បន្ថយ ការនាំប្រេងពីប្រទេសនេះ។

តើមូលហេតុអ្វីបានជាប្រទេសនេះមានវិបត្តិសេដ្ឋកិច្ច?

ប្រទេសផលិតប្រេងដ៏ធំនៃពិភពលោកនេះ ចាប់ផ្ដើមផ្ទុះវិបត្តិនយោបាយ ដោយសារតែ បក្សសង្គមនិយមរបស់លោកប្រធានាធិបតីម៉ាឌូរ៉ូ រំលាយសមាជិកសភារបស់បក្សប្រឆាំង កាលពីពាក់កណ្ដាលឆ្នាំ ២០១៦ហើយ ក្រោយមកបោះឆ្នោតសភាធម្មនុញ្ញដើម្បីតាំងតែងរដ្ឋធម្មនុញ្ញឡើងវិញ។ ករណីនេះ នាំអោយក្រុមប្រឆាំងធ្វើពហិការបោះឆ្នោត ហើយផ្ដើមអោយមានការធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងលទ្ធផលបោះឆ្នោត។ ក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធររបស់លោកម៉ាឌូរ៉ូ បង្រ្កាប និងសម្លាប់ក្រុមប្រឆាំងរាប់រយនាក់។

គោលបំណងនៃការបោះឆ្នោតនេះ គឺដើម្បីពង្រីកអំណាចរបស់លោកម៉ាឌូរ៉ូ។ បន្ទាប់ពីនេះទៀត លោកម៉ាឌូរ៉ូ ប្រកាសបោះឆ្នោតប្រធានា​ធិបតីនៅថ្ហងៃទី២០ខែឧសភា ដោយអវត្តមានបេក្ខជនរបស់គណបក្សប្រឆាំង។

លោកម៉ាឌូរ៉ូបានឈ្នះឆ្នោតដោយគ្មានគូប្រកួត នាំអាមេរិក និងសហភាពអឺរ៉ុប រួមទាំងប្រទេសជិតខាងវេណេហ្សូអេឡា ដូចជាប្រទេសប្រេស៊ីល  កូឡំប៊ី អាហ្សង់ទីន ប៉េរូ ជាដើមបានបិទការធ្វើពាណិជ្ជកម្មតាមព្រំដែន ជាមួយរបបវេណេហ្សូអេឡា ។ ករណីនេះនាំឱ្យ ពលរដ្ឋវេណហ្សូអេឡាចំណាកស្រុកទៅរកការងារនិងអ្នកខ្លះភ័យខ្លាចអំពីការរស់នៅគ្មានសេរីភាព ពួកគាត់បានទៅប្រទេសជិតខាងទាំងនេះដោយចំនួនបានកើនជិត៣លាននាក់។ ដោយសារវិបត្តិនយោបាយសង្គម ការដាក់ទណ្ឌកម្ម ពីសំណាក់អាមេរិក និងសហភាពអឺរ៉ុប បាននាំឱ្យសេដ្ឋកិច្ចរបស់ប្រទេសផលិតប្រេងដ៏ធំរបស់ពិភពលោកនេះកំពុង ឈានទៅរកការរំលំរលាយឆាប់ៗនេះ ៕   

 

 

Share

Image
Image
Image