en     km
en     km

មេដឹកនាំរុស្ស៊ីជូនពរមេដឹកនាំវេណេហ្សូអេឡាជិតអស់អំណាចឱ្យបន្តកាន់អំណាចទៅមុខទៀត

Share

ប្រធានាធិបតីរុស្ស៊ីផ្លាឌីមៀពូទីន បានជូនពរសមភាគីរបស់លោកគឺមេដឹកនាំវេណេហ្សូអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូអោយបន្តជោគជ័យ ក្នុងការដឹកនាំប្រទេសនិងប្រជាជនវេណេហ្សូអេឡាទៅមុខទៀត។

ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី TASS បានចុះផ្សាយថា ការជូនពររបស់លោកពូទីនជូនចំពោះលោកម៉ាឌូរ៉ូធ្វើឡើងនៅចំពោះមុខឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសវេណេហ្សូអេឡា ដែលបានប្រគល់សារតាំងជូនលោកកាលពីថ្ងៃទី១២តុលានៅទីក្រុងម៉ូស្គូ។

លោកពូទីនបានជូនពរលោកម៉ាឌូរ៉ូដូចនេះថា៖ «យើងសូមជូនពរឱ្យជោគជ័យជូនមេដឹកនាំប្រទេសរបស់អ្នក។ ជោគជ័យជាមិត្តភាពជាមួយវេណេហ្សូអេឡា ហើយសូមអោយប្រជាជនប្រទេសអ្នក ជួបតែស្ថិតភាព ទាំងសេដ្ឋកិច្ចនិងសង្គម»។

លោកពូទីនបាន បន្ថែមថា រុស្ស៊ីបានត្រៀមរួចហើយដើម្បីផ្ដល់ការគាំទ្រចំពោះកាតព្វកិច្ចរបស់លោកម៉ាឌូរ៉ូ។

ទោះជាយ៉ាងណា ការជូនពររបស់ប្រធានាធិបតីរុស្ស៊ី ជូនលោកម៉ាឌូរ៉ូ ចំពេល រូបិយវត្ថុអន្តរជាតិ IMF ព្រមានថា សេដ្ឋកិច្ច នៅវេណេហ្សូអេឡានឹងក្រឡាប់នៅចុងឆ្នាំ ២០១៨នេះ ព្រោះអតិផរណា បានហក់ឡើងកប់ពពក គឺ ជាង ១លានភាគរយ។ IMF បានព្រមានទៀតថា ដល់ឆ្នាំ២០១៩ អតិផរណា នឹងហក់ឡើង ១០លានភាគរយ។ 

លោក ពូ ទីន ជូនពរលោកម៉ាឌូរ៉ូ ក៏ចំពេលមេដឹកនាំវេណេហ្សូអេឡារូបនេះ ហាក់ស្លន់ស្លោ ដោយសារមានការប៉ុនប៉អចង់សម្លាប់លោក។ លោកថាផែនការសំងាត់នេះ គឺលោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំនៅពីក្រោយ។ លោកបញ្ជាក់ថា ប្រធានាធិបតីប្រទេសកូឡំប៊ី ជាអ្នករៀបចំផ្ទាល់ផែនការសម្លាប់រូបលោក។

លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូ មិនត្រូវបានអាមេរិក សហភាពអឺរ៉ុបនិងប្រទេសមួយចំនួននៃទ្វីបអាមេរិកខាងត្បូង រួមទាំងប្រទេសកូលំប៊ីមិនបានទទួលស្គាល់លោកជាមេដឹកនាំស្របច្បាប់នៃប្រជាជនវេណេហ្សូអេឡានោះទេ ព្រោះលោកបានឈ្នះឆ្នោតកាលពីថ្ងៃទី ២០ឧសភា ឆ្នាំ២០១៨ ដោយពុំមានវត្តមានគណបក្សប្រឆាំង៕

 

Share

Image
Image
Image