en     km
en     km

មេដឹកនាំកូរ៉េខាងជើង និងខាងត្បូង ជួបគ្នានៅព្រំដែនក្រោមការរឹតបន្តឹងសន្តិសុខជាខ្លាំង

Share

សន្តិសុខ នៅតំបន់គ្មានយោធាតាមព្រំដែននៃប្រទេស កូរ៉េខាងជើងនិងខាងត្បូងត្រូវបានរឹតបន្តឹងជាខ្លាំង ដែលនៅទីនោះ មេដឹកនាំប្រទេសបងប្អូនទាំងពីរនេះ ជួបគ្នាជាលើកដំបូងចាប់តាំងពីលោកគីមជុងអ៊ុន ឡើងកាន់តំណែងជំនួសឪពុករបស់លោកកាលពីឆ្នាំ ២០១១។

                                   សកម្មភាពរឹតបណ្តឹងសន្តិសុខនៅតាមព្រំដែន ដើម្បីរក្សាសុវត្ថិភាពមេដឹកនាំកូរ៉េទាំងពីរ។

 

អ្នកនាំពាក្យប្រធានាធិបតី កូរ៉េខាងត្បូងដែលស្រង់មកចុះផ្សាយបណ្ដាញផ្សាយព័ត៌មាន Channel News Asia  បានអោយដឹងថា ជំនួបនោះនឹងធ្វើឡើងនៅតំបន់ព្រំដែនរួមគ្នា ដែលជាតំបន់គ្មានកងទ័ព ហើយចាប់ផ្ដើមឡើងដោយមានគណៈប្រតិភូជាន់ខ្ពស់ប្រទេសទាំងពីរអមដំណើរផងដែរ។ លោកគីមជុងដែលអមដំណើរដោយប្អូនស្រីរបស់លោកផ្ទាល់មកជាមួយ គឺជំនួប មួយចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ ជំនួបដែលមានការរឹតបន្តឹងសន្តិសុខជាខ្លាំងនេះ អាចជាការរំពឹងថា ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ សំដៅលុបចោលកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

បើជំនួបកំពូលនៃមេដឹកនាំកូរ៉េទាំងពីរធ្វើឡើងប្រកបដោយផ្លែផ្កា គឺជាការត្រួសត្រាយផ្លូវ​ អោយមានជំនួបកំពូលមួយទៀតរវាងលោកគីមជុងអ៊ុន និងប្រធានា​ធិបតីអាមេរិកដូណាល់ត្រាំ ដែលគេរំពឹងថាអាចធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០១៨នេះ។ លោកត្រាំបានដាក់លក្ខខណ្ឌមុនថា ជំនួបរបស់លោកគឺជាប្រាប់ទៅលោកគីមជុងអ៊ុន រំលាយចោលអាវុធនុយ ក្លេអ៊ែរ។

ទន្ទឹមនឹងថ្ងៃកំណត់ជួបមេដឹកនាំអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងជិតដល់នោះ បណ្ដាញផ្សាយព័ត៌មាន CNN បានរាយការណ៍ថាមេដឹកនាំចិននិង មេដឹកនាំរុស្ស៊ីក៏មានផែនការជួបលោកគីមជុងអ៊ុនដែរ។

មន្ត្រីជាន់ខ្ពស់របស់ចិនថ្លែងប្រាប់ CNNថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើដំណើរទៅកាន់ទីក្រុងព្យុងយ៉ាងនៅពេលឆាប់ៗខាងមុខនេះ។​ ​

ចិនគឺជាប្រទេសសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ដែលយុទ្ធមិត្តរួមគ្នា ក្នុងសង្រ្គាម កូរ៉េឆ្នាំ១៩៥០-១៩៥៣ដែលនាំអោយកូរ៉េពុះចែកជាពីរមកទល់ពេលនេះ៕

Share

Image
Image
Image