en     km
en     km

មេដឹកនាំកម្ពុជាផ្ដល់អនុសាសន៍ទៅមេដឹកនាំសមាជិកអាស៊ាន អំពីវិធានការ​ទប់​ស្កាត់កូវិដ

Share

នាយករដ្ឋមន្រ្ដីកម្ពុជាបានថ្លែងអះអាងទៅកាន់មេដឹកនាំអាស៊ានអំពីវិធានការមួយចំនួនដែលកម្ពុជាអនុវត្តមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខណៈកម្ពុជាជម្រុញឱ្យអាស៊ានស្ដារជាបន្ទាន់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដៃគូតំបន់រួមគ្នាក្រោយពីសង្គ្រាមកូវីដត្រូវបានបញ្ចប់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងដូចនេះក្នុងកិច្ចប្រជុំពិសេសនៃមេដឹកនាំអាស៊ានដែលធ្វើឡើងតាមប្រព័ន្ង៊ីនធឺណេតនៅថ្ងៃអង្ការទី១៤មេសានេះហើយរៀបចំនិងសម្របសម្រួលដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំនេះ។នាយករដ្ឋមន្រ្ដីកម្ពុជាសម្ដេចហ៊ុនសែនបានបង្ហាញពីវិធានការជាក់លាក់និងម៉ត់ចត់ដែលកម្ពុជាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដោយសម្រេចបង្កើតភ្លាមនូវគណៈកម្មាការអន្ដរក្រសួងដែលជាយន្ដការមួយប្រៀបបាននឹងកម្លាំងដើម្បីប្រយុទ្ធនឹងសង្គ្រាមកូវីដ១៩។

សម្លេង-01

ស្របពេលនេះដែរមេដឹកនាំកម្ពុជាបានលើកឡើងថាអាស៊ានត្រូវតែរួមសាមគ្គីគ្នានិងចែករំលែកបទពិសោធន៍យុទ្ធសាស្រ្ដរួមគ្នាគឺប្រៀបបានសមរភូមិតែមួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កំណាចនេះ។

សំឡេង-02

យ៉ាងណាកដ៏ដោយនាយករដ្ឋមន្រ្ដីកម្ពុជាបានផ្ដល់អនុសាសន៍ទៀតថាក្រោយពីជំងឺកូវីដត្រូវបានវាយបង្រ្កាបហើយនោះគឺអាស៊ានត្រូវតែរួមគ្នាស្ដារជាបន្ទាន់់នូវសេដ្ឋកិច្ចតំបន់។

ឃ្លីប-03

សូមជម្រាបថានេះជាលើកដំបូងហើយដែលមេដឹកនាំអាស៊ានក្នុងឋានៈជាប្រមុខរដ្ឋនិងប្រមុខរាជរដ្ឋាភិបាលបានសម្រេចជួបគ្នាតាមអ៊ីនធឺណេតដើម្បីស្ដាប់យោបល់និងចែករំលែកគ្នាទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសនីមួយៗក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃកូវីដ១៩ហើយសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះគឺវៀតណាមនិងនាយករដ្ឋមន្រ្ដីវៀតណាមគឺជាអ្នករៀបចំសម្របសម្រលកិច្ចប្រជុំ។កាលពីខែកុម្ភៈរដ្ឋមន្រដីការបរទេសអាស៊ានបានជួបប្រជុំគ្នាជាមួយនឹងរដ្ឋមន្រ្ដីការបរទេសចិននៅទីក្រុងវៀងច័ន្ទប្រទេសឡាវគឺជាកិច្ចប្រជុំបន្ទាន់ដែលស្នើឡើងដោយប្រទេសចិនសំដៅចម្រុញឱ្យសមាគមអាស៊ានជួយទប់ស្កាតឱ្យបាននូវជំងឺកូវីដ១៩។ប៉ុន្ដែកិច្ចប្រជុំនោះត្រូវដឹងថាចិនសម្ដែងការខកចិត្តខ្លះៗដោយសារតែប្រទេសសមាជិកអាស៊ានមួយចំនួនមានភាពរើសអើងលើពលរដ្ឋចិន៕

Share

Image
Image
Image