en     km
en     km

មហាធា៖ភស្តុតាងនាំលោកណាជីពចូលតុលាការករណីពុករលួយមានគ្រប់គ្រាន់ហើយ

Share

នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសម៉ាឡេស៊ី មហាធាមហាម៉ាដ បានអោយដឹងថា ភស្តុតាង ប្រឆាំង អតីត នាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ មានគ្រប់គ្រាន់ហើយ ដើម្បីអោយរដ្ឋអាជ្ញា ពិនិត្យ និងសម្រេច ធ្វើការចោទប្រកាន់ ។

លោក មហាធា បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters ថាក្រុមស៊ើបអង្កេត ធ្វើការងារនេះ បាន ចប់សព្វគ្រប់ហើយ ដោយរកឃើញឯកសារមួយចំនួន មានចុះហត្ថលេខា របស់លោកណាជីពនិងឯកសារខ្លះ មិនមានការចុះហតហត្ថលេខានោះទេ។តែទាំងនេះ គឺភស្តុតាងរឹងមាំ ដើម្បី កសារសំណុំរឿងប្ដឹងលោកណាជីព។

លោកបានបញ្ជាក់ថា លោកណាជីពមានតួនាទីយ៉ាងសកម្មជាប់ទាក់ទងនឹងធនាគារ1MDB ។

លោកមហាធា បានសន្យានឹងពលរដ្ឋម៉ាឡេស៊ីថា ការប្ដឹងលោកណាជីពជាប់ពាក់ព័ន្ធ ការលួចផ្ទេរ លុយពីធានាគាររដ្ឋ1MDB ទៅកណនីផ្ទាល់ខ្លួន របស់លោកណាជីពគឺ អាយុជីវិត នៃនយោបាយរបស់លោក ក្នុងឋានៈជានាយករដ្ឋន្ត្រី។ លោកលុយទាំងនេះជារបស់ជាតិ។​

លុយ ដែលត្រូវបានចោទថាលោកណាជីពដកហូតយកពីធានាគារ 1MDB  មាន ៦៨១លានដុល្លារអាមេរិក។ តែបែបនេះក្ដី លោកណាជីពបានបដិសេធ ដោយអះអាងថា លោកជាមនុស្ស ស្អាតស្អំ។

លោក ណាជីព និងភរិយារបស់លោកបានឡើងបំភ្លឺករណីនេះ ចំនួន ២លើកមកហើយនៅចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយ។

បើតាម លោកមហាធា  រដ្ឋអាជ្ញាធរ អាចចោទលោកណាជីពពីករណី គឺអំពើពុរលួយកឹបកេងទ្រព្យសម្បត្តិរដ្ឋ និងបំពានអំណាចរដ្ឋ។ ករណីរបស់លោក ណាជីព នាំអោយFBI របស់អាមេរិក បើកការសង្កេត ធានាគារនៅប្រទេសមួយចំនួន មានប្រទេសស្វិស​ ក្រុងហុងកុង និង​នៅអាមេរិក។

ករណីនេះ លោកណាជីពនិងភរិយារបស់លោក ត្រូវតុលាការ ហាមចាកចេញពីប្រទេស៕

Share

Image
Image
Image