en     km
en     km

មហាក្សត្រម៉ាឡេស៊ីសរសើររដ្ឋាភិបាលថ្មីថាមានតម្លាភាពចំពោះថវិកាជាតិ

Share

ព្រះមហាក្សត្រម៉ាឡេស៊ី Sultan Muhammad  ដែលបានយាងជាអធិបតីនៃកិច្ចប្រជុំសភាដំបូង បន្ទាប់ពីបោះឆ្នោតនៅថ្ងៃទី៩ឧសភា បានកោតសរសើររដ្ឋាភិបាលថ្មី ដឹកនាំដោយ លោកបណ្ឌិតមហាធាមហាម៉ាតថាជាអង្គការនីតិប្រតិតបត្តិមួយ ស្អាតស្អំ ក្នុងការគ្រប់គ្រងថវិការបស់រដ្ឋ។

ព្រះមហាក្សត្រមានបន្ទូលដូចនេះ ទៅកាន់សមាជិកសភាថ្មីនៃនីតិកាលទី១៤ ដែលមកជួបប្រជុំគ្នា បន្ទាប់ពីបានស្បថកាលពី ចន្ទ ទី ១៦កក្កដា។​ តាមប្រភពរបស់ទីភ្នាក់ងារម៉ាឡេស៊ី Bernama  ព្រះមហាក្សត្រ Sultan Muhammad  ក៏បានគាំទ្រ​រដ្ឋាភិបាលផងដែរ ក្នុងការពិនិត្យឡើងវិញគំរោងអភិវឌ្ឍមួយចំនួន សង្ស័យកើតមានអំពើពុករលួយ។

លោកបណ្ឌិតមហាធាមហាម៉ាត បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកណាជីព ដែលមានរឿងអាស្រូវពុករលួយ ច្រើនរយលានដុល្លារ។ លោកបានឈ្នះក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី៩ឧសភា។​ ជ័យជម្នះរបស់លោកមហាធាត្រូវបានមើលឃើញថា ដោយសារបក្ស របស់លោកមានគោលនយោបាយ ធ្វើអោយមានតម្លាភាពនៃការគ្រប់គ្រងថវិកាជាតិ និងសន្យាប្រយុទ្ធប្រឆាំងអំពើពុករលួយ៕   

Share

Image
Image
Image