en     km
en     km

មរណភាព​សម្ដេច​ សុខ​ អាន​ មាន​ឥស្សរជន​ជា​ច្រើន​ទៅ​គោរព​និង​ផ្ញើ​សារ​រំលែក​ទុក្ខ​រួម​ទាំង​ព្រះមហាក្សត្រ​ផង​🔊

Share

​ភ្នំពេញ​៖​ មរណភាព​សម្ដេច​ សុខ​ អាន​ មាន​ឥស្សរជន​ជាន់ខ្ពស់​ជា​ច្រើន​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​និង​ទៅ​ចូលរួម​ពិធី​បុណ្យសព​ ក្នុង​នោះ​ព្រះមហាក្សត្រ​ ព្រះ​មហាក្សត្រី​ ក៏​បាន​ផ្ញើ​ព្រះរាជា​សារ​ចូលរួម​រំលែក​មរណទុក្ខ​ផង​ដែរ​។​ ក្រៅពី​ព្រះរាជា​សារ​រំលែក​ទុក្ខ​របស់​ព្រះមហាក្សត្រ​ចំពោះ​មរណភាព​សម្ដេច​ សុខ​ អាន​ សម្ដេច​ ហ៊ុន​ សែន​ ក៏​ដូច​ជា​រដ្ឋមន្ដ្រីក្រសួង​មួយ​ចំនួន​ក៏​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​ផង​ដែរ​។​

king
ព្រះមហាក្សត្រ និងសម្ដេចម៉ែ កាលពីទ្រង់យាងទៅប្រទេសចិន

​សារ​រំលែក​ទុក្ខ​គេ​អាច​រាប់​ដំបូង​គឺ​ព្រះមហាក្សត្រ​ និង​ ព្រះ​មហាក្សត្រី​ដែល​ ខឹ្ល​ម​សារ​មាន​អត្ថន័យ​ដូចនេះ​ថា​ ៖«​ខ្ញុំ​សូម​សម្ដែង​នូវ​ការ​សោកស្ដាយ​ និង​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​លោក​ ជំទាវ​ និង​ក្រុម​គ្រួសារ​ ព្រមទាំង​ញាតិ​មិត្ដ​ទាំងអស់​នៃ​សព​។​»

​ព្រះរាជ​សារ​បន្ថែម​ថា​ មរណភាព​របស់​សម្ដេច​ សុខ​ អាន​ នា​ពេល​នេះ​ គឺជា​ការ​បាត់បង់​កុលបុត្រ​ដ៏​ឆ្នើម​នៃ​ប្រទេស​ជាតិ​ និង​ប្រជារាស្ដ្រ​កម្ពុជា​ ដែល​បាន​ចូលរួម​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​ ទទួល​បាន​នូវ​សន្ដិភាព​ ស្ថិរភាព​ ឯកភាព​ជាតិ​ និង​ការ​អភិវឌ្ឍន៍​ជាតិ​លើ​គ្រប់​វិស័យ​។​

​ចំពោះ​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​កម្ពុជា​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៦​ មីនា​ ក៏​បាន​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សម្ដេច​ សុខ​ អាន​ ដោយ​ផ្ទាល់​ផង​ដែរ​។​ ដោយឡែក​នៅ​ថ្ងៃ​ទី​១៧​ មីនា​ នេះ​លោកស្រី​ ភឿ​ង​ ស​កុ​ណា​ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ សិល្បករ​ សិល្ប​ការិនី​ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការ​បាត់បង់​សម្ដេច​ សុខ​ អាន​ នា​ពេល​នេះ​ដូច​គ្នា​ដែរ​។​ ក្រៅពី​រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​ ក៏​មាន​មន្ដ្រីជាន់ ខ្ពស់​របស់​រដ្ឋាភិបាល​ជា​ច្រើន​រូប​ផ្សេង​ទៀត​ ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៃ​សព​។​ មរ​ ណ​ភាព​សម្ដេច​ សុខ​ អាន​ ក្រៅ​តែ​ពី​មន្ដ្រី​រដ្ឋាភិបាល​ អ្នកនយោបាយ​ផ្ញើ​សារ​រំលែក​ទុក្ខ​ហើយ​ ក៏​មាន​មន្ដ្រី​ទូត​បរទេស​ប្រចាំ​កម្ពុជា​ ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​ក្រុម​គ្រួសារ​លោក​ផង​ដែរ​។​  

sok-un
កម្មវិធីបុណ្យសពសម្ដេច សុខ អាន

​សម្តេច​ សុខ​ អាន​ បាន​ទទួលមរណភាព​នៅ​មន្ទី​ពេទ្យ​នៃ​ទីក្រុង​ប៉េ​កាំ​ង​ ប្រទេស​ចិន​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែមីនា​ ឆ្នាំ​២០១៧​ ក្នុង​ជន្មាយុ​ ៦៦​ឆ្នាំ​ ដោយ​រោគាពាធ​។​ សម្ដេច​ សុខ​ អាន​ ទទួលមរណភាព​រំលង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​ទទួល​បាន​គោរមងារ​ជា​  “​សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន​”​ កាលពី​ថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០១៧​។​ សម្ដេច​ សុខ​ អាន​ កាល​នៅ​មានជីវិត​ លោក​មាន​តួនាទី​ជា​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ ទីស្តីការគណៈរដ្ឋមន្ត្រី​។​ភរិយា​របស់​សម្ដេច​ សុខ​ អាន​ គឺ​លោកស្រី​ ថេ​ង​ អាយ​អា​ន្នី​ រហូត​មក​ដល់​ពេ​នេះ​លោក​ទាំង​ពីរ​មានកូន​ប្រុស​ស្រី​ចំនួន​ ០៥​នាក់​។​ បច្ចុប្បន្ន​សព​សម្ដេច​ សុខ​ អាន​ ត្រូវ​តម្កល់​នៅផ្ទះ​របស់​លោក​ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​គណៈកម្មការ​រៀបចំ​បុណ្យសព​នេះ​ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​ ជា​ប្រធាន​ និង​សម្តេច ព្រះ​ពោធិ​វង្ស​ អំ​ លឹ​ម​ហេង​ ព្រះសង្ឃ​នាយករង​ទី​២​ នៃ​ព្រះរាជា​ណា​ក​ចក្រ​កម្ពុជា​ ជា​អនុប្រធាន​។​ កម្មវិធី​បុណ្យសព​សម្ដេច​ សុខ​ អាន​ ត្រូវ​ចំណាយ​ថវិកា​ ប្រមាណ​ជាង​ ៧៥​ម៉ឺន​ដុល្លារ​។​ តាម​សេចក្ដីជូនដំណឹង​ កម្មវិធី​បុណ្យសព​សម្ដេច​ សុខ​ អាន​ នឹង​ត្រូវ​បង្ហើយ​នៅ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៧​ ដែល​ត្រូវ​ដង្ហែ​យក​ទៅ​បូជា​នៅ​វ​ត្ដបុ​ទម​វ​តី​ រាជធានី​ភ្នំពេញ​៕

Share

Image
Image
Image