en     km
en     km

មន្រ្តី​រដ្ឋា​ភិ​បាល​ថា​មន្រ្តី​រាជ​ការ​មិន​អាច​ធ្វើ​ការ​តែ​មួយ​កន្លែង​បាន​ទេ ព្រោះ​ប្រាក់​ខែ​តិច

Share

សមា​ជិក​រាជ​បណ្ឌិត​សភា និង​ជា​ទី​ប្រឹ​ក្សា​រាជ​រដ្ឋា​ភិ​បាល បាន​មាន​ប្រសាសន៍​ថា មន្រ្តី​រាជ​ការ​មិន​អាច​ធ្វើ​ការ​តែ​មួយ​កន្លែង​បាន​ទេ ព្រោះ​ប្រាក់​ខែ​តិច​។ ទោះ​បី​យ៉ាង​ណាក៏​ដោយ ​ប្រ​ធាន​អង្គ​ការ​តម្លា​ភាព​កម្ពុជា​ថា រាជ​រដ្ឋា​ភិ​បាល​គួរ​លុប​បំបាត់​មន្រ្តី​រដ្ឋការ​ដែល​បំពេញ​ការ​ងារ​ក្នុង​ស្ថា​ប័ន​២​ផ្សេង​គ្នា​ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធ​ភាព​ការ​ងារ​។

ព័ត៌មានជាសំឡេង៖

លោក ពូ សុធីរក្ស ជា​សមា​ជិក​រាជ​បណ្ឌិត​សភា និង​ទី​ប្រឹ​ក្សា​រាជ​រដ្ឋា​ភិ​បាល​បាន​មាន​ប្រ​សាសន៍​ថា មន្រ្តី​នៅ​ក្នុង​សា្ថ​ប័ន​រដ្ឋ​មិន​អាច​ធ្វើ​ការ​តែ​មួយ​កន្លែង​បាន​នោះ​ទេ​ ព្រោះ​មន្រ្តី​រាជ​ការ​មាន​ប្រាក់​ខែ​តិច​នៅ​ឡើយ​។

Preab-Kol-Cover
ប្រធានអង្គការតម្លាភាពកម្ពុជា លោកព្រាប កុល(ឆ្វេង) និង លោកពូ សុធីរក្ស(ស្តាំ) កំពុងតែឆ្លើយទៅសំណួរអ្នកចូលស្តាប់ នៅក្នុងសិក្ខាសិលាស្តីពីការស្វែងយល់ អំពីអំពើពុករលួយនិងវីធីសាស្រ្តក្នុងការទប់ស្កាត់ក្នុងបរិបទប្រទេសកម្ពុជានៅឯ (CICP)

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខា​សា​លា​ស្តី​ពី​ការ​ស្វែង​យល់​អំពី​អំពើ​ពុក​រលួយ​និង​វិធី​សាស្រ្ត​ក្នុង​ការ​ទប់​ស្កាត់​ក្នុង​បរិ​បទ​ប្រទេស​កម្ពុជា​ នៅ​ឯ​វិទ្យា​ស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព (CICP) រាជ​ធានី​ភ្នំ​ពេញ​។ ពូ សុធីរក្ស​ថា លោក​បដិសេដ្ឋទៅ​វា​គ្មិន​ដែល​លើក​ឡើ​ង​ថា​ មន្រ្តី​រាជ​ការ​សា​ធារណៈ​គួរ​តែ​ធ្វើ​ការ​តែ​មួយ​កន្លែង​នោះ ព្រោះ​បរិបទ​កម្ពុជា មន្រ្តី​រាជ​ការ​មាន​ប្រាក់​ខែ​តិច​តួច​នៅ​ឡើយ​។

ជុំវិញ​ការ​លើក​ឡើង​នេះ ប្រធាន​អង្គ​ការ​តម្លា​ភាព​កម្ពុជា​លោក ព្រាប កុល​ថា រាជ​រដ្ឋា​ភិ​បាល​គួរ​លុប​បំបាត់​មន្រ្តី​ស្ថា​ប័ន​រដ្ឋ​ដែល​បំពេញ​ការ​ងារ​ក្នុង​ស្ថា​ប័ន​២​ ផ្សេង​គ្នា​ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រសិទ្ធ​ភាព​ការ​ងារ​។

ទោះ​បី​យ៉ាង​ណា​ក៏​ដោយ លោក ព្រាប កុល អប​អរ​សារ​ទ​ចំពោះ​ចំណាត់​ការ​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ចង់​លុប​បំ​បាត់​មន្រ្តី​រាជ​ការ​ធ្វើ​ការ​ពីរ​កន្លែង​។ លោក​មាន​ប្រសាសន៍​ថា «ពេល​ដែល​មន្រ្តី​រដ្ឋា​ភិ​បាល​ធ្វើ​ការ​តែ​មួយ​ស្ថាប័ន ដែល​ពួគក​គេ​អត់​ធ្វើ (មន្រ្តី​រាជ​ការ) ការ​ងារផ្សេង សំណួរ​សួរ​ថា​ តើ​គាត់​ចង់​បាន​ចំនួន​មន្រ្តី​រាជ​ការ​នៅ​ក្នុង​ស្ថាប័ន​? ខ្ញុំ​ជឿ​ថា​មន្រ្តី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​មាន​មុខ​តំណែង​ជា​ច្រើន ហើយ​សម្រាប់​យើង​ជា​អង្គ​ការ​សង្គម​ស៊ីវិល​គិត​ថា គឺ​ជា​ការ​ខ្ជះ​ខ្ជាយ​ធន​ធាន​មនុស្ស​ និង​ធ្វើ​បុគ្គលិក​ខ្ជិល​ច្រ​អូស និង​ប៉ះ​ពាល់​ដល់​លទ្ធ​ភាព​ការ​ងារ​»។

សូម​បញ្ជាក់​ថា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ធ្លាប់​បាន​ប្រ​កាស​ចាត់​វិធាន​ការ ទប់​ស្កាត់ មិន​ឲ្យ​មន្ត្រី​រាជ​ការ​ស៊ី​វិល​ក្រសួង​មហា​ផ្ទៃ បើក​ប្រាក់​ប្រចាំ​ខែ​ និង​ប្រាក់​បេ​ស​ក​កម្ម​ពីរ​កន្លែង​ឡើយ​។ លោក​ស ខេង បាន​បញ្ជាក់​ក្នុង​លិខិត​ក្រសួង​មហា​ផ្ទៃ ចុះ​ថ្ងៃ​ទី​២១ សីហា ប្រាប់​ទៅ​ប្រធាន​លេ​ខា​ធិ​ការ​ដ្ឋាន​គណៈ​កម្មា​ធិ​ការ​ជាតិ​ សម្រាប់​ការ​អភិ​វឌ្ឍន៍​តាម​បែប​ប្រជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) និង​អង្គ​ភាព​ចំណុះ​ទី​ស្ដី​ការ​ក្រ​សួង រាជ​ធានី ខេត្ត ដោយ​ព្រ​មាន​ថា​ បើ​បន្ត​មាន​មន្ត្រី​រាជ​ការ​ស៊ី​វិល​ក្រ​សួង​មហា​ផ្ទៃ បើក​ប្រាក់​ប្រចាំ​ខែ និង​ប្រាក់​បេ​សក​កម្ម​ពីរ​កន្លែង​ទៀត ក្រ​សួង​នឹង​ចាត់​វិ​ធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​ទាំង​នោះ​៕

Share

Image
Image
Image