en     km
en     km

មន្រ្តីក្រសួងការងារ៖កម្ពុជាមិនខ្វះការងារតែខ្វះធនធានមនុស្ស

Share

ភ្នំពេញ៖ មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទ្បើងថានៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនខ្វះការងារជូនប្រជាពលរដ្ឋនោះទេ តែនៅខ្វះធនធានមនុស្សក្នុងការបម្រើការងារទៅវិញ។ ការថ្លែងនេះធ្វើទ្បើងក្នុង បទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងពិព័ណ៍ការងារ និងផលិតភាពជាតិឆ្នំា២០១៧ នាព្រឹកថ្ងៃទី២៧ តុលា ឆ្នំា ២០១៧នេះ រាជធានីភ្នំពេញ។

 គេធ្លាប់តែឮថានៅពេលសិស្ស និស្សិត បញ្ចប់ការសិក្សាទៅមានការលំបាកក្នុងការស្វែងរកការងារធ្វើនោះ។ តែបញ្ហានេះត្រូវ បានមន្រ្តីក្រសួងការងារអះអាងថាកម្ពុជានាពេលនេះមានការងារច្រើនសម្រាប់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជាគឺគ្រាន់ តែកម្ពុជានៅមានកង្វះធនធានមនុស្សដែលអាចទៅស្វែងរកការងារធ្វើ។

ថ្លែងក្នុងពិព័ណ៍ការងារ និងផលិតភាពជាតិឆ្នំា២០១៧ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិ      បណ្តុះបណ្តាល នៃក្រសួងការងារ មានប្រសាសន៍ថា ការរៀបចំពិព័ណ៍ ថ្នាក់ជាតិនេះ គឺជាការផ្តល់ឱកាសដ៏មានតម្លៃសម្រាប់សិស្ស និស្សិត យុវជន អាចស្វែង រកការងារ ដោយជួបផ្ទាល់ជាមួយ ម្ចាស់ក្រុមហ៊ុន និងសហគ្រាស ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មចំនួនជាង២ម៉ឺនកន្លែង។

ក្នុងន័យនេះ លោក ពេជ សោភ័ន សង្កត់ធ្ងន់ថាខណៈកម្ពុជាបង្កើនឱកាសការងារធ្វើជូនប្រជាពលរដ្ឋ តែកម្ពុជានៅខ្វះធន ធានមនុស្សធ្វើការងារជូនបណ្តាក្រុមហ៊ុន សហគ្រាស។លោក ពេជ សោភ័ន៖«តាមពិតស្រុកយើងអត់មានវិបត្តិខ្វះការ ងារធ្វើទេ តែស្រុកយើងបច្ចុប្បន្ននេះបើនៅទីផ្សារការងារយើងខ្វះអ្នកធ្វើការ យើងមានកន្លែង ធ្វើការដូចថ្ងៃនេះក្រុមហ៊ុន ដែលមកនេះដែលអាចផ្តល់កន្លែងធ្វើការជាង ២ម៉ឺនកន្លែងដូច្នេះយើងមិនដឹងថាអាចធ្វើបានអត់ឬយ៉ាងណាផង ដូច្នេះស្រុកខ្មែរអត់មានថាខ្វះការងាធ្វើទេមានតែការងារកំពុងខ្វះមនុស្សធ្វើ»។

 យុវតី ថុង ដាលីន ជានិស្សិតឆ្នំាទី០១ ជំនាញគណនេយ្យ បានលើកទ្បើងថានេះជាលើកដំបូងហើយសម្រាប់ខ្លួន ដែល បាន ចូលរួមតំាងពិព័ណ៍ការងារ។ យុវតីរូបនេះបន្តថា ការរៀបចំពិព័ណ៍ការងារនេះពិត ជាមានសារៈសំខាន់ណាស់ សម្រាប់ សិស្ស និស្សិត ដែលកំពុងសិក្សា អាចស្វែងរកការងារធ្វើបាន។ ទន្ទឹមនឹងការផ្តល់ឱកាសការងារនេះ ដាលីន ទទួលស្គាល់ ថាការ ផ្តល់ឱកាសការងារពីរាជរដ្ឋាភិបាលពិតជាមានច្រើនតែធនធានមនុស្សកម្ពុជាពិតជានៅមានការខ្វះខាត។ ការណ៍នេះនាំឱ្យ យុវតី ថុង ដាលីន ប្តេជ្ញាចិត្តពង្រឹងសមត្ថភាពរបស់ ខ្លួនដើម្បីឈានចាប់ឱកាសការងារ ដែលបានផ្តល់ឱ្យ ដោយ ក្រុមហ៊ុន មួយចំនួននៅកម្ពុជា។ «លើកទីមួយដែលបាន ចូលរួមក្នុងកម្មវិធីនេះវាមានអត្ថប្រយោជន៍ សម្រាប់ឱ្យ និស្សិតជាច្រើនបានដាក់ការងារធ្វើនឹងស្វែងយល់ការងារផ្សេងៗ​ និស្សិតភាគច្រើនត្រូវខិតខំប្រែងរៀនខិតខំស្វែងយល់ពី ការងារដែលខ្លួនចង់ធ្វើ»។

ចំណែកយុវតី ជុំ សាវឌី ជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញធនាគារទទួលស្គាល់ថាកម្ពុជាពិត ជានៅមានកង្វះធនធានមនុស្សនៅទ្បើយ។យុវតី ជុំ សាវឌី ៖«ធនធានមនុស្សយើង ធម្មតានៅតាមជនបទយើងតែងតែ នៅខ្វះ ខាតនៅទ្បើយ ពេលខ្លះមានឱកាសតែគាត់អត់ចាប់យកឱកាសខ្លួនឯង យើងត្រូវខំប្រឹងរៀនទំាងភាសារខ្មែរ និងបរទេស ហើយត្រូវពង្រឹងសមត្ថភាពរបស់យើងផងដែរ»។

តាមរដ្ឋលេខាធិការក្រសួងការងារ លោក ពេជ សោភ័ន គឺក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ មានការងារចំនួន ៣.៦ លានការងារត្រូវបានបង្កើតនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម និងចំនួន ០.៧ លាន នៅក្នុងវិស័យកសិកម្ម។ លោក ថាកត្តានេះនំាឱ្យអត្រាគ្មានការងារធ្វើត្រូវបានកាត់បន្ថយមកត្រឹមកម្រិតក្រោម ១% ហើយអត្រា ភាពក្រីក្រទូទំាងប្រទេស បានថយចុះមកនៅត្រឹមកម្រិត ១៣.៥% ក្នុងឆ្នំា២០១៤។

 រាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នំា២០១៥-២០២៥ ដោយផ្តោត លើ គោលបំណងសំខាន់បីគឺ៖ ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពខ្ពស់ ការជំរុញអភិវឌ្ឍជំនាញ និងធនធាន មនុស្ស និង ការពង្រឹងអភិបាលកិច្ចទីផ្សារការងារ៕

Share

Image
Image
Image