en     km
en     km

មន្រ្តីកាំកុងត្រូលព្រមានចាត់វិធានការផ្លូវច្បាប់លើដេប៉ូលក់សាំងTELAចំនួនបួនទីតាំងនៅភ្នំពេញ

Share

ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៤ទីតាំង ស្ថិតនៅក្នុងខណ្ឌខណ្ឌឬស្សីកែវ ត្រូវបានមន្រ្តីកាំកុងត្រូលរកឃើញថា បានប្រកបអាជីវកម្មលួចបន្លំបរិមាណ និងគុណភាពប្រេងឥន្ធនៈ។

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មចុះផ្សាយនៅថ្ងៃទី២៤ មករានេះ។

ដេប៉ូលលក់ប្រេងឥន្ធនៈទាំងបួនទីតាំងនោះមានដេប៉ូ TELA ឈុន ស៊ុនហ៊ួរ, ដេប៉ូ TELA ប៊ុត ពុទ្ធា, ដេប៉ូ TELA ទួលសង្កែ និងដេប៉ូ TELA ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ។​

ក្រោយពិនិត្យនឹងរកឃើញថា ដេប៉ូចែកចាយប្រេងឥន្ធនៈទាំងបួននេះបានប្រកបអាជីវកម្មលួចបន្លំបរិមា ណ និងគុណភាពរួចមក មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មបានឱ្យម្ចាស់ដេប៉ូប្រេងខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតី ហើយបញ្ឈប់សកម្មភាពក្លែងបន្លំនេះតទៅទៀត។

ក្នុងករណីមិនរាងចាល មន្រ្តីជំនាញនឹងស្នើក្រសួងពាណិជ្ជកម្ម ដកហូតអាជ្ញាបណ្ណអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា​ ការរកឃើញថា កើតឡើងក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ របស់មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម។​

ទន្ទឹមគ្នានេះ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរកឃើញសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ១កន្លែង ស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានកែច្នៃចេញពីស្ករ-ស ជាមួយសារធាតុផ្សេងៗ។ មន្ត្រីជំនាញ បានស្នើព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការផ្អាកសិប្បកម្មនោះបណ្តោះអាសន្ន រួចកសាងសំណុំរឿង ដើម្បីបញ្ជូនម្ចាស់សិប្បកម្មទៅតុលាការ៕

 

Share

Image
Image
Image