en     km
en     km

មន្ទីរប៉ុងតាហ្គូន បញ្ជាឱ្យបញ្ជូនទ័ពទៅអាហ្គានីស្ថាន

Share

មន្ទីរប៉ុងតាហ្គូនបញ្ជាអោយបញ្ជូនទ័ពថ្មីបន្ថែមទៀតទៅកាន់ប្រទេសអាហ្គានីស្ថានតាមការបញ្ជារបស់ប្រធានាធិបតីដូណាល់ត្រាំ ដែលធ្វើទ្បើងដើម្បីបង្កើនការការពារ សន្តិសុខសម្រាប់ប្រជាជនអាហ្គានីស្ថាន។ លោក រដ្ឋមន្រ្តីការពារជាតិ ជីម ម៉ាទីស បាននិយាយថា លោកបានចុះហត្ថលេខារួចហើយដើម្បី បញ្ជូនទ័ពទៅកាន់ប្រទេសអាហ្គានីស្ថាន គឺដោយគ្មានការរារែកនោះទេ ហើយធ្វើយ៉ាងណាប្រយុទ្ធប្រឆំាងអោយមានប្រសិទ្ធភាព។

កាលពីថ្ងៃទី២១ សីហា លោកត្រំា បានចុះហត្ថលេខាការបញ្ជូនទ័ពអាមេរិកយ៉ាងតិច៤ពាន់នាក់បន្ថែមទៀតខណ:កងទ័ពអាមេរិកនៅអាហ្គា នីស្ថានមានចំនួន៩ពាន់នាក់ហើយនោះ។

កងទ័ពបរទេសដែលមានវត្តមាននៅប្រទេសអាហ្កានីស្ថានមានប្រទេសអង់គ្លេស អូស្រ្តាលី     បារំាង ដែលជាផ្នែកមួយនៃអង្គការណាតូ ហើយដែលបានទៅផ្តួលរំលំរបបតាលីបាន់នៅឆ្នំា២០០៣៕ C NA

 

Share

Image
Image
Image