en     km
en     km

មន្ត្រី​ GMAC ​ថាបើ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​ខ្ពស់​ពេក​នាំ​ឲ្យ​អ្នកបញ្ជា​ទិញ​ដកខ្លួន​ចេញពី​កម្ពុជា​

Share

 

ជំនួប​ត្រីភាគី​រវាង​រដ្ឋាភិបាល​ ន​យោជក​ និង​ក្រុម​សហជីព​ បាន​ចាប់ផ្តើម​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ នេះ​ នៅ​ឯ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​ ជំនួប​ត្រីភាគី​នេះ​ គឺ​ដើម្បី​ធ្វើការ​ពិភាក្សា​ទៅ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ន​កម្មករ​សម្រាប់​ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ​។​ ក្រោយ​បញ្ចប់​ជំនួប​អស់​រយៈ​មួយ​ព្រឹក​នេះ​ ភាគី​ទាំង​បី​មិន​ទាន់​បាន​ជជែក​ទៅ​លើ​ការ​កំណត់​តួលេខ​ណាមួយ​នៅឡើយ​។​ ដោយឡែក​ មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC)​ អះអាង​ថា​ GMAC​ មិន​គាំទ្រ​ចំពោះ​ការ​តម្លើង​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​នោះ​ឡើយ​។​

កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកសម្រាប់ឆ្នាំ ២០១៦ ធ្វើនៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៥
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគ ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកសម្រាប់ឆ្នាំ ២០១៦ ធ្វើនៅថ្ងៃទី ២៨ កញ្ញា ឆ្នាំ២០១៥

​លោក​ អាត់​ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ (​ស៊ី​ខូ​វ​ឌូ​)​ បាន​លើក​ឡើង​ថា​ ក្រុម​សហជីព​ឯករាជ្យ​ បាន​ធ្វើការ​ច​ចារ​ជាមួយ​សហជីព​ខាង​រដ្ឋាភិបាល​និង​រក​ឃើញ​តួលេខ​ចំនួន​បី​ខ្ទង់​ គឺ​ តួលេខ​ទី​១​ ១៥៨​ដុល្លារ​ តួលេខ​ទី​២​ ១៦៨​ដុល្លារ​ និង​តួលេខ​ទី​៣​ គឺ​ ១៧៨​ដុល្លារ​។​ ដោយឡែក​សហជីព​ខាង​រដ្ឋាភិបាល​របស់​លោក​ ជួន​ មុំ​ថុ​ល​ កំណត់​យក​តួលេខ​ ១៥៨​ដុល្លារ​ សម្រាប់​ធ្វើការ​ច​ចារ​ជាមួយ​ភាគី​ន​យោជក​។​ ចំណែក​សហជីព​លោក​ អាត់​ ធន់​វិញ​ កំណត់​យក​តួលេខ​ ១៦៨​ដុល្លារ​ ធ្វើ​ជា​តួលេខ​រួម​ ដើម្បី​យក​ទៅ​ច​ចារ​ជាមួយ​ភាគី​រដ្ឋាភិបាល​ និង​ន​យោជក​។​ លោក​ អាត់​ ធន់​ និយាយ​ថា​ «​តួលេខ​នេះ​ខ្ញុំ​គិត​ថា​ ដើម្បី​ឲ្យ​រួម​ទៅ​បាន​ មាន​តួលេខ​ ១៦៨​ ដុល្លារ​ ជា​តួលេខ​កណ្តាល​សម្រាប់​ដាក់​ធ្វើការ​ច​ចារ​ ប៉ុន្តែ​ចំនួន​នៃ​ការ​ច​ចារ​ មាន​ចុះ​មាន​ឡើង​ទៀត​ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​»​។​

​ជុំវិញ​ការ​ទាមទារ​សុំ​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​នេះ​ ក្រុម​ន​យោជក​មិន​សប្បាយចិត្ត​នោះ​ឡើយ​។​ លោក​ ខេន​ លូ​ អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​GMAC​ សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ការ​ទាមទារ​នេះ​។​ ដោយ​លោក​ថា​ ប្រសិនបើ​ក្រុម​សហជីព​ដាក់​សំណើរ​ទាមទារ​ខ្ពស់​ហួសហេតុ​ពេក​ អ្នកបញ្ជា​ទិញ​អាច​នឹង​ដកខ្លួន​ចេញពី​កម្ពុជា​ ងាក​ទៅ​ប្រទេស​ជិតខាង​វិញ​។​លោក​ ខេន​ លូ​ បញ្ជាក់​ទៀត​ថា​ ប្រាក់ខែ​កម្មករ​បច្ចុប្បន្ន​ ១២៨​ដុល្លារ​ក្នុង​១​ខែ​ គ្រាន់តែ​ជា​ប្រាក់ខែ​គោល​ប៉ុណ្ណោះ​ ប៉ុន្តែ​កម្មករ​អាច​រកបាន​ដល់​ទៅ​ជាង​ ២០០​ដុល្លារ​ ក្នុង​១​ខែ​។​ លោក​ថ្លែង​ថា​ «​ យើង​ឃើញ​កន្លង​មក​ហើយ​ មិនបាច់​ធ្វើការ​ទាមទារ​ទៀត​ទេ​ ឥឡូវ​យើង​ឃើញ​មាន​រោងចក្រ​ខ្លះ​គេ​បិទ​ហើយ​ ហើយ​មាន​រោងចក្រ​ខ្លះ​ទៀត​ គេ​ព្យួរការងារ​កម្មករ​ ជូន​កាល​មាន​ខ្លះ​ត្រូវ​តែ​បញ្ឈប់​កម្មករ​ខ្លះ​ »​។​

​ផ្ទុយ​ទៅ​វិញ​ លោក​ អាត់​ ធន់​ អះអាង​ថា​ ការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​នេះ​ មិន​ធ្វើ​អ្នកបញ្ជា​ទិញ​ដកខ្លួន​ចេញពី​កម្ពុជា​ ងាក​ទៅ​រក​ប្រទេស​ជិតខាង​ឡើយ​ ព្រោះ​នៅ​ប្រទេស​ជិតខាង​ ដូច​ជា​ ប្រទេស​វៀតណាម​ និង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ជាដើម​ ប្រាក់​ឈ្នួ​ក​អប្បបរមា​ប្រទេស​ទាំងនេះ​ មាន​កំរិត​ខ្ពស់​ជាង​កម្ពុជា​។​ លើស​នេះ​ទៀត​លោក​ថា​ កម្ពុជា​ អំណោយផល​ទាំង​ការ​យកពន្ធ​ និង​លើកទឹកចិត្ត​សម្រាប់​អ្នក​វិនិយោគ​ថ្មីៗ​ ជា​ពិសេស​ផលិតផល​ដែល​នាំ​ចេញពី​កម្ពុជា​ មានការ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​។​ លោក​ អាត់​ ធន់​ បន្ថែម​ថា​«​ តាម​ខ្ញុំ​ ខ្ញុំ​គិត​ថា​ មិន​មាន​អ្វី​ប៉ះពាល់​ទេ​ អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​ន​យោជក​មាន​២​ប្រទេស​ គឺ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ និង​ប្រទេស​វៀតណាម​។​ ហើយ​បើ​យើង​ពិនិត្យ​មើល​ប្រទេស​វៀតណាម​ គឺ​ប្រាក់​ឈ្នួល​អប្បបរមា​គឺ​ ១៤០​ដុល្លារ​ ១៤០​ ឥឡូវនេះ​ គេ​ឡើង​បាន​ ២​ភារ​យ​ទៀត​ គឺ​ត្រូវ​ឡើង​ដល់​ ១៦០​ដុល្លារ​ហើយ​»​។​

​ជុំវិញ​ការ​ឆ្លើយឆ្លង​រវាង​ន​យោជក​ និង​សហជីព​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ លោក​ ហេង​ សួរ​ មាន​ប្រសាសន៍​ថា​ ក្រសួង​ការងារ​ បាន​ត្រឹម​ធ្វើ​ជា​អាជ្ញាកណ្តាល​ ចាំ​សម្របសម្រួល​ប៉ុណ្ណោះ​ ចំពោះ​ការ​កំណត់​យក​តួ​លេង​ប៉ុន្មាន​ គឺ​អាស្រ័យ​ទៅ​លើ​ការ​ច​ចារ​រវាង​ភាគី​ន​យោជក​ និង​សជីព​។​ លោក​ ហេង​ សួរ​មាន​ប្រសាសន៍​ថា​ «​ដូចដែល​ខ្ញុំ​បញ្ជាក់​ចឹ​ង​គឺ​ កិច្ច​ការងារ​នេះ​ ដៃគូ​ដែល​សំខាន់​ជាងគេ​ គឺ​ន​យោជក​ និង​ខាង​សហជីព​ ហើយ​ក្រសួង​បាន​ត្រឹមតែ​ធ្វើ​បទ​បង្ហាញ​ ពាក់ព័ន្ធ​និង​ការ​វិវត្តន៍​ការ​ប្រែប្រួល​របស់​ទិន្នន័យ​នីមួយៗ​ ប៉ុន្តែ​ការ​សម្រេច​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​នីមួយៗ​ដាក់​ចេញ​មក​សិន​»​។​

​ទោះជា​យ៉ាងណា​ អគ្គលេខាធិការ​ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ លោក​ ខេន​ លូ​ បាន​បញ្ជាក់​ថា​ GMAC​ មិន​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ឡើយ​។​ប្រសិនបើ​រដ្ឋាភិបាល​កំណត់​យក​តួលេខ​ណាមួយ​នោះ​ GMAC​ យល់​ស្រប​តាម​ជា​និច្ច​។​

Share

Image
Image
Image