en     km
en     km

មន្ត្រី​ CNRP​ប្រាប់​សហគមន៍​អន្តរជាតិ​ថា​បក្ស​ប្រឆាំង​ត្រៀមខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​

Share

ភ្នំពេញ​៖​ លោក ​ម៊ុ​ត​ ច​ន្ថា​ នាយក​ខុ​ទុ្ទ​កាល័យ​ លោក​កឹ​ម​សុខា​ ប្រធាន​សភា​សំឡេង​ភាគតិច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បានឱ្យ​ដឹង​ថា​ គណបក្សជំទាស់​ មាន​អាសនៈ​ក្នុង​សភា​ បាន​ប្រាប់​សហគមន៍​អន្តរជាតិ​ថា​ចាប់ពី​ពេល​នេះ​ ទៅ​ត្រូវ​ត្រៀមខ្លួន​យ៉ាង​សកម្ម​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ ​។​

alimong01

លោក​បាន​អះអាង​ថា​ដូចនេះ​ ស្រប​ពេល​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លី​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា​ បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​អង្គា​រ៍​ ទី​១០​ ខែមករា​ ឆ្នាំ​ ២០១៧​នេះ​នៅ​វិមាន​រដ្ឋសភា​។​

​លោក ​មុត​ ច​ន្ថា​៖ ​«បន្ទាប់មកក៏មានការផ្លាស់ប្ដូរយោបល់គ្នារឿងស្ថានការនយោបាយទូទៅ​ និងកិច្ចការងារបោះឆ្នោតនៅប្រទេសកម្ពុជា ព្រោះឥលូវយើងឈានដល់រដូវបោះឆ្នោត ចឹងជជែកការងារបោះឆ្នោតផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក ថាតើសហគមន៍អន្ដរជាតិធ្វើអ្វីខ្លះលើកិច្ចការងារនេះ  ហើយយើងបង្ហាញពីការត្រៀមលក្ខណៈរបស់យើងក្នុងការចូលរួមការបោះឆ្នោតនេះ» ។

​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​ ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លី​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា ​គឺ​ លោក​ Ingo​ Karsten ​។​ ​ប្រទេស​កម្ពុជា​ នៅ​រយៈ​មិន​ដល់​៥​ខែ​ទៀត​នេះ​ នឹង​មានការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ គឺ​នៅ​ថ្ងៃ​ទី​៤​មិថុនា​ ឆ្នាំ​២០១៧​ និង​ ការ​បោះ​ឆ្នោត​សភា​ ឆ្នាំ​២០១៨៕ ​

Share

Image
Image
Image