en     km
en     km

មន្ត្រី​ក្រសួង​វប្បធម៌​ថា​ ល្ខោនខោល​ខ្មែរ​ មិនមែន​ថៃ​ស្នើ​ទៅ​យូ​នី​ស្កូ​នោះ​ទេ​

Share

​ភ្នំពេញ​៖​ មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​អះអាង​ថា​ល្ខោនខោល​ខ្មែរ​បាន​ដាក់​ទៅ​អង្គការ​យូ​នី​ស្កូ​ជា​សម្បត្តិ​វប្បធម៌​ជាតិ​ ហើយ​ចំណែក​ថៃ​វិញ​គេ​ដាក់​ដែរ​ប៉ុន្តែ​ រឿង​ផ្សេង​ តែ​ជា​សម្បត្តិ​វប្បធម៌​របស់​គេ​ មិនមែន​ជា​រឿង​តែ​មួយ​ដូច​កម្ពុជា​នោះ​ទេ​។​ លោក​សង្ឃឹមថា​ អង្គការ​យូ​នី​ស្កូ​ នឹង​ផ្ដល់​កិ​តិ្ត​យស​ឲ្យ​មក​កម្ពុជា​។​ ករណី​នេះ​ លោក​សូម​ឲ្យ​មហាជន​មាន​ភាព​ស្ងប់ស្ងាត់​។​

​លោក ​សោម​ លា​ភ​ ជូន​សេចក្ដីរាយការណ៍​

 

​លោក​ ថៃ​ នរ​សត្យា​ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ៣១​ សីហា​នេះ​ថា​ លោក​មានការ​ខកចិត្ត​ចំពោះ​ការ​រិះគន់​មួយ​ចំនួន​ ដោយសារ​តែ​ការ​យល់​ខុស​របស់​ពួក​គេ​ចំពោះ​ការ​ដាក់​ស្នើ​ទៅ​អង្គការ​យូ​នី​ស្កូ​សុំ​ទុក​ជាស​ម្ប​តិ្ត​វប្បធម៌​របស់​ពិភពលោក​។​

​សម្រាប់​លោក​ ថៃ​ នរ​សត្យា​ សង្ឃឹមថា​ អង្គការ​យូ​នី​ស្កូ​នឹង​ទទួលស្គាល់​វប្បធម៌​ល្ខោនខោល​ខ្មែរ​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​។​ អ្វី​ដែល​នាំ​អោយ​មន្ត្រី​ក្រសួង​វប្បធម៌​ ទទូច​អោយ​មហាជន​ស្ងប់ស្ងាត់​ ដោយសារ​តែ​ មានការ​ប្រ​កូ​ស​ប្រកាស​គ្នា​តវ៉ា​តាម​បណ្ដាញ​សង្គម​ជួយ​សម្ដែង​ការ​ភ័យ​ព្រួយ​ខ្លាច​ពី​ការ​ខកខាន​ដែល​វប្បធម៌​ល្ខោនខោល​ខ្មែរ​ ចាញ់​ប្រទេស​ថៃ​ព្រោះ​ឮ​ថា​ថៃ​បាន​ដាក់​ល្ខោនខោល​របស់​គេ​ទៅ​អង្គការ​យូ​នី​ស្កូ​។​

​លោក​ពន្យល់​ថា​ បញ្ហា​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​នីមួយៗ​មិន​ថា​នៅ​អាស៊ី​ ឬ​នៅ​អឺរ៉ុប​ និង​ពិភពលោក​ មាន​ភាព​ស្រ​ដៀង​ និង​ដូច​គ្នា​មិន​អាច​កំណត់​បាន​ថា​ជា​របស់​តែ​មួយ​ ឬ​ជា​របស់​យើង​នោះ​ទេ​ឬ​គ្រាន់តែ​ដូច​របស់​យើង​ថា​ជា​របស់​យើង​ ឬ​ក៏​របស់​យើង​ដូច​ជា​របស់​គេ​ ថា​ជា​របស់​គេ​នោះ​ទេ​។​ លោក​ បន្ថែម​ថា​ មិនមែន​តែ​វប្បធម៌​នោះ​ទេ​ ដែល​មាន​ភាព​ស្រ​ដៀង​គ្នា​នោះ​ ផ្ទុយ​ទៅ​វិញ​អក្ស​សាស្ត្រ​ទៀត​សោត​ ក៏​នៅ​តែ​ស្រ​ដៀង​គ្នា​ដែរ​។​

​លោក​ បង្ហាញ​ថា​ ប្រទេស​នីមួយៗ​ មាន​សិទ្ធិ​ស្នើ​ទៅ​អង្គការ​យូ​នី​ស្កូ​ដើម្បី​ដាក់​ស​ម្ប​តិ្ត​វប្បធម៌​របស់​ខ្លួន​ទាំង​រូបី​ និង​អរូបី​ទៅ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ហើយ​វា​មិន​ពាក់ព័ន្ធ​ទៅ​នឹង​វប្បធម៌​បេតិកភណ្ឌ​របស់​ប្រទេស​ខ្មែរ​យើង​នោះ​ទេ​។​ យ៉ាងណាមិញ​ លោក​ ថៃ​ នរ​សត្យា​ បញ្ជាក់​ម្ដង​ហើយ​ម្ដងទៀត​ថា​ កម្ពុជា​ និង​ថៃ​ដែល​ស្នើ​ទៅ​អង្គការ​យូ​នី​ស្កូ​ឱ្យ​ដាក់​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​នោះ​គឺជា​រឿង​ពីរ​ផ្សេង​គ្នា​។​ នេះ​គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ប្រជាពលរដ្ឋ​ដែល​អ្នក​លែង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ ក៏​ដូច​ជា​អ្នក​ដែល​រិះគន់​ផ្សេងៗ​ដោយសារ​តែ​ការ​យល់​ខុស​។​

​ជាក់ស្ដែង​គេ​ឃើញ​ រយៈពេល​ថ្មីៗ​នេះ​មាន​គណបក្ស​តូចៗ​ពីរ​ដែល​មិន​ទទួល​បាន​អាស​ន្នៈ​ក្នុង​រដ្ឋសភា​ គឺ​គណបក្ស​ខ្មែរ​ក្រោក​ និង​គណបក្ស​យុវជន​កម្ពុជា​ បាន​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​រឿងរ៉ាវ​ប្រទេស​ថៃ​ទាមទារ​ឱ្យ​អង្គការ​យូ​នី​ស្កូ​ដាក់​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ហើយ​ថា​នេះ​ជា​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​

​លោក​ សុខ​ សុវណ្ណ​វ​ឌ្ឍ​នាសា​ពង្ស​ ដែល​គេ​ស្គាល់​ថា​ លោក​ វី​ល្លាម​ ហ្កាំ​ង​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​សបុ​ករប​ស់លោក​ កាលពី​ថ្ងៃ​ទី​៣០​ ម្សិលមិញ​ថា​ ប្រសិនជា​ល្ខោនខោល​ត្រូវ​បាន​ UNESCO​ កាត់​ទៅ​អោយ​ថៃ​គឺ​យើង​នឹង​អាម៉ាស់​យ៉ាង​ខ្លាំង​ ។​លោក​ថាបើ​ដូច្នេះ​មែន​ ក្រសួង​វប្បធម៌​នឹង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​រឿង​នេះ​។​ លោក​បន្ថែម​ថា​ ក្រសួង​វប្បធម៌​ មាន​តួនាទី​ស្រាវជ្រាវ​ឯកសា​ពាក់ព័ន្ធ​ តឹកតាង​នានា​ នឹង​ពង្រីក​វិស័យ​សិល្បៈ​វប្បធម៌​បូរាណ​នេះ​។​

​លោក​ វី​ល្លាម​ ថា​នឹង​នាំ​យក​បញ្ហា​នេះ​ទៅ​ទៅ​ដេញដោល​ក្នុង​ក្រុមប្រឹក្សា​ ពិគ្រោះ​និង​ផ្ដល់​យោបល់​ ព្រោះថា​វប្បធម៌​ជាតិ​ជា​ព្រលឹង​ជាតិ​ មិនជា​រឿង​តូចតាច​នោះ​ទេ​។​

​នៅ​ថ្ងៃ​ដដែល​នោះ​ លោក​ ពេជ្រ​ ស្រស់​ ក៏​បាន​បង្ហាញ​ពី​ជំហរ​ថា​ នឹង​នាំ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​លើ​សេចក្ដីសម្រេច​របស់​អង្គការ​យូ​នី​ស្កូ​ ប្រសិនបើ​អង្គការ​នេះ​កាត់សេចក្ដី​ថា​ ឱ្យ​ល្ខោនខោល​ជា​របស់​ថៃ​។​ លោក​ ពេជ្រ​ ស្រស់​ បាន​សរសេរ​សារ​តាម​រយៈ​ហ្វេ​សបុ​ករប​ស់លោ​កថា​ បើសិនជា​អង្គការ​យូ​នី​ស្កូ​កាត់សេចក្តី​ដូចនេះ​គឺជា​ការ​រំលោភ​វប្បធម៌​ខ្មែរ​ដោយ​យក​ល្ខោនខោល​ឲ្យ​ក្លាយជា​របស់​ថៃ​។​

​ចំណែកឯ​មតិ​របស់​អ្នកលេង​ហ្វេ​សបុ​កមួយ​ចំនួន​បាន​សរសេរ​ថា​ បើសិនជា​ថៃ​មិន​ដាក់​ស្នើ​ ល្ខោនខោល​ទៅ​អង្គការ​យូ​នី​ស្កូ​នោះ​ទេ​ ប្រហែលជា​ខ្មែរ​ភ្លេច​ល្ខោនខោល​បាត់​ហើយ​ ដល់​ពេល​ថៃ​ស្នើ​ទៅ​ ទើប​ខ្មែរ​ប្រវេប្រវា​តាម​ក្រោយ​។​ គួរ​រំ​ឮ​កថា​ ការ​ប្រកាស​ផ្លូវការ​របស់​អង្គការ​យូ​ណេ​ស្កូ​លើ​ការ​ស្នើ​សុំ​ចុះបញ្ជី​ល្ខោនខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នឹង​ត្រូវ​សម្រេច​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​២០១៨​នេះ​៕

Share

Image
Image
Image