en     km
en     km

មន្ត្រីវៀតណាមសង្ឃឹមថា អគ្គលេខាធិការបក្សមកកាន់កម្ពុជានឹងធ្វើឱ្យចំណងមិត្តភាពកាន់តែរឹងមាំ (មានសម្លេង)

Share

នៅថ្ងៃទី២០ កក្កដាស្អែកនេះ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ ថ្ងៃដោយសំដៅ ពង្រឹង ទំនាក់ទំនងទ្វេរភាគី ស្របពេលដែលប្រទេសទាំង២ នេះ រម្លឹកខួប៥០ ឆ្នាំ នៃទំនាក់ទំនងការទូតជាមួយគ្នា។

គេរំពឹងថា មេដឹកនាំវៀតណាមរូបនេះ នឹងត្រូវចូលគាល់ព្រះមហាក្សត្រកម្ពុជា ជួប សាវនាការ ជាមួយសម្តេចនាយករដ្ឋមន្រ្តី សម្តេចហេង សំរិន។

លោក សេរី វឌ្ឍនៈ ជូនសេចក្តីប្រែសម្រួល៖

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា លោកថាច់យូបានបង្ហាញក្ដីសង្ឃឹម ថា ទស្សនកិច្ចរបស់ អគ្គលេខាធិការបក្សកុម្មុយនិស ង្វៀន ភូជុង មកកាន់កម្ពុជានៅ ពីថ្ងៃទី២០ ដល់២២ កក្កដា នឹងធ្វើឱ្យ ចំណងមិត្តភាពនិងសហប្រតិបត្តិការ ទ្វេភាគីជាប្រពៃណី រវាងប្រទេសទាំង២ នឹងត្រូវបានលើកដំកើងកាន់តែខ្ពស់ថែមទៀត។

លោកថាច់យូ បានបញ្ជាក់ដូចនេះក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន វៀតណាម VNA កាលពីថ្ងៃទី១៨ កក្កដា។

លោក ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា នេះជាទស្សនកិច្ចលើកទី២ របស់អគ្គលេខាធិការបក្ស ង្វៀន ភូជុង ដែលមកកាន់ប្រទេសកម្ពុជា ហើយកាលពីលើកមុន ធ្វើឡើងកាលពីខែធ្នូឆ្នាំ ២០១១។ ទស្សនកិច្ចនេះ គឺជាឱកាសនៃការរម្លឹកខួប ៥០ ឆ្នាំ នៃ ទំនាក់ទំនងការទូតរវាងប្រទេសទាំង២ ដែលបានបង្ហាញ ថា វៀតណាមចាត់ទុកកម្ពុជា ជាប្រទេសជិតខាងនឹងគ្នាដែរ ស្គាល់ទុក្ខស្គាល់សុខរួមគ្នា។

លោកបានឲ្យដឹងទៀតថា ទស្សនកិច្ចនេះ សំដៅពង្រឹងមិត្តភាពដ៏យូរអង្វែង ចាប់តាំងពីឆ្នាំ ២០០៥ មក ហើយតាមរយៈនេះលោក បញ្ជាក់ថា ទស្សនកិច្ចរបស់អគ្គលេខាបក្ស ធ្វើឡើងបន្ទាប់ពី ទស្សនកិច្ចជាបន្តបន្ទាប់ នៃប្រធានាធិបតី ត្រាន់ ដាញ់គួក នាយករដ្ឋមន្ត្រី ង្វៀន ជុងភុក និងប្រធានរដ្ឋសភា ង្វៀនធីគឹមង៉ាន។

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​

 

តាមរយៈទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតវៀតណាម បានកត់សម្គាល់ថា មេដឹកនាំកម្ពុជា គឺ ព្រះមហាក្សត្រ សីហមុនី នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នឹង ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ក៏បានទៅទស្សនកិច្ចនៅវៀតណាមកាលពី ថ្មីៗ នេះ ដើម្បីរម្លឹកពីចំណងការទូត ៥០ ឆ្នាំរវាងប្រទេសទាំង ២។

ក្នុងទស្សនកិច្ចកន្លងមករបស់មេដឹកនាំទាំង២ ពិតជាបានរម្លឹកពីការប្តេជ្ញាចិត្ត ដ៏រឹងមាំ ដើម្បី ធ្វើឲ្យកាន់តែប្រសើរ នូវ ចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការដើម្បីផលប្រយោជន៏ នៃប្រជាជនប្រទេសទាំង២។

សមិទ្ធផល ដែលកើតចេញពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង២ ត្រូវបាន លោក ឯកអគ្គរដ្ឋទូត ថាច់ យូ ពណ៌នាថា ជាទំនាក់ទំនងដែលមិនចេះរីងស្ងួត។

ចំនែកឯវិស័យទំនាក់ទំនងពាណិជ្ជកម្មវិញ លោក ឯក អគ្គរដ្ឋទូតបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មប្រទេស ទាំង ២ បានកើនជិត ៣ ពាន់លានដុល្លា ហើយក្នុងនោះ វិនិយោគទុន វៀតណាម បានដាក់ទុនរកស៊ីនៅកម្ពុជា ១៩០ គម្រោង ដែលមានទឹកប្រាក់ជិត២ ពាន់ ៩ លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីទូតវៀតណាមបានទទូចថា ប្រទេសទាំង២ ត្រួវពង្រីក សហប្រតិបត្តិការច្រើនជាងនេះ ថែមទៀត ដែលក្នុងនោះរួមមាន វិស័យអប់រំ សុខាភិបាល វប្បធម៌ និង សន្តិសុខ។

ចំពោះបញ្ហាព្រំដែនវិញលោក ថាច់ យូ បានបញ្ជាក់ថាមានកិច្ចព្រមព្រៀងជាច្រើនត្រូវបានធ្វើឡើងដោយថ្នាក់ដឹកនាំប្រទេស ទាំង ២ ហើយតាមរយៈនេះលោក ថា ប្រទេសទាំង២ ត្រូវសម្របសម្រួលគ្នាត្រូវ ធ្វើយ៉ាងណា ឲ្យការបោះបង្គោលព្រំដែនរួមឆាប់បានបញ្ចប់ ដែលលោកថា មកដល់ពេលនេះ បាន ៨៤ ភាគរយហើយ។

កម្ពុជានិងវៀតណាមានព្រំដែនគោករួមគ្នា ១២៧០ គីឡូមែត្រ ដោយត្រូវបោះបង្គោល ចំនួន ៣៧០ បង្គោល។

ជាមួយគ្នានេះ លោក បានទទួចទៀតថា ប្រទេសទាំង២ ត្រូវអនុវត្តនយោបាយកុំបង្កប្រទូសសារ៉ាយ ដោយប្រើប្រាស់កងទ័ព ដើម្បី ឈ្លានពានប្រទេសណាមួយឡើយ៕

Share

Image
Image
Image