en     km
en     km

មន្ត្រីជាន់ខ្ពស់UNនឹងទៅជួបប្រមុខការទូតកូរ៉េខាងជើងដែលគេថាជាពេលវេលាចុងក្រោយ

Share

ប្រធានស្នងការកិច្ចការនយោបាយរបស់អង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅប្រទេសកូរ៉េខាហជើង នៅថ្ងៃអង្គារនេះដែលអ្នកសង្កេតការណ៍មើលឃើញថាជាពេលវេលាចុងក្រោយមុននឹងឧបទ្វីបធ្លាក់ចូលក្នុងសង្រ្គាម។ 

អ្នកនាំពាក្យអង្គការសហប្រជាជាតិបានប្រាប់អ្នកសារព័ត៌មានថា លោក លោក  Jeffrey Feltman ត្រូវជួបលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong-ho ។

តាមបណ្ដាញផ្សាយព័ត៌មានBBC  លោក Jeffrey Feltman នឹងក្លាយជាតំណាងជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិដែលទៅប្រទេសកុម្មុយនិស្តនេះនៅរយៈពេល៦ឆ្នាំមកនេះ។

លោកធ្វើឡើងទៅកូរ៉េខាងជើងនេះ តាមការស្នើសុំរបស់កូរ៉េខាងជើងកាលពីខែកញ្ញា។

លោក  Jeffrey Feltman គឺជាអតីតអ្នកការទូតអាមេរិក ហើយបច្ចុប្បន្នលោក ជាមន្ត្រីជាន់ខ្ពស់របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការនយោបាយ។ លោកនឹងស្នាក់នៅប្រទេសកូរ៉េខាងជើងរហូតដល់ថ្ងៃសុក្រទី ៨ធ្នូ៕

 

 

Share

Image
Image
Image