en     km
en     km

មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​ និង​អ្នក​ច្បាប់​ទៅ​ជួប​លោក​ នី​ ចរិយា​នៅ​ព្រឹក​ថ្ងៃនេះ​

Share

ភ្នំពេញ៖ ​មន្ត្រី​គ​.​ជ​.​បម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ មន្ត្រីជាន់ខ្ពស់​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ច្បាប់​ ត្រូវ​ទៅ​ជួប​លោក​ នី​ ចរិយា​ នៅ​ព្រឹក​នេះ​ ដើម្បី​សួរសុខទុក្ខ​ ខណៈ​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ រូប​នេះ​កំពុង​ឃុំខ្លួន​ នៅ​មន្ទីរឃុំឃាំង​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ករណី​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​

Ni-charya
អគ្គលេខាធិការ​រង​គ​.​ជ​.​ប ​លោក​ នី​ ចរិយា​

​តាម​ប្រភព​ដដែល​នេះ​ ប្រតិភូ​ ទៅ​ជួប​លោក​ នី​ ចរិយា​ មាន​ចំនួន​ ៦​រូប​ ក្នុង​នោះ​មន្ត្រីជាន់ខ្ពស់​គ​.​ជ​.​ប​ ៤​រូប​ និង​អ្នក​ច្បាប់​ ២​រូប​ ហើយ​ក្រុម​ប្រតិភូ​នេះ​ដឹកនាំ​ដោយ​លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​គ​.​ជ​.​ប​ ។​​

​លោក​ នី ​ចរិ​យា​ អតីត​ប្រធាន​ផ្នែក​ស៊ើបអង្កេត​ នៃ​សមាគម​អា​ដ​ហុ​ក​ ត្រូវ​បាន​នាំ​ទៅ​ឃុំខ្លួន​ នៅ​មន្ទីរឃុំឃាំង​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២​ ឧសភា​ ក្រោម​បទ​ចោទ​ សមគំនិត​ សូកប៉ាន់​ សាក្សី​ ករណី​នាង​ ខុ​ម​ ចាន់​តារា​ទី​ សង្ស័យ​ថា​ជា​ស្រី​កំណាន់​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​រង​ការ​នាំ​ខ្លួន​មក​កាន់​តុលាការ​ ។​

​​ករណី​ នាង​ខុ​ម​ ចាន់​តារា​ទី​ ក៏​មាន​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ចំនួន​៤​រូប​ទៀត​ ត្រូវ​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ករណី​ សូកប៉ាន់​សាក្សី​ ក្នុង​សំនុំរឿង​ របស់​ស្ត្រី​ម្នាក់​នេះ​ដែរ​ ៕

Share

Image
Image
Image