en     km
en     km

មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ ករណី​លោក​ កឹ​ម​ សុខា​ ទំនង​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​

Share

រូបភាព៖ ACU
រូបភាព៖ ACU

ភ្នំពេញ៖  ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្ទាក់ស្ទើរ​ ដើម្បី​ចាត់ការ​ប្រឆាំង​លោក​ កឹ​ម​ សុខា​ ទៅ​តាម​បណ្ដឹង​របស់​យុវជន​មួយ​ក្រុម​ដែល​ប្ដឹង​លោក​ កឹ​ម​ សុខា​ ករណីសង្ស័យ​ថា​ លោក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទិញ​ផ្ទះ​ឱ្យ​ស្រី​ស្នេហ៍​។​

តាម​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ FM​ 102​ ដែល​បាន​ទៅ​សង្កេតការណ៍​ ការ​បំភ្លឺ​របស់​ក្រុម​យុវជន​នោះ​ នៅ​ឯ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ នេះ​គឺ​ មន្ដ្រី​ម្នាក់​ដែល​មានឈ្មោះ​ថា​ ស៊ិ​ន​ សុវណ្ណ​  បាន​ប្រាប់​ទៅ​ក្រុម​យុវជន​ថា​ សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កំពុង​សិក្សា​រឿង​នេះ​ ថា​តើ​អង្គភាព​នេះ​មាន​អំណាច​ចាត់ការ​ ករណី​នេះ​ដែរ​ឬទេ​ ព្រោះ​បើ​តាម​ច្បាប់​ពុំ​បាន​ចែង​ករណី​របស់​បុគ្គល​ឯកជន​នេះ​ទេ​។​

បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​រូប​នេះ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទំនង​បញ្ជូន​ញត្តិ​នេះ​ ឬ​ក៏​ប្រាប់​ទៅ​ក្រុម​យុវជន​ឱ្យ​ប្ដឹង​ករណី​លោក​ កឹ​ម​ សុខា​ ទៅ​ក្រសួង​យុ​ត្ថិ​ធម៌​។​

ការ​ឆ្លើយ​តប​របស់​មន្ដ្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ បន្ទាប់​ពី​ក្រុម​យុវជន​ដែល​ដឹកនាំ​ ដោយ​លោក​ ស្រី​ ចំរើន​ បាន​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០១៦​ នេះ​ រឿង​ប្ដឹង​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​បទ​ពុក​រលួយ​ទិញ​ផ្ទះ​និង​ដី​ ឱ្យ​ស្រី​ស្នេហ៍​ ហើយ​ករណី​បាន​បែកធ្លាយ​ខ្សែអាត់​សំឡេង​ជា​សាធារណៈ​។​

សូម​ជម្រាប​ដែរ​ថា​ ក្រៅពី​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក​ កឹ​ម​ សុខា​ នៅ​អង្គភាព​ប្រឆាំង​អំពើ​ ពុក​រលួយ​  ក្រុម​យុវជន​មួយ​ក្រុម​នេះ​ ក៏​បាន​ដាក់​ពាក្យ​ប្ដឹងលោក​ កឹ​ម​ សុខា​ នៅ​ឯ​រដ្ឋ​សភាជាតិ​ផង​ដែរ​។​ ក្រោយ​ពេល​ពាក្យបណ្ដឹង​នេះ​ បាន​ចូល​ទៅ​ដល់​រដ្ឋសភា​ លោក​ កឹ​ម​ សុខា​ ក៏​ត្រូវ​បាន​ប្រធាន​ស្ដីទី​រដ្ឋសភា​ លោក​ ងួ​ន​ ញឺ​ល​ ធ្វើការ​កោះហៅ​ឱ្យទៅ​បំភ្លឺ​ ភ្លាមៗ​ជុំវិញ​រឿង​នេះ​ផង​ដែរ​៕

Share

Image
Image
Image