en     km
en     km

មនុស្ស ១៥នាក់ស្លាប់ ខណៈមនុស្ស ២០នាក់បាត់ខ្លួនដោយព្យុះនៅ ដូមីនិក

Share

​រ៉ូ​សូ​ ៖​ លោក​ Roosevelt​ Skerrit​ នាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ Dominica​ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ កញ្ញា​ ម្សិលមិញ​ថា​យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ១៥​នាក់​បាន​ស្លាប់​ និង​ មនុស្ស​ ២០​នាក់​ផ្សេង​ទៀត​ កំពុង​បាត់​ខ្លួន​ ដោយសារ​តែ​ខ្យល់ព្យុះ​ “​ម៉ា​រី​យ៉ា​”​ វាយប្រហារ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ចន្ទ​ ដើម​ស​ប្ដា​ហ៍​នេះ​។​

«​រូបភាព​ដែល​ថត​នៅ​ថ្ងៃ​ទី​ 20​ ខែកញ្ញា​ឆ្នាំ​ 2017​ បង្ហាញ​ថា​បុគ្គលិក​នៃ​ក្រសួង​សាធារណការ​និង​គមនាគមន៍​ដែល​ធ្វើការ​នៅ​លើ​ខ្សែរយៈ​អគ្គិសនី​បាន​ដួល​រលំ​ក្នុងអំឡុងពេល​ព្យុះ​ Hurricane​ Maria​ នៅ​ Punta​ Cana​ សាធារណរដ្ឋ​ Dominican​ ។​ »                                                                                                                                                                                                                                                                                  

​តាម​រយៈ​បទ​សម្ភាសន៍​ដែល​លោកនាយក​រដ្ឋមន្ដ្រី​ Roosevelt​ Skerrit​ ដែល​ផ្ដល់​ទៅ​កាន់​ទូរទស្សន៍​ និង​វិទ្យុ​ ព្យុះ​ ម៉ា​រី​យ៉ា​ នេះ​មាន​ល្បឿន​ ២៦០​គីឡូម៉ែត្រ​ ក្នុង​មួយ​ម៉ោង​ ដោយ​វា​បាន​ទៅ​ដល់​សាធារណរដ្ឋ​ ដូ​មី​និក​ នៅ​វេលា​ល្ងាច​ថ្ងៃ​ចន្ទ​ ទី​១៨​ ខែកញ្ញា​។​
​បើ​ទោះ​ព្យុះ​ ម៉ា​រី​យ៉ា​ បាន​ថមថយ​ឥទ្ធិពល​របស់​វា​ទៅ​ហើយ​ក្ដី​ ក៏​ប៉ុន្ដែ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ទើ​ទាំងស្រុង​ត្រូវ​បាន​បំផ្លាញ​ ផ្ទះ​ប្រជាពលរដ្ឋ​រាប់​ពាន់​ខ្នង​បាន​ដួល​រលំ​ មន្ទីរ​ជា​ច្រើន​កន្លែង​មិន​អាច​បើក​ដំណើរការ​បាន​ ខណៈ​ប្រព័ន្ធ​អគ្គិសនី​ក៏​ត្រូវ​បាន​កាត់​ផ្ដាច់​។​

​កាលពី​ឆ្នាំ​២០១៥​ ប្រទេស​ Dominica​ ក៏​ធ្លាប់​ទទួល​រង​ការ​វាយប្រហារ​ដោយ​ព្យុះ​ម្ដង​ដែរ​ ដែល​មានឈ្មោះ​ថា​ អេ​រី​ហ្គ័​រ​ កាលនោះ​ព្យុះ​នេះ​វា​បាន​សម្លាប់​មនុស្ស​ ២០​នាក់​៕ ប្រភព ៖ Xinhua

Share

Image
Image
Image