en     km
en     km

មនុស្ស​ដប់​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ក្នុង​សាកលវិទ្យាល័យ​មួយ​នៃ​រដ្ឋ​អូ​រី​ហ្គិ​ន​ សហរដ្ឋ​អា​មេ​រិក​

Share

​ប៉ូ​លី​ស​និយាយ​ថា​ មនុស្ស​ដប់​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​ និង​មនុស្ស​ប្រាំពីរ​នាក់​ផ្សេង​ទៀត​រង​របួស​ ក្នុង​ការ​បាញ់ប្រហារ​មួយ​នៅ​សាកល​វិទ្យា​មួយ​នៃ​សហរដ្ឋអាមេរិក​ ក្នុង​រដ្ឋ​អូ​រី​ហ្គិ​ន​។​

151002-Mass-shooting-USA-cover

​យោង​តាម​ការ​ផ្សាយ​របស់​ វិ​ប​សាយ​ប៊ី​ប៊ី​ស៊ី​ នៅ​ថ្ងៃ​ទី​២​ ខែតុលា​ នេះ​ឲ្យ​ដឹង​ថា​ ខ្មាន់កាំភ្លើង​ជា​បុរស​វ័យ​២៦​ឆ្នាំ​ បាន​បាញ់ប្រហារ​ទៅ​ក្នុង​ថ្នាក់រៀន​មួយ​នៃ​សាកលវិទ្យាល័យ​ Umpqua​ Community​ College​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​មាន​របាយការណ៍​ខុសៗ​គ្នា​អំពី​ចំនួន​ជន​រង​គ្រោះ​នៅ​ក្នុង​ការ​បាញ់ប្រហារ​នេះ​ ប៉ុន្តែ​ប៉ូ​លី​ស​និយាយ​ ចំនួន​មនុស្ស​ស្លាប់​១០​នាក់​គឺជា​តួលេខ​ច្បាស់​ជា​គេង​បំផុត​។​

Obama-Angry-Faceប៉ូ​លី​ស​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​នោះ​ជា​ផ្លូវការ​នៅឡើយ​ទេ​ ប៉ុន្តែ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់​សហរដ្ឋអាមេរិក​ បាន​រាយការណ៍​ថា​ ខ្មាន់កាំភ្លើង​នោះ​ឈ្មោះ​ Chris​ Harper​ Mercer​។​

គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​នោះ​ ក្នុង​គោលបំណង​អ្វី​នោះ​ទេ​ ទោះបីជា​ប៉ូ​លី​សបាន​និយាយ​ថា​ ពួក​គេ​បាន​ស៊ើបអង្កេត​ និង​រាយការណ៍​ថា​ ខ្មាន់កាំភ្លើង​រូប​នោះ​បាន​ព្រមាន​ទុកជា​មុន​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់ប្រហារ​នោះ​ លោក​ប្រធានាធិបតី​បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​បញ្ជា​ឲ្យ​ពង្រឹង​ច្បាប់​កាន់​កាំភ្លើង​ ដោយ​និយាយ​ថា​៖​ «​នៅ​មិន​មាន​ពេល​គ្រប់គ្រាន់​ទៀត​ទេ​»៕

 

ប្រែសម្រួលដោយ៖ ណុល ដារ៉ា

Share

Image
Image
Image