en     km
en     km

មជ្ឈដ្ឋានថ្កោលទោសកុម្មុយនីស្ដចិនក្រោយស្លាប់វេជ្ជបណ្ឌិតម្នាក់ធ្លាប់ព្រមានពីហានិភ័យវីរុសកូរ៉ូណាថាជាការបំភិតបំភ័យ

Share

ការស្លាប់វេជ្ជបណ្ឌិតLi Wenliang ដែលមានវ័យត្រឹម៣៤ឆ្នាំបានធ្វើចិនអាម៉ាសមុខ រងការថ្កោលទោសជាខ្លាំងព្រោះវេជ្ជបណ្ឌិតនេះនិយាយការពិតពីមហន្ដរាយវីរុសកូរ៉ូណាតែពុំមានការជឿជាក់ពីអាជ្ញាធរចិនឡើយ។

Aljazeeraចុះផ្សាយថា លីអេនលាងគឺជាវេជ្ជបណ្ឌិតម្នាក់ក្នុងចំណោមវេជ្ជបណ្ឌិត ៨នាក់ដែលបានព្រមានជាសាធារណៈពីណូវែលកូរ៉ូណាវីរុស។លោកទីបំផុតបានបាត់បង់ជីវិតដល់សារការឆ្លងជំងឺនេះ ជាហេតុបណ្ដាលឱ្យមជ្ឈដ្ឋានសកម្មខឹងសម្បារនឹងអាជ្ញាធរចិន។

សាទរប្រៀបដូចជាវីរជនចិនមួយរូបនៅពេលនេះ  តែលោកលីត្រូវបានអាជ្ញាធរចិនតាមចាប់ខ្លួនពីបទសុះសាយពាក្យចចាមអារ៉ាមកាលពីដើមខែធ្នូ។

គឺបែបនេះគឺលោកលីបានព្រមានមិត្តរួមថ្នាក់របស់លោកក្នុងWechatអំពីការឆ្លងនៃវីរុសកូរ៉ូណាដេលអាចនឹងកើតឡើងដូចនឹងវីរុសសាផងដែរ។លោកបានរាយការណ៍ដូចនេះដោយសារលោកគឺជាអ្នកព្យាបាលជំងឺដ៏កាចសាហាវនេះតាំងពីកើតភ្លាមខែធ្នូ។

តែការស្លាប់របស់លោកនៅថ្ងៃព្រហស្បត្តិ៍ម៉ោងប្រមាណ៩កន្លះយប់ ម៉ោងនៅអ៊ូហាន គឺថាលោកបានស្លាប់ទៅហើយក្រោយពីបញ្ចូនទៅអង្គភាពតាមដានបញ្ហាសុខភាពធ្ងន់ធ្ងរ។

នៅលើបណ្ដាញសង្គម Wechat Weiboដែលជាវេទិកាសង្គមធំបំផុតនៅប្រទេសចិនគឺរឿងរ៉ាវស្លាប់របស់លោកលីបានទទួលបាករចាប់អារម្មណ៍ខ្ទង់លានផុសហើយបានក្លាយជាប្រធានបទក្ដៅមួយ។

ឆ្លើយតបនឹងការស្លាប់វេជ្ជបណ្ឌិតរូបនេះ អង្ភភាពប្រឆាំងអំពើពុករលួយចិន គណៈកម្មាធិការអធិការកិច្ចថ្នាក់ជាតិ បានប្រកាសនៅថ្ងៃសុក្រថានឹងបង្កើតក្រុមស៊ើបអង្កេតការណ៍បន្ទាន់មួយទៅកាន់ខេត្តហ៊ូប៉ី ស្របពេលដែលអ្នកប្រើប្រាស់Weibo Wechatបង្ហាញការឈឺចាប់រួមនឹងទុក្ខសោកស្ដាយលើអាយុជីវិតលោកលីណាស់។

អ្នកនិយមលេងបណ្ដាញសង្គមទាំងពីរប្រភេទបានសរសេរជាច្រើននឹងប្រធានបទលោកលី ដោយនាំគ្នាសរសេរប្រៀបបានយុទ្ធនាការអន្ទងដល់រដ្ឋាភិបាលថារដ្ឋាភិបាលអ៊ូហានជំពាក់ការសុំទោសលោកលី។

មិនត្រឹមតែប៉ុណ្ណោះទេពួកគេបានបង្ហាញពីភាពសង្ស័យរួមនឹងការបារម្ភសុវត្ថិភាពនៃរដ្ឋាភិបាលកុម្មុយនីស្ដថាបើអ្នកនិយាយការពិតចាប់ខ្លួនថាផ្សាយការចចាមអារ៉ាមតែអ្នកមិននិយាយអ្វីទាំងអស់និងកុហកក្លាយជាមេដឹកនាំ តើនេះជាសញ្ញាណអ្វីសម្រាប់ពេលវេលារបស់យើង។ពួកគេថែមទាំងសរសេរបកប្រែថាហេតុអ្វីបានជារដ្ឋាភិបាលថ្នាក់ក្រោមជាតិលុបពីដំណឹងស្លាប់នេះគាត់ជំពាក់ការសុំទោសលោកលីណា!លោកសមនឹងទទួលបានការសុំទោស តើរដ្ឋាភិបាលគិតថាយើងជាប្រជាពលរដ្ឋឆ្កួតឬ?

ការស្លាប់របស់លីគឺជាម្នាក់ក្នុងចំណោមមនុស្ស៦៣៦នាក់ដែលបានបាត់បង់ជីវិតរាប់បញ្ចូលត្រឹមថ្ងៃទី៧កុម្ភៈ ខណៈកំណើននៃការឆ្លងឈានដល់ជាង៣ម៉ឺនករណី។អង្គការWHOបន្ដព្រមានពីអាសន្ននេះហើយបារម្ភបំផុតនឹងប្រទេសមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។

អភិបាលខេត្តហ៊ូបីទើបប្រកាកសអាសន្ននៅខែមករាទោះជំងឺនេះបានកើតតាំងពីដើមខែធ្នូមកម្ល៉េះ។វាគឺជាសញ្ញាណពិតប្រាកដឆ្លងពីមនុស្សទៅមនុស្សតែរដ្ឋបាលដែនដីថ្នាក់ស្រុកបានព្យាយាមបំបិទព័ត៌មាននេះ។

ខណៈអ្នកជំនាញសុខាភិបាលបានស្វាធ្យាយសង្រ្គោះជីវិតលោកលី ប្រជាជនបានបួងសួងសុំឱ្យមានអព្ហូតហេតុ ចំពោះលោកលីឱ្យរួច ពីមច្ចុរាជកាលពីយប់មិញតែការអស់សង្ឃឹមបានដល់ដំណាក់កាលមួយជួយលែងបាន។អ្នកបញ្ចេញមតិមួយរូបដែលទទួលបានការអានច្រើនបំផុតគឺថា ចិនក្នុងពេលវេលានេះខ្ញុំសល់តែពីរពាក្យទេគឺការរស់ឡើងវិញនៃនយោបាយនិងការរស់ឡើងវិញនៃការអនុវត្ត។

ព្រឹត្តិការណ៍នៅចិនបានឱ្យយល់ពីសេរីភាពការបញ្ចេញមតិនៅប្រទេសកុម្មុយនីស្ដតែហោចណាស់ប្រជាជនរបស់ពួកគេក៏បានធ្វើយុទ្ធនាការhastagថាយើងចង់បាន យើងត្រូវការ សេរីភាបញ្ចេញមតិ តែរដ្ឋាភិបាលចង់បានការភ័យខ្លាច ភាពល្ងង់ខ្លៅពីយើងទៅវិញ៕

ដោយ៖ពៅនិកា

Share

Image
Image
Image