en     km
en     km

ភ្នំភ្លើងនៅលើកោះបាលីប្រទេសឥណ្ឌូណេស៊ីដល់កម្រិតប្រុងប្រយ័ត្នខ្ពស់បំផុតដែលត្រូវបានមនុស្សរាប់ពាន់នាក់បានជម្លៀសចេញ

Share

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃសុក្រថាអ្នកភូមិរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីភូមិក្បែរភ្នំភ្លើងនៅកោះបាលីប្រទេស ឥណ្ឌូនេស៊ី ខណៈដែលស្ថានភាពបន្ទាន់ត្រូវបានគេលើកឡើងដល់កំរិតខ្ពស់បំផុតដែលមានន័យថាការផ្ទុះអាចនឹងកើតមានឡើង។

អាជ្ញាធរបានប្រកាស់អាសន្នដល់ភ្ញៀវទេសចរ និងប្រជាជនឱ្យគេចចេញពីការបោះជំរុំ ឬឡើងភ្នំនៅចម្ងាយ ៩ គីឡូម៉ែត្រ នៃរណ្តៅភ្នំភ្លើងនៅពេលដែលការរញ្ជួយដីតំបន់មួយចំនួនឡើងពីលើចំណុចទេសចរណ៍ដែលពេញនិយមបំផុតមួយរបស់ពិភព លោក។

លោក Sutopo Purwo Nugroho ភ្នាក់ងារនៃគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ៖”សកម្មភាពភ្នំភ្លើងនៅតែមានខ្ពស់ហើយមានសញ្ញាបង្ហាញថាកម្រិតម៉ាក់ម៉ា នឹង ផ្ទៃទឹកសមុទ្ររីករាលដាលនៅលើផ្ទៃសមុទ្រដែលជាសញ្ញានឹងធ្វើឱ្យរញ្ជួយ”។

លោក Nugroho បានថ្លែងថា: «ភ្ញៀវទេសចរណ៍នឹងប្រជាពលរដ្ឋគួរតែចាកចេញពីរង្វង់តំបន់ដែលគ្រោះថ្នាក់នោះ »។

អាជ្ញាធរបាននិយាយថាទោះជាយ៉ាងណាជើងហោះហើរនៅអាកាសយានដ្ឋានអន្ដរជាតិកោះបាលីកំពុងដំណើរការធម្មតាហើយមានការរំខានតិចតួចសម្រាប់ប្រតិបត្តិករទេសចរណ៍នៅទូទាំងប្រទេស។ ក្រុមមន្ត្រីបាននិយាយថា មនុស្សជិត ១ម៉ឺន នាក់ត្រូវបានជម្លៀសចេញ ហើយចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើង៕

 

 

Share

Image
Image
Image