en     km
en     km

ភូមា​ ៖​ សហគមន៍​រូ​ហ៊ីង​យ៉ា​ ភៀសខ្លួន​ទៅ​បង់​ក្លា​ដេ​ស​កើនឡើង​ជិត​ ៦​ម៉ឺន​នាក់​

Share

​រ៉​ង់​ហ្គូ​ន​ ៖​ អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​ ជនភៀសខ្លួន​ បាន​និយាយ​ថា​ សហគមន៍​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ភូមា​ បាន​រត់​ភៀសខ្លួន​ ទៅ​កាន់​ប្រទេស​បង់​ក្លា​ដេ​ស​រយៈពេល​ ៨​ថ្ងៃនេះ​ បាន​កើនឡើង​ជិត​ ៦​ម៉ឺន​នាក់​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​ជនភៀសខ្លួន​ លោកស្រី​ Vivian​ Tan​ បាន​និយាយ​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​ ករណី​ដែល​ សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ រត់​ភៀសខ្លួន​ដោយសារ​អំពើ​ហិង្សា​នៅ​ក្នុង​សហគមន៍​នៃ​រដ្ឋ​រ៉ា​ឃិ​ន​ ប្រទេស​ភូមា​ បាន​ផ្ទុះ​ឡើង​កាន់តែ​ធ្ងន់ធ្ងរ​។​ សហគមន៍​រ៉ូ​ហ៊ីង​យ៉ា​ បាន​អះអាង​ថា​ ផ្ទះសម្បែង​របស់​ពួក​គេ​ជាង​ ៧០០​ខ្នង​ត្រូវ​បាន​កង​កម្លាំងយោធា​ភូមា​ចូល​ទៅ​ដុត​បំផ្លាញ​ ជាង​នេះ​ពួក​យោធា​បាន​ចាប់រំលោភ​ស្ដ្រី​ក្នុង​សហគមន៍​ យ៉ាង​យោ​ឃៅ​បំផុត​។​

​រដ្ឋ​រ៉ា​ក់​ឃី​ន​ ជា​តំបន់​ដ៏​ក្រីក្រ​បំផុត​នៃ​ប្រទេស​ភូមា​ ដែល​ពួក​រ៉ូ​ហ៊ីង​យ៉ា​ បានរ​ត់ទៅ​ជ្រកកោន​រហូត​ដល់​ជាង​ ១​លាន​នាក់​។​ សហគមន៍​នេះ​ទទួល​រង​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព​ជា​ច្រើន​ទសវត្សរ៍​ ព្រោះតែ​ទំនាស់​សាសនា​ និង​ការ​រើសអើង​ពី​ពលរដ្ឋ​ម្ចាស់​ប្រទេស​។​

​សហគមន៍​រ៉ូ​ហី​ង​យ៉ាង​ បាន​ធ្លាក់​ក្នុង​ ស្ថានភាព​ហិង្សា​ តាំងពី​ឆ្នាំ​២០១២​ ដោយ​ជម្លោះ​ ដំបូង​ កើត​ចេញពី​ជម្លោះសាសនា​ និង​ ការ​រើសអើង​ជាតិ​សាសន៍​។​ សហគមន៍​រ៉ូ​ហី​ង​យ៉ាង​ មាន​ដើម​កំណើត​មក​ពី​ប្រទេស​បង់​ក្លា​ដេ​ស​ និង​ ឥណ្ឌា​ ។​ សហគមន៍​ ហូរ​ចូល​ភូមា​តាម​រយៈ​ អាណានិគម​អង់គ្លេស​ ៕​

Share

Image
Image
Image