en     km
en     km

ភូមា​ ផ្លាស់​​ប្ដូរ​​មុខ​មាត់​​យ៉ាង​​ពិត​​ដើម្បី​​ ផ្សះ​ផ្សា​​ជាតិ​

Share

ប្រទេស​ភូមា​ចាប់ផ្ដើម​ផ្លាស់​ប្ដូរ​មុខមាត់​ពិតៗ​ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​ជាតិ​និង​ការ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​គឺ​តាម​រយៈ​ការ​ដោះ​លែង​អ្នកទោស​នយោបាយ​ទាំងអស់​ អំឡុង​ប្រទេស​នេះ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ ។​ ​អ្នក​សង្កេតការណ៍​មើលឃើញ​ថា​ការ​ដោះ​លែង​អ្នកទោស​នយោបាយ​ជាង​៨០​នាក់​ដែល​គេ​ថា​អ្នក​ជាប់​ឃុំឃាំង​មនសិការ​ចុង​ក្រោយ​គេ​គឺជា​សញ្ញា​នៃ​ការ​ផ្លាស់​ប្ដូរ​មួយ​យ៉ាង​ពិតប្រាកដ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាធិបតេយ្យ​របស់​ជ័យ​លា​ភី​នូ​ប៊ែ​ល​សន្ដិភាព​ អ៊ុ​ង​សាន​ស៊ូ​ជី​ ។​

Burma-people-text
រូបភាពពី​:​ Mizzima​ news​

​ប្រទេស​អតីត​របប​យោធា​និយម​មួយ​នេះ​បាន​ចាប់​អ្នកទោស​នយោបាយ​និង​អ្នកទោស​មនសិការ​ជាតិ​ឃុំខ្លួន​រហូត​ដល់​ទៅ​ជិត​៣០០០​នាក់​តែ​ភាគច្រើន​បាន​ដោះ​លែង​វិញ​នៅ​ពេល​ប្រទេស​នេះ​ធ្វើការ​កែទម្រង់​ការ​ដឹកនាំ​រដ្ឋ​ ។​ ​សំរាប់​អ្នកទោស​នយោបាយ​ដែល​នៅ​សេសសល់​ត្រូវ​បាន​លោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី​និង​ប្រធានាធិបតី​ថ្មី​ទី​ន​ចូ​វ​បាន​ប្រកាស​ដោះ​លែង​ទាំងអស់​ ។​

​អង្គការសហប្រជាជាតិ​ និង​អង្គការ​លើកលែងទោស​អន្ដរជាតិ​ Amnesty​ International​ បាន​សាទរ​ប្រទេស​ភូមា​ដោយ​ចាត់​ទុក​ថា​ការ​ដោះ​លែង​អ្នកទោស​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នេះ​គឺជា​សញ្ញា​មួយ​បញ្ជាក់​ថា​ភូមា​លែង​មាន​អ្នកទោស​នយោបាយ​ទៀត​ហើយ​ ។​

​លោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី​បាន​សន្យា​នៅ​មុន​លោកស្រី​បាន​កាន់​តំណែង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ថា​រដ្ឋាភិបាល​របស់​លោកស្រី​មិន​មាន​អ្នកទោស​នយោបាយ​មនសិការ​នោះ​ទេ​ ។​ ប៉ុន្ដែ​លោកស្រី​ទ​ទួ​ច​ថា​ប្រទេស​ភូមា​ត្រូវ​តែ​មានការ​ផ្សះផ្សា​ជាតិ​បង្រួប​ង្រួ​ម​ជាតិ​ដែល​ជា​អ​ទិ​ភាព​ខ្ពស់​បំផុត​របស់​លោកស្រី​ ។​

​យ៉ាងនេះ​ក្ដី​អ្នក​សង្កេតការណ៍​ពិនិត្យ​ឃើញ​ថា​លោកស្រី​មានការ​ប្រឈម​មុខ​មួយទៀត​គឺ​កា​រប​ង្រួ​បង្រួម​ជាតិ​ជាមួយ​និង​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ​ដែល​បាន​ធ្វើសង្គ្រាម​ដើម្បី​ ឯករាជ្យ​របស់​ពួក​គេ​នោះ​ជា​ច្រើន​ទស​វត្ស​មក​ហើយ​ ៕

ប្រភព​:​ Mizzima​  news​

 

Share

Image
Image
Image