en     km
en     km

ភូមាយល់ព្រមទទួលយកសហគមន៍រ៉ូហ៊ីងយ៉ាមួយសប្ដាហ៍១ពាន់ ៥រយនាក់

Share

រដ្ឋាភិបាលនៃប្រទេសបង់ក្លាដេសបានអះអាងថា ខ្លួនបានទទួលកិច្ចព្រមព្រៀងនិងការសន្យាពីរដ្ឋាភិបាលភូមាដោយទទួល យកសហ​គមន៍មូស្លីមរ៉ូហ៊ីងយ៉ាអោយធ្វើមាតុភូមិត្រឡប់ទៅវិញគឺមួយសប្ដាហ៍ ១ពាន់ ៥រយនាក់ ។

រដ្ឋាភិបាលបង់ក្លាដេសបានបញ្ជាក់ទៀតថា ភូមាសន្យាទទួលយកសហគមន៍រ៉ូហ៊ីងយ៉ានោះគឺក្នុងរយៈពេល ២ឆ្នាំទៅមុខទៀត។ សហគមន៍រ៉ូហ៊ីងយ៉ាភូមាបានភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេសចាប់តាំងពីផ្ទុះអំពើហិង្សានៅខែសីហា មកនោះ មានចំនួន ៦រយ ៥០ពាន់នាក់។

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយថា សហគមន៍រ៉ូហ៊ីងយ៉ាត្រូវតែទទួលបានសុវត្ថិភាពទាំងការរស់នៅក្នុងជំរុំនៅប្រទេសបង់ក្លាដេស និងការត្រឡប់មកវិញ។ ករណីអំពើហិង្សានៅរដ្ឋរាក់ខាញប្រទេសភូមាដែលកើតទៅលើសហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា បានធ្វើអោយរដ្ឋាភិបាលភូមារងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្ដរជាតិ។ ក្រុមប្រឹក្សាសន្ដិសុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចាត់ទុកអំពើហិង្សាទៅលើសហគមន៍រ៉ូហ៊ីងយ៉ាគឺជាបទឧក្រិដ្ឋប្រឆាំងនិងមនុស្សជាតិ។

តាមរបាយការណ៍នានារបស់អង្គការសិទ្ធិមនុស្សអន្ដរជាតិ លំនៅដ្ឋានរបស់អ្នកស្រុកសហគមន៍រ៉ូហ៊ីងយ៉ា ជាង ៣៥០ខ្នង ត្រូវបានកងទ័ពយោធាដុតបំផ្លាញ៕

Share

Image
Image
Image