en     km
en     km

ភូមាដកតំណែងឧត្តមសេនីយជាន់ខ្ពស់ម្នាក់បន្ទាប់ពី EU ដាក់ទណ្ឌកម្ម

Share

គេហទំព័រ The Star online បានចុះផ្សាយថា ក្រសួងការពារជាតិប្រទេសភូមាបានសម្រេចដកតំណែងឧត្តមសេនីយជាន់ខ្ពស់ម្នាក់ ក្នុងចំណោម ៧នាក់ ដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មលើពួកគេ ដោយការបង្កទ្រព្យសម្បត្តិក្រោមបទចោទថា ឧត្តមសេនីយទាំងនេះ បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពាក់ព័ន្ធនឹងការបង្រ្កាប សហគមន៍ម៉ូស្លីម រ៉ូហ៊ីងយ៉ា។

តាមប្រភពដដែល ឧត្តមសេនីយដែលត្រូវបានដកហូតតំណែង មានឈ្មោះ ម៉ួង ម៉ួងស៊ូ ជាមេបញ្ជាប្រចាំតំបន់រ៉ាខាញ ទីដែលសហគមន៍ម៉ូស្លីម ត្រូវបានបង្ក្រាប។ តែសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិបានប្រកាសថា ការដកតំណែងឧត្តម សេនីយរូបនេះ ដោយសារតែបញ្ហាសុខភាព។ តែបែបនេះ ក្ដីសហភាពអឺរ៉ុបបានរកឃើញថា លោកឧត្តមសេនីយ ម៉ួងម៉ួង ស៊ូ ពាក់ព័ន្ធនិងការសម្លាប់មនុស្សជាច្រើននាក់ នៅរដ្ឋរ៉ាខាញ ដែលស្ថិតនៅក្រោមបញ្ជារបស់លោក។

ទាក់ទិនរឿងនេះដែរ អង្គការលើកលែងទោសអន្តរជាតិបានទទូចដល់ប្រទេសអូស្ត្រាលីកាត់ផ្ដាច់ទំនាក់ទំនងជាមួយយោធាភូមា បន្ទាប់ពីអង្គការនេះ រកឃើញឧត្តមសេនីយចំនួន ១៣រូប មានជាប់ពាក់ព័ន្ធរំលោភសិទ្ធិមនុស្ស។

តាមសារព័ត៌មាន The Guardian ឧត្តមសេនីយទាំងនេះ មានឈ្មោះប្ដឹងករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ Amnesty បានរកឃើញថា ពួកគេបានបង្ក្រាបសហគមន៍រ៉ូហ៊ីងយ៉ា។

សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ាបានរត់ភៀសខ្លួននៅក្នុងជំរុំនៃប្រទេសបង់ក្លាដេស ឧបត្ថម្ភដោយអង្គការសហប្រជាជាតិមានជិត ៧០ម៉ឺននាក់៕  

 

Share

Image
Image
Image