en     km
en     km

ភាព​ជា​ដៃគូ​ក្នុង​ការ​ដោះ​មីន​រវាង​អូស្ត្រាលី​ និង​កម្ពុជា​ គឺជា​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​ ដើម្បី​គាំទ្រ​ដល់​ច្បាប់​អន្តរជាតិ​

Share

​ភ្នំពេញ​ ៖​ សន្និសីទ​ស្តី​ពី​អនុសញ្ញា​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ហ្សឺ​ណែវ​ ស​ប្តា​ហ៍​ក្រោយ​ ចាប់ពី​ថ្ងៃ​ទី​ ២៦-៣០​ ខែវិច្ឆិកា​។​ សន្និសីទ​នេះ​គឺជា​កិច្ចប្រជុំ​អន្តរជាតិ​ដ៏​សំខាន់​មួយ​ ដែល​នឹង​ពិនិត្យ​មើល​ការ​អនុវត្ត​ន៏​នៃ​ការ​ហាមឃាត់​ និង​ការ​បោសសម្អាត​មីន​នៅ​ជុំវិញ​ពិភពលោក​។​

​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​កម្ពុជា​ នឹង​ចូលរួម​សន្និសីទ​ស្តី​ពី​អនុសញ្ញា​ការ​ហាមឃាត់​គ្រាប់​មីន​ប្រឆាំង​មនុស្ស​នេះ​ ដែល​នេះ​ជា​ឱកាស​យ៉ាង​សំខាន់​ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជា​ដៃគូ​យូរអង្វែង​ និង​ជាក់ស្តែង​ដើម្បី​បញ្ចប់​គ្រាប់​មីន​។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ដ្រាលី​ប្រចាំ​នៅ​កម្ពុជា​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​។​

​ប្រទេស​អូស្ដ្រាលី​បន្ដ​ថា​ ពី​ការ​ពិភាក្សា​ជាន់ខ្ពស់​ រហូត​ដល់​ការ​ជួយ​ដោះ​មីន​នៅ​លើ​ដី​ ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​រួម​គ្នា​តាំងពី​ អនុសញ្ញា​បាន​ចាប់ផ្តើម​ ដើម្បី​ធានា​ថា​ អនុសញ្ញា​នេះ​ត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​ ប្រទេស​អូស្ត្រាលី​គឺជា​អ្នកគាំទ្រ​ដ៏​យូរអង្វែង​ចំពោះ​ការ​ដោះ​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បាន​ចូលរួម​ចំណែក​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ ជាង​ មួយ​រយ​លាន​ដុល្លារ​អូស្ត្រាលី​ ចាប់តាំងពី​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​។​

​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​បាន​ជួយ​សង្គ្រោះ​ជីវិត​ និង​កាត់​បន្ថយ​របួស​ជា​ច្រើន​។​ ប្រទេស​អូស្ត្រាលី​បាន​ជួយ​សម្អាត​ដី​ដែល​មាន​គ្រាប់​មីន​ រាប់រយ​គីឡូ​ម៉ែត្រការ៉េ​ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ទៀត​ រស់នៅ​ដោយ​សុវត្ថិភាព​ និង​កសាង​ជីវភាព​របស់​ពួក​គេ​ឡើង​វិញ​។​

​លោកស្រី​ Angela​ Corcoran​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ បាន​មាន​ប្រសាសន៍​ថា​ ៖«​ក្នុង​នាម​ជា​អ្នក​ជិតខាង​ និង​ជា​មិត្ត​របស់​ប្រជាជន​កម្ពុជា​ អូស្ត្រាលី​មាន​សេចក្តី​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​សំខាន់​ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះ​មីន​»។​

លោកស្រី​បាន​បន្ថែម​ថា​ ៖«ក្រៅពី​ជួយ​ដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​ ប្រទេស​អូស្ត្រាលី​មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​ភាព​ជា​ដៃគូ​ដោះ​មីន​របស់​យើង​ក៏​កំពុង​តែ​ជួយ​ប្រទេស​កម្ពុជា​ ក្នុង​ការ​អនុវត្ត​ច្បាប់​ និង​បទដ្ឋាន​អន្តរជាតិ​ផង​ដែរ​។​ សកម្មភាព​នេះ​មាន​សារៈសំខាន់​សម្រាប់​ស្ថិរភាព​ និង​សន្តិសុខ​នា​ពេល​អនាគត​របស់​តំបន់​ឥណ្ឌូ​ -​ ប៉ា​ស៊ី​ហ្វិ​ក​របស់​យើង​»​។​

​បន្ថែម​លើ​នេះ​ លោកស្រី​បញ្ជាក់​ថា​ លោក​ លី​ ធុ​ច​ ទេស​រដ្ឋមន្ត្រី​កម្ពុជា​ និង​ជា​អនុប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​ គឺជា​អ្នកគាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ដោះ​មីន​នា​ពេល​កន្លង​មក​៕

Share

Image
Image
Image